ពិធីបុណ្យ​កម្សាន្ត​ប្លែកៗ៦ ក្នុងលោក


ពិធីបុណ្យ​កម្សាន្ត​ប្លែកៗ៦ ក្នុងលោក

នៅ​លើ​ពិភពលោក ប្រទេស​ណា​ក៏​​​តែ​ង​តែ​មាន​​ពិធី​បុណ្យ​ប្រពៃណី​​ និង​ព្រឹត្តិការណ៍​ជាតិ​រៀង​ៗ​ខ្លួន ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ។ ពិធីបុណ្យ​ទាំង​នោះ ពិត​ជា​មាន​សារសំខាន់​ណាស់ ក្នុង​ការ​ស្វែង​រក​ចំណូល​​សេដ្ឋកិច្ច​ជាតិ ហើយ​ការ​ចំណាយ​ពេល​រៀប​ចំ​​ព្រឹត្តិការណ៍ ឬ​ពិធីបុណ្យ ភាគច្រើន​មាន​រយៈ​ពេល​៣ ទៅ ៧ថ្ងៃ​ ប៉ុន្តែ​ចំនួន​ថវិកា​ដែល​រក​បាន​គឺ​មាន​ចំនួន​ច្រើន​ណាស់។

 

​មាន​ពិធីបុណ្យ​ដ៏​ពេញ​និយម​មួយ ​ក្នុង​ប្រទេស គឺ​អាច​រក​ប្រាក់​ចំណូល​ បាន​ច្រើន​ជាង​មាន​កន្លែង​ប្រវត្តិ​សាស្ត្រ​ទៅ​ទៀត។ ឧទាហរណ៍​ ក្នុង​ប្រទេស​ទួរគី​មាន​​តំបន់​ប្រវត្តិសាស្ត្រ​រាប់មិនអស់ ប៉ុន្តែ​ចំណូល​របស់​ពិធីបុណ្យ​ដ៏​ពេញ​និយម​មួយ​ឈ្មោះ Rio Fest ​អាច​រក​ប្រាក់​បាន​ច្រើន​ជាង​​ចំណូល​របស់​កន្លែង​ប្រវត្តិសាស្ត្រ​​ទាំង​នោះ​រយៈពេល​មួយ​ឆ្នាំ​ទៅ​ទៀត។ ក្រៅ​ពី​រក​ចំណូល​បានច្រើន ពិធីបុណ្យ​ទាំង​នោះ ក៏​ប្លែកៗ​ខុស​ពី​គ្នា​ផងដែរ ដូច​ពិធី​បុណ្យ​ទាំង​៦​ខាង​ក្រោម​ជា​ដើម។
​​​
១. ពិធីបុណ្យ​ភក់ Boryeong Mud Festival នៅ​កូរ៉េ​ខាងត្បូង

 

ពិធីបុណ្យ​កម្សាន្ត​ប្លែកៗ៦ ក្នុងលោក

 

ពិធី​នេះ​ ត្រូវ​បាន​គេ​ប្រារព្ធ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ នៅ​អំឡុង​រដូវ​ក្ដៅ​ខែ​កក្កដា ក្នុង​ទីក្រុង​ដេឆុន ខេត្ត​ជុងជឺង​ខាងត្បូង ប្រទេស​កូរ៉េ​ខាងត្បូង ដែល​មាន​ចម្ងាយ​ប្រមាណ ២០០គីឡូម៉ែត្រ​ពី​ទីក្រុង​សេអ៊ូល។

 

២. ពិធី​ជប់​លាង Full Moon Party  នៅ​ថៃ

 

ពិធីបុណ្យ​កម្សាន្ត​ប្លែកៗ៦ ក្នុងលោក

 

គេ​ប្រារព្ធ​ធ្វើ​រៀង​រាល់​យប់ មុន​ព្រះ​ច័ន្ទ​ពេញបូណ៌មី​នៅ​លើ​កោះ Ko Pha Ngan ដែល​ភាគ​ច្រើន​ភ្ញៀវ​ទេសចរ​បរទេស​បាន​ចូល​រួម។

 

៣. ពិធីបុណ្យ​ចូល​ឆ្នាំ​ចិន នៅ​ទីក្រុង​ហុងកុង

 

ពិធីបុណ្យ​កម្សាន្ត​ប្លែកៗ៦ ក្នុងលោក

 

ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ឬ​​គេ​ស្គាល់​ថា Spring Festival​ ជា​ពិធី​បុណ្យ​ដ៏​សំខាន់​ និង​សប្បាយ​រីករាយ​មួយ ក្នុង​ការ​ប្ដូរ​ប្រតិទិន​ជន​ជាតិ​ចិន ដែល​កម្មករ និង​អ្នក​ធ្វើការ​ទាំងអស់​ត្រូវ​ត្រឡប់​មក​​លេង​ស្រុក​កំណើត​វិញ។

 

៤. ពិធីបុណ្យ​សម្ដែង​ទេពកោសល្យ Edinburgh Fringe Festival នៅ​ស្កុតឡែន

 

ពិធីបុណ្យ​កម្សាន្ត​ប្លែកៗ៦ ក្នុងលោក

 

ពិធីបុណ្យ​នេះ​ជា​ពិធី​សម្ដែង​សិល្បៈ​ធំ​ជាងគេ​បំផុត​ដែល​មាន Show ចំនួន ៣១៩៣ មក​ពី ៥១​ប្រទេស​ជុំវិញ​ពិភពលោក និង​មាន​រយៈពេល ២៥ថ្ងៃ។

 

៥. ពិធីបុណ្យ​ផឹក​ស្រាបៀ Oktoberfest នៅ​ទីក្រុង​មុយនិច ប្រទេស​អាល្លឺម៉ង់

 

ពិធីបុណ្យ​កម្សាន្ត​ប្លែកៗ៦ ក្នុងលោក

 

៦. ពិធីបុណ្យCarnival នៅ​ប្រេស៊ីល

 

ពិធីបុណ្យ​កម្សាន្ត​ប្លែកៗ៦ ក្នុងលោក

 

ពិធីបុណ្យ​នេះ​មាន​ការ​ដង្ហែ​ក្បួន​ដ៏​ធំ​តាម​ផ្លូវ​សាធារណៈ ដែល​មាន​ការ​សម្ដែង​សៀក អ្នក​ចូល​រួម​ពាក់មុខ និង​ជប់​លាង​នៅ​តាម​ផ្លូវ​តែ​ម្ដង​​ដោយ​មាន​ការ​ពិសា​ស្រាបៀ​ដ៏​ច្រើន។

 

ក្រៅ​ពី​ពិធី​បុណ្យ​ទាំង​៦​ខាង​លើ នៅមាន​ពិធី​បុណ្យ​ធំៗជាច្រើន​ទៀត នៅ​ប្រទេស​នានា​ទូទាំង​ពិភពលោក៕

 

ប្រែ​សម្រួល៖ ឡេង​ ភារុណ
ប្រភព៖ innamag