ពុទ្ធបរិស័ទ​ទៅ​វត្ត​ច្រើន នៅ​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ និង​ឆ្លងបុណ្យ នៅ​វត្ត​នានា ក្នុងស្រុក​បាកាន​

ខេត្តពោធិ័សាត់: មាន​ពុទ្ធបរិស័ទ​យ៉ាងច្រើន​កុះករ​ជាង​រាល់ថ្ងៃ​កាន់​វេន​បិណ្ឌ បាន​ទៅ​វត្ត ក្នុង​ថ្ងៃ​ភ្ជុំ​ធំ និង​ឆ្លងបុណ្យ​ភ្ជុំបិណ្ឌ ថ្ងៃទី​១២-១៣ ខែតុលា ឆ្នាំ​២០១៥​នេះ នៅ​វត្ត​ទាំងឡាយ​នៃ​ឃុំ​នានា ក្នុងស្រុក​បាកាន ខេត្តពោធិ៍សាត់​។​
 
​តាំងពី​ព្រលឹម​ស្រ៊ាង ដល់​ជិត​ថ្ងៃត្រង់ ពុទ្ធបរិស័ទ​ក្នុង​សម្លៀកបំពាក់​ប្រពៃណី និង​ភាគ​ច្រើន​អាវ​ពណ៌​ស បាន​កាន់​ស្រាក់​ដាក់​ចង្ហាន់ គ្រឿង​របស់​ទេយ្យទាន ផ្កា​ភ្ញី ទៀនធូប​ជាដើម បានធ្វើ​ដំណើរ​ដោយ​មធ្យោបាយ​ផ្សេងៗ រលះរលាំង​ទៅ​វត្ត​អារាម បើទោះបី​ក្រោម​មេឃ​រលឹម ដើម្បី​ប្រគេន​ព្រះសង្ឃ ធ្វើ​កិច្ច​ខាង​សាសនា និង​ប្រពៃណី ឧទ្ទិស​កុសល​ជូន​ព្រលឹង​បុព្វការី​ជន​ជា​អ្នកមានគុណ ជីដូន​ជីតា​ឪពុកម្តាយ សាច់ញាតិ​ទាំង ៧​សន្តាន គ្រូបាធ្យាយ និង​ជូន​ផងដែរ ដល់​អ្នកស្លាប់​ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ និង​អ្នកស្លាប់​ជំនាន់​ប៉ុលពត​។ ក្នុងនោះ គេ​ឃើញ អ្នករស់នៅ​ជិត​ឆ្ងាយ បានមក​ស្រុកកំណើត ដើម្បី​ជួបជុំ​ញាតិមិត្ត​។​
    
​ប៉ុន្តែ​គេ​សង្ក​ត​ឃើញថា ឱកាស​បុណ្យ​បិណ្ឌ ឆ្នាំនេះ ពុំ​សូវ​មាន​អ្នកធ្វើដំណើរ​ទៅលេង​នៅ​ទី​ឆ្ងាយៗ ដូច​រាល់​ឆ្នាំ​ឡើយ​។​
 
​អ្នកខ្លះ​និយាយថា ដោយសារ​បញ្ហា​ជីវភាព មិន​អំណោយផល ហើយ​គ្មាន​សង្ឃឹមលើ​ផល​ស្រូវវស្សា ដែល​គ្មាន​ទឹក​គ្រប់គ្រាន់​។ អ្នកខ្លះ​ដែល​ផល​ប្រយោល​ពីរ​បរ​កសិកម្ម ក៏​រក​កម្រៃ​មិនសូវ​បាន​៕​