​ចង់ឲ្យ​កូន ឈប់​ខាំ​ក្រចក គួរ​ធ្វើ​ដូចម្តេច​?

​ចង់ឲ្យ​កូន ឈប់​ខាំ​ក្រចក គួរ​ធ្វើ​ដូចម្តេច​?

​ការ​ខាំ​ក្រចក គឺជា​ទម្លាប់​មួយ​ទូទៅ​បំផុត នៅ​កុមារភាព​។ ការស្រាវជ្រាវ​មួយ​ចំនួន បាន​ប៉ាន់ស្មាន​ថា កុមារ​ពី ៤៥ ទៅ ៦០ ភាគរយ នឹង​ខាំ​ក្រចក​របស់​ពួកគេ​។​
​ការ​ខាំ​ក្រចក​នេះ ជារឿយៗ នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​វា នៅពេល​ដែល​កុមារ​ធំ​។

ក្នុងន័យនេះ ចូរ​ចៀសវាង​វាយ ឬ​ពិន័យ​ដល់​កូន​របស់​អ្នក​។ ជំនួស​នេះ ចូរ​ប្រាប់​គេ​ថា​តើ ហេតុអ្វី​បានជា​អ្នក មិន​ចង់ឲ្យ​គេ​ខាំ​ក្រចក និង​ឲ្យ​រង្វាន់​គេ ប្រសិនបើ​គេ​អាច​ឈប់​ខាំ​ក្រចក​។​

​អ្នក​អាច​សាកល្បង ឲ្យគេ​ធ្វើ​ចលនា​ម្រាមដៃ​របស់​គេ ៣០ វិនាទី មុន​នឹង​គេ​ខាំ​ក្រចក ដែល វា​អាច​ក្លាយទៅជា​រឿង​មួយ ដែល​គួរ​ឲ្យ​ធុញទ្រាន់ សម្រាប់​គេ មុននឹង​ធ្វើ​នោះ​។

កូន​របស់​អ្នក អាច​ខាំ​ក្រចក នៅពេលដែល​គេ​មាន​ស្ត្រេ​ស ដូចនេះ ចូរ​សាកល្បង​មើល​ថា​តើ មាន​អ្វី​ដែល​ធ្វើឲ្យ​គេ​ធុញ ឬ​យ៉ាងណា​៕

​អត្ថបទ​ប្រែ​សម្រួល ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី13  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។