មុខរបួស​ហូរឈាម គួរ​ធ្វើ​បែបណា​?

មុខរបួស​ហូរឈាម គួរ​ធ្វើ​បែបណា​?

​មុខរបួស អាច​គួរឲ្យខ្លាច​។ ប៉ុន្តែ ការ​ដឹង​ពី​របៀប​ជួយ​សង្គ្រោះ​បឋម អាច​ជួយ​បញ្ឈប់​ការ​ហូរ​ឈាម​បាន និង​ជួយ​ឲ្យ​វា ចាប់ផ្តើម​ជា​សះស្បើយ​យ៉ាង​ងាយ​។​

​ក្រុមគ្រូពេទ្យ បាន​បង្ហាញ​ពី​របៀប ដើម្បី​ថែទាំ​មុខរបួស ដែល​ហូរ​ឈាម ដូចខាងក្រោម​នេះ ៖

-​    ​ប្រើ​ក្រណាត់​ស្អាត សំឡី ឬ​បង់​រុំ សង្កត់​ទៅលើ​កន្លែង​ហូរឈាម​
-​    ​ប្រសិនបើ​ក្រណាត់ ឬ​បង់​រុំ​សើម​ជោគ ទុក​វា​នៅ​លើ​កន្លែង​ហូរឈាម ហើយ​បន្ថែម​បង់​រុំ​បន្ថែមទៀត ហើយ​ទុក​វា​រយៈពេល​យ៉ាងហោចណាស់ ២០ នាទី​
-​    ​ប្រសិនបើ​គ្រោះថ្នាក់ ស្ថិតនៅ​លើ​ដៃ ឬ​ជើង ចូរ​លើក​វា​ឡើង ឲ្យ​ខ្ពស់​ជាង​បេះដូង​
-​    ​រុំ​មុខរបួស ជាមួយនឹង​បង់​រុំ ប្រសិនបើ​វា​ទំនង​ជា​ឆ្លង​មេរោគ​
-​    ​គ្រោះថ្នាក់​នៅ​នឹង​មាត់ មុខ និ​ង​ក្បាល អាច​នាំ​ឲ្យ​ហូរឈាម ខ្លាំង​ជាង​កន្លែង​ដទៃ ដោយសារ​តែ​វា​មាន​សរសៃឈាម​ធំៗ​៕

​អត្ថបទ​ប្រែ​សម្រួល ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី13  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។