រួមភេទ​ហើយ មាន​ឈាម​តាម​ទ្វារមាស អាច​មក​ពី​មូលហេតុ​អ្វី​?

រួមភេទ​ហើយ មាន​ឈាម​តាម​ទ្វារមាស អាច​មក​ពី​មូលហេតុ​អ្វី​?

​ការ​ហូរ​ឈាម​តាម​ទ្វារមាស អាច​កើតមានឡើង អំឡុងពេល ឬ​ក្រោយ​រួមភេទ​រួច ក្នុង​ហេតុផល​ជាច្រើន រួមមាន ៖

-​    ​គ្រោះ​ថ្នាក់​លើ​ជញ្ជាំង​ទ្វារមាស អំឡុង​ពេល​រួមភេទ​
-​    ​ការឆ្លង​មេរោគ (​ជំងឺស្វាយ​ប្រមេះ​ជាដើម​) អាច​ជា​មូលហេតុ នៃ​ការ​ហូរឈាម​តាម​ទ្វារមាស ក្រោយ​សម្រាលកូន​រួច​
-​    ​កម្រិត​អរ​ម៉ូ​ន​អឹ​ស្ត្រូ​សែន​ទាប ជុំវិញ​ពេល​អស់​រដូវ ឬ​ក្រោយ​អស់​រដូវ អាច​បណ្តាល​ឲ្យ ស្រទាប់​នៃ​ទ្វារមាស ក្លាយ​ជា​ស្តើង និង​ងាយ​ហើម ឬ​ឆ្លង​មេរោគ ហើយ​ការប្រែប្រួល​នេះ អាច​ត្រូវបាន​ទាក់ទង​ទៅនឹង ការ​ហូរ​ឈាម​តាម​ទ្វារមាស ក្រោយ​រួមភេទ​រួច​
-​    ​ដុំ​សាច់​នៅ​នឹង​មាត់ស្បូន ឬ​ជញ្ជាំង​ទ្វារមាស អាច​នាំ​អោយ​ឲ្យមាន ការ​ហូរ​ឈាម​តាម​ទ្វារមាស អំឡុងពេល ឬ​ក្រោយ​រួមភេទ​រួច​។​
​ស្ត្រី​ដែល​មាន​ការ​ហូរឈាម​តាម​ទ្វារមាស អំឡុងពេល ឬ​ក្រោយ​រួមភេទ គួរតែ​ជួប​ជាមួយនឹង​គ្រូពេទ្យ ដើម្បី​កំណត់​ពី​មូលហេតុ ឲ្យបាន​ច្បាស់​៕

​អត្ថបទ​ប្រែ​សម្រួល ៖ ឈឹម សៅភារ៉ា​
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី13  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។