នាយ​គ្រលីងគ្រលោង ​​​ប្ដូរ​មក​ជា Mr Bert

នាយ​គ្រលីងគ្រលោង ​​​ប្ដូរ​មក​ជា Mr Bert

បុរស​​មុខ​​ប្រឡាក់​សុទ្ធតែ​ធ្យូង សើច​ចេញ​​ធ្មេញ​ស្រាញ​នេះ គឺ​ជា​​តារា​កំប្លែង​ឈ្មោះ​ នាយ​គ្រលីងគ្រលោង ដែល​បាន​​​ប្ដូរ​មក​ជា Mr Bert ។ ការ​ដែល​នាំ​​មុខ​មាត់​​​ប្រឡាក់​សុទ្ធតែ​ធ្យូង​ត្រូវ​បាន​តារា​កំប្លែង​ម្នាក់​នេះ​ប្រាប់​ថា ជា​ឈុត​ក្នុង​​​រឿង​អប់រំ​ខ្លី​មួយ​ដែល​លោក​ទើប​តែ​ថត​ថ្មីៗ​នេះ។ រឿង​អប់រំ​ខ្លី​នេះ​ជា​រឿង​លក្ខណៈ​កំប្លែង​មាន​ឈ្មោះ​ថា ” កុំ​រើស​អើង​មនុស្ស” ដោយ​លោក​ថា បង្ហោះ​លើ​បណ្ដាញ​សង្គម​ឲ្យ​ដើម្បី ឲ្យ​ទស្សនិកជន​បាន​ទស្សនា​ប៉ុណ្ណោះ។

 

 

នាយ​គ្រលីងគ្រលោង ​​​ប្ដូរ​មក​ជា Mr Bert

 

 

Mr Bert ប្រាប់​ថា កន្លង​មក​លោក​ធ្លាប់​បាន​ផលិត​រឿង​កំប្លែង​បែប​អប់រំ​បាន​ច្រើន​រឿង​មក​ហើយ ដោយ​រឿង​ទាំង​នោះ​គ្រាន់​តែ​ជា ការ​ថត​លេង​យក​មក​បង្ហោះ​លើ​បណ្ដាញ​សង្គម​តែ​ប៉ុណ្ណោះ មិន​ទាន់​មាន​ផលិតកម្ម​ឬ​ក្រុម​ហ៊ុន​មួយ​ណា ទិញ​សិទ្ធិឡើយ។ តារា​កំប្លែង​ដែល​មាន​កំណើត​ពី​ស្ថានីយ​ទូរទស្សន៍​អប្សរា​ម្នាក់​នេះ​និយាយ​ថា ទស្សនិកជន ​ប្រសិន​បើ​ចង់​ទស្សនា​រឿង​កំប្លែង​​ខ្លី​បែប​អប់រំ​​​របស់​លោក អាច​ចូល​ទៅ ​Facbook ​លោក​បាន​គឺ Ven Vannak ជា​មួយ​គ្នា​នោះ​​​ប្រសិន​បើ​មាន​ចំណុច​ខ្វះ​ខាត​កន្លែង​ណា​សូម​ជួយ​កែ​លំអ​ផង លោក​​ស្វាគមន៍​ជា​និច្ច៕

 

អត្ថបទ៖ ខុត សីហា