១០​យ៉ាង​ដែល​អ្នក​អាច​មិន​ដឹង​ពី​អតីត​ប្រធានាធិបតី​អាមេរិក​ដ៏​ស្រស់​សង្ហា

១០​យ៉ាង​ដែល​អ្នក​អាច​មិន​ដឹង​ពី​អតីត​ប្រធានាធិបតី​អាមេរិក​ដ៏​ស្រស់​សង្ហា

ខ្សែ​ជីវិត​ និង​មរណភាព​របស់​ប្រធានាធិបតី​អាមេរិក​មួយ​រូប​គឺ​លោក​ John F. Kennedy ​នៅ​តែ​ដក់​ជាប់​ក្នុង​ចិត្ត​ប្រជាជន​អាម៉េរិកាំង​គ្រប់​រូប។ Kennedy ​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក​ទី​៣៥​ ក្នុង​ឆ្នាំ​១៩៦១​ ប៉ុន្តែ​លោក​ត្រូវ​បាន​គេ​លួច​ធ្វើ​ឃាត​នៅ​ខែ​វិច្ឆិកា​ ឆ្នាំ​១៩៦៣។ បើ​ទោះ​បី​ជីវប្រវត្តិ​របស់​លោក​ត្រូវ​បាន​គេ​សិក្សា​តាម​សាកល​វិទ្យាល័យ​ទូទាំង​ពិភព​លោក​ក្ដី​ ប៉ុន្តែ​នៅ​មាន​រឿង​មួយ​ចំនួន​​ខាង​ក្រោម​នេះ ​ដែល​អ្នក​អាច​មិន​ដឹង៖

 

១០​យ៉ាង​ដែល​អ្នក​អាច​មិន​ដឹង​ពី​អតីត​ប្រធានាធិបតី​អាមេរិក​ដ៏​ស្រស់​សង្ហា

 

១) John F. Kennedy​ បាន​បរិច្ចាគ​ប្រាក់ខែ​ប្រធានាធិបតី​របស់​លោក​ទាំង​អស់​ ១០០​ ០០០​ដុល្លារ​មួយ​ឆ្នាំ​ទៅ​ក្នុង​មូលនិធិ​សប្បុរស​ធម៌។

 

២) លោក​ជា​ប្រធានាធិបតី​អាមេរិក​ដំបូង​គេ​បង្អស់​ដែល​រាំ​ជាមួយ​នឹង​ស្ត្រី​អាមេរិក​ស្បែង​ខ្មៅ (នៅ​សម័យ​នោះ​អាមេរិក​នៅ​មាន​ការ​ប្រកាន់​ពូជ​សាសន៍​មក​លើ​ពួក​ស្បែក​ខ្មៅ)។

 

៣) John F. Kennedy​ បាន​រួច​រស់​ពី​ការ​ប៉ង​ធ្វើ​ឃាត​ដល់​ទៅ​​បួន​ដង​ មុន​នឹង​លោក​ត្រូវ​បាន​គេ​សម្លាប់​នៅ​ខែ​វិច្ឆិកា​ ឆ្នាំ​១៩៦៣។

 

៤) លោក​បាន​ទទួល​ការ​រហោស​កម្ម​ជា​លើក​ចុង​ក្រោយ​ (អាចារ្យ​សាសនាគ្រិស្ដ​​និយាយ​ទៅ​កាន់​អ្នក​ដែល​អាច​នឹង​ស្លាប់​ក្នុង​រយៈ​ពេល​ខ្លី​ខាង​មុខ)​ ដល់​ទៅ​៤​ដង​ក្នុង​ជីវិត​របស់​លោក។ មនុស្ស​ភាគ​ច្រើន​បាន​ឮ​ពាក្យ​ទាំង​នេះ​ពី​អាចារ្យ​តែ​ម្ដង​គត់​ក្នុង​ជីវិត​របស់​គេ។

 

១០​យ៉ាង​ដែល​អ្នក​អាច​មិន​ដឹង​ពី​អតីត​ប្រធានាធិបតី​អាមេរិក​ដ៏​ស្រស់​សង្ហា

 

៥) John F. Kennedy​​ មាន​បញ្ហា​រំខាន​ដោយសារ​ការ​ឡើង​គីឡូ​ ហើយ​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​លោក​តែង​យក​ជញ្ជីង​ថ្លឹង​ទម្ងន់​ទៅ​ជាមួយ។

 

៦) លោក​គឺ​ជា​អ្នក​គាំ​ទ្រ​ខ្សែ​ភាពយន្ត​ James Bond ​មួយ​រូប​ និង​ធ្លាប់​សរសេរ​ប្រលោម​លោក​បែប​ស៊ើប​អង្កេត​ និយាយ​អំពី​បដិវត្តន៍​ ដែល​រៀប​ចំ​ដោយ​អនុ​ប្រធានាធិបតី​ Lyndon Johnson ​ផង​ដែរ។

 

៧) ប្រធានាធិបតី​រូប​បាន​ទិញ​បារីស៊ីហ្គា​គុយបា​​ដែល​មាន​គុណភាព​ខ្ពស់​១២០០​ដើម​ មួយ​ថ្ងៃ​មុន​លោក​បញ្ជា​ឲ្យ​បិទ​ការ​នាំ​ចូល​បារីស៊ីហ្គា​មក​ក្នុង​សហរដ្ឋអាមេរិក។

 

៨) អំឡុង​សង្គ្រាម​លោក​លើក​ទី​ពីរ​ កប៉ាល់​របស់​លោក​ PT-109​ បាន​លិច​ ហើយ​លោក​បាន​​សរសេរ​សារ​ដាក់​ក្នុង​សម្បក​ដូង​ ដើម្បី​សុំ​ជំនួយ​ឲ្យ​ជួយ​ក្រុម​របស់​លោក។

 

១០​យ៉ាង​ដែល​អ្នក​អាច​មិន​ដឹង​ពី​អតីត​ប្រធានាធិបតី​អាមេរិក​ដ៏​ស្រស់​សង្ហា

លោកតា​ Eroni Kumana ​ដែល​រស់​នៅ​ក្នុង​ប្រទេស​កោះសូឡូម៉ុង​ ជា​អ្នក​ជួយ​សង្គ្រោះ​ Kennedy ​ និង​ក្រុម​របស់​លោក​ ដែល​កំពុង​អណ្ដែត​លើ​ផ្ទៃ​ទឹក​ ក្រោយ​កប៉ាល់​របស់​ពួក​គេ​ត្រូវ​បាន​ពន្លិច​ដោយ​កប៉ាល់​ចម្បាំង​ជប៉ុន

 

 

១០​យ៉ាង​ដែល​អ្នក​អាច​មិន​ដឹង​ពី​អតីត​ប្រធានាធិបតី​អាមេរិក​ដ៏​ស្រស់​សង្ហា

 

១០​យ៉ាង​ដែល​អ្នក​អាច​មិន​ដឹង​ពី​អតីត​ប្រធានាធិបតី​អាមេរិក​ដ៏​ស្រស់​សង្ហា

 

 

៩) អតីត​ស្ត្រី​ទី​មួយ​អាមេរិក​ Jackie Kennedy ​អាច​និយាយ​ភាសា​បារាំង​បាន​យ៉ាង​ស្ទាត់​ជំនាញ​ ធ្វើ​ឲ្យ​លោក​ប្រធានាធិបតី​រូប​នេះ​ក៏​ប៉ង​ចង់​រៀន​ភាសា​បារាំង​ដែរ​ ដោយ​សុំ​គ្រូ​បង្រៀន​កូន​ស្រី​របស់​លោក​ឲ្យ​ជួយ​បង្រៀន​លោក​ដែរ។

 

១០) Kennedy ​គឺ​ជា​ប្រធានាធិបតី​អាមេរិក​តែ​ម្នាក់​គត់​ ដែល​មាន​អាយុ​ខ្លី​ជាង​ជីដូន​របស់​ខ្លួន៕

 

ចុច​អាន៖ មើល​ទិដ្ឋភាព​ដ៏​កម្រ​នៃ​ព្រលាន​យន្តហោះ​ថ្មី​របស់​កូរ៉េខាងជើង
ប្រភព៖ irishcentral