កូនតឹង​ច្រមុះ គួរ​ធ្វើ​ដូចម្តេច​?

កូនតឹង​ច្រមុះ គួរ​ធ្វើ​ដូចម្តេច​?

ការ​តឹង​ច្រមុះ​នៅពេល​ផ្តាសាយ​គឺជា​រឿង​ដែល​អ្នក​រាល់គ្នា​តែងតែ​ជួប ហើយក៏​ជា​រឿង​ធម្មតា​បើ​កើត​លើ​ខ្លួន​របស់​អ្នក ប៉ុន្តែ​បើ​កើត​លើ​ខ្លួន​របស់​កូន នោះ​វា​ពិបាក​បន្តិច​ហើយ ដោយសារ​តែ​វា​អាច​ប៉ះពាល់​ដល់​ការដកដង្ហើម​របស់​កូន ថែម​ទាំង​អាច​ធ្វើឲ្យ​កូន​ពិបាកបៅ​ទឹកដោះគោ​ទៀតផង ប៉ុន្តែ​បើ​កូន​មាន​អា​ការៈស្រាល អ្នក​អាច​ធ្វើ​តាម​វិធី​ខាងក្រោម​នេះ​បាន ប៉ុន្តែ​បើ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ អ្នក​គួរតែ​នាំ​កូន​ទៅ​មន្ទីរពេទ្យ​។ តើ​មាន​វិធី​អ្វី​ទៅ​ក្នុង​ការដោះស្រាយ​នៅពេលដែល​មាន​លក្ខណៈ​ស្រាល​?

  1. អ្នក​អាច​យក​កន្សែង​ក្តៅស្អំ​លើ​ច្រមុះ​របស់​កូន​បាន នោះ​វា​អាច​ធ្វើឲ្យ​សំបោ​រនោះ​រាង​ទឹក នោះ​វា​នឹង​អាច​ហៀរ​ចេញមកក្រៅ កូន​នឹង​អាច​ធូរ​បាន​ខ្លះ​។​
  2. នៅពេល​ដែល​កូនតឹង​ច្រមុះ​ខាងឆ្វេង អ្នក​អាចឲ្យ​គេ​គេង​មក​ចំហៀង​ខាងស្តាំ​វិញ បើ​កូនតឹង​ខាងស្តាំ អ្នក​អាច​ឲ្យ​កូនគេង​ទៅ​ចំហៀង​ខាងឆ្វេង​វិញ នោះ​ការ​តឹង​ច្រមុះ​របស់​កូន​នឹងមាន​អា​ការៈរាងស្រាល​បន្តិច​។​
  3. នៅពេល​ដែល​កូនតឹង​ច្រមុះ ហើយ​តែងតែ​យំ​រករឿង ព្រោះ​គេ​ពិបាក​ទ្រាំ នោះ​អ្នក​អាច​ពរ​កូន​បញ្ឈរ នោះ​កូន​នឹង​មិន​សូវ​តឹង​ច្រមុះ​ទៀត​ទេ ហើយ​កូន​ងាយស្រួល​គេង​លក់​ទៀត​ផង​។​
  4. នៅពេល​ដែល​កូនតឹង​ច្រមុះ ហើយ​ពិបាក​ក្នុងកា​រគេង អ្នក​អាច​ដាក់​ខ្នើយ​ឲ្យ​រាង​ខ្ពស់​បន្តិច ប្រហែល​៣០​ដឺ​ក្រេ នោះ​វា​នឹង​អាច​ធ្វើ​ឲ្យ​កូន​មិន​សូវ​តឹង​ច្រមុះ​ដូច​មុន​ទៀត​ទេ​។​
  5. អ្នក​មិន​ត្រូវ​បើក​ម៉ាស៊ីនត្រជាក់​ខ្លាំងពេក​ទេ ត្រូវតែ​ឲ្យមាន​ខ្យល់អាកាស​បរិសុទ្ធចេ​ញ​ចូល​ខ្លះ ព្រោះ​បើ​បើក​ម៉ាស៊ីនត្រជាក់​ខ្លាំង នោះ​អា​ការៈកូន​នឹង​កាន់តែ​ធ្ងន់ធ្ងរ​ជាមិនខាន​។​
  6. អ្នក​ក៏​អាច​ម៉ាស្សា​ច្រមុះ​របស់​កូន​ដែរ​ដោយ​អ្នក​អាច​យក​មេដៃ និង​ចង្អុ​រដៃ​របស់អ្នក​ម៉ាស្សា​ពី​លើ​ចុះ​ក្រោម​នៅ​ផ្នែក​ច្រមុះ​ទាំងសងខាង ដោយ​ធ្វើ​ចលនា​ថ្ម​មៗ នោះ​កូន​នឹង​អាច​ធូរ​បាន​ខ្លះ​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី13  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។