តារា​​កូរ៉េ​ដែល​មាន​​​ចំណង​មិត្តភាព​ជ្រាលជ្រៅ​នឹង​គ្នា​​​តាំង​ពី​នៅ​រៀន


តារា​​កូរ៉េ​ដែល​មាន​​​ចំណង​មិត្តភាព​ជ្រាលជ្រៅ​នឹង​គ្នា​​​តាំង​ពី​នៅ​រៀន

ខណៈ​ដែល​នៅ​ក្នុង​វិស័យ​សិល្បៈ​កូរ៉េ​​ពោរពេញ​ទៅ​ដោយ​រឿង​អាស្រូវ​​ ចំណង​មិត្តភាព​ដ៏​ស្រស់​ស្អាត​របស់​តារា​ទាំង​នេះ​ បាន​ក្លាយ​ទៅ​ជា​​អ្វី​មួយ​ដែល​សឹង​តែ​គេ​​នឹក​ស្មាន​មិន​ដល់។

 

Kim Jae Joong- No Min Woo

 

តារា​​កូរ៉េ​ដែល​មាន​​​ចំណង​មិត្តភាព​ជ្រាលជ្រៅ​នឹង​គ្នា​​​តាំង​ពី​នៅ​រៀន

 

Kim Jae Joong និង No Min Woo គឺ​ជា​ឧទាហរណ៍​មួយ​​ដែល​តារា​ជំនាន់​ក្រោយ​គួរ​យក​គំរូ​តាម។ អ្នក​គាំទ្រ​បាន​គិត​ថា​តារា​ទាំង​ពីរ​នេះ​ចាប់​ផ្ដើម​ជិតស្និទ្ធ​នឹង​គ្នា​ក្រោយ​ពេល​ក្លាយ​ជា​តារា​របស់​ផលិតកម្ម SM Entertainment។ Kim Jae Joong នៅ​ពេលនោះ​ តារា​ចម្រៀង​ឯក​របស់​ក្រុម​ចម្រៀង TVXQ ហើយ No Min Woo គឺ​ជា​សមាជិក​របស់​ក្រុម​ចម្រៀង TRAX។

 

តាម​ការ​ពិត​អ្នក​ទាំង​ពីរ​មាន​ភាព​ជិត​ស្និទ្ធ​នឹង​គ្នា​​មុន​ពេល​បង្ហាញ​មុខ​ជា​សាធារណៈ​ទៅ​ទៀត។ នៅ​ក្នុង​បទ​សម្ភាសន៍​មួយ No Min Woo បាន​ចែក​រំលែក​ថា “ខ្ញុំ​និង Jae Joong ស្និទ្ធ​ស្នាល​គ្នា​តាំង​ពី​មិន​ទាន់​ក្លាយ​ជា​តារា​ម្ល៉េះ។ Jae Joong ជា​បង​ប្រុស​ម្នាក់​ដែល​អាច​ជឿ​ទុក​ចិត្ត​បាន”។

 

តារា​​កូរ៉េ​ដែល​មាន​​​ចំណង​មិត្តភាព​ជ្រាលជ្រៅ​នឹង​គ្នា​​​តាំង​ពី​នៅ​រៀន

 

តារា​​កូរ៉េ​ដែល​មាន​​​ចំណង​មិត្តភាព​ជ្រាលជ្រៅ​នឹង​គ្នា​​​តាំង​ពី​នៅ​រៀន

 

Lee Min Ho – Jung Il Woo

 

តារា​​កូរ៉េ​ដែល​មាន​​​ចំណង​មិត្តភាព​ជ្រាលជ្រៅ​នឹង​គ្នា​​​តាំង​ពី​នៅ​រៀន

 

Lee Min Ho និង Jung Il Woo ធំ​ដឹង​ក្ដី​ឡើង​​នៅ​ក្នុង​សង្កាត់​តែ​មួយ និង​ក្លាយ​ជា​មិត្តភ័ក្ដិ​ជិត​ស្និទ្ធ​ពេល​ចូល​រៀន​ថ្នាក់​អនុវិទ្យាល័យ។ កាល​ពី​ឆ្នាំ ២០០៦ Lee Min Ho ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​​ធ្ងន់​មួយ​ដែល​តម្រូវ​ឲ្យ​តារា​សម្ដែង​នេះ​ត្រូវ​ដេក​នៅ​មួយ​កន្លែង​អស់​រយៈ​ពេល​៧ ខែ។

 

នៅ​កំឡុង​ពេល​នោះ Lee Min Ho បាន​ចំណាយ​ពេល​គិត​ជា​ច្រើន​នូវ​រឿង​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ជីវិត​របស់​ខ្លួន​ និង​មាន​អារម្មណ៍​ថា​ខ្លួន​ពិត​ជា​មាន​សំណាង​ខ្លាំង​ណាស់​នៅ​ពេល​មិត្ត​ម្នាក់​ដូច Jung Il Woo នៅ​ក្បែរ។ អ្នក​ទាំង​ពីរ​នៅ​តែ​រក្សា​ទំនាក់​ទំនង​នេះ​និង​តែង​តែ​ឆ្លៀត​ពេល​ទៅ​ញ៉ាំ​អី​ជាមួយ​គ្នា​ដើម្បី​និយាយ​ពី​រឿង​សម្ដែង​ក៏​ដូច​គម្រោង​ថ្មីៗ​នៅ​ថ្ងៃ​អនាគត។

 

តារា​​កូរ៉េ​ដែល​មាន​​​ចំណង​មិត្តភាព​ជ្រាលជ្រៅ​នឹង​គ្នា​​​តាំង​ពី​នៅ​រៀន

 

តារា​​កូរ៉េ​ដែល​មាន​​​ចំណង​មិត្តភាព​ជ្រាលជ្រៅ​នឹង​គ្នា​​​តាំង​ពី​នៅ​រៀន

 

Xiu Min-Dong Woo

 

តារា​​កូរ៉េ​ដែល​មាន​​​ចំណង​មិត្តភាព​ជ្រាលជ្រៅ​នឹង​គ្នា​​​តាំង​ពី​នៅ​រៀន

 

Xiumin (Exo) និង Dongwoo (Infinite) បាន​ក្លាយ​ជា​មិត្តភ័ក្ដិ​នឹង​គ្នា​តាំង​ពី​ពេល​នៅ​រៀន​អនុវិទ្យាល័យ​មក​ម្ល៉េះ។ ទោះ​បី​បង្ហាញ​មុខ​នៅ​ក្នុង​ក្រុម​ចម្រៀង​ក៏​ដូច​ជា​ក្រុមហ៊ុន​​ផ្សេង​គ្នា​ក៏​ដោយ តែ​ចំណង​មិត្តភាព​របស់​អ្នក​ទាំង​ពីរ​នៅ​តែ​រឹង​មាំ​​ដដែល។ នៅ​ពេល​ខាង​មុខ Xiumin នឹង​ចូល​ខ្លួន​ថត​រឿង “Falling For Challenges” ក្នុង​នាម​ជា​មិត្តភ័ក្ដិ Dongwoo បាន​គាំទ្រ​ Xiumin ដោយ​អស់​ពីចិត្ត។

 

តារា​​កូរ៉េ​ដែល​មាន​​​ចំណង​មិត្តភាព​ជ្រាលជ្រៅ​នឹង​គ្នា​​​តាំង​ពី​នៅ​រៀន

 

G-Dragon-Tae Yang

 

តារា​​កូរ៉េ​ដែល​មាន​​​ចំណង​មិត្តភាព​ជ្រាលជ្រៅ​នឹង​គ្នា​​​តាំង​ពី​នៅ​រៀន

 

ជួប​គ្នា​ដំបូង​នៅ​ពេល​ពួក​គេ​​ជា​សិក្ខាកាម​របស់ ផលិតកម្ម YGមិត្តភាព​របស់ G-Dragon និង Taeyang បាន​ចាប់​ផ្ដើម​ចាប់​ពី​ពេល​នោះ​មក។ អស់​រយៈ​ពេល​ជាង​មួយ​ទសវត្ស ចំណង​មិត្តភាព​នេះ​កាន់​តែ​ត្រូវ​បាន​រឹត​បន្តឹង​ជាង​មុន​ទៅ​ទៀត។ ដោយ​សារ​មាន​មិត្តភ័ក្ដិ​សម្រាប់​ផ្អែក​លើ​ពេល​ជួប​រឿង​លំបាក ពួក​គេ​មិន​ដែល​មាន​អារម្មណ៍​ថា​ឯកា​នោះ​ទេ។

 

តារា​​កូរ៉េ​ដែល​មាន​​​ចំណង​មិត្តភាព​ជ្រាលជ្រៅ​នឹង​គ្នា​​​តាំង​ពី​នៅ​រៀន

 

តារា​​កូរ៉េ​ដែល​មាន​​​ចំណង​មិត្តភាព​ជ្រាលជ្រៅ​នឹង​គ្នា​​​តាំង​ពី​នៅ​រៀន

 

Kim Junsu-Eunhyuk

 

តារា​​កូរ៉េ​ដែល​មាន​​​ចំណង​មិត្តភាព​ជ្រាលជ្រៅ​នឹង​គ្នា​​​តាំង​ពី​នៅ​រៀន

 

Junsu និង Eunhyuk បាន​ក្លាយ​ជា​មិត្ត​នឹង​គ្នា​តាំង​ពី​នៅ​ជា​សិស្ស​សាលា​ម្ល៉េះ។ ពួក​គេ​បាន​ដឹក​ដៃ​គ្នា​ប្រលង​ចូល​ក្រុមហ៊ុន SM ក្នុង​ឆ្នាំ ១៩៩៩។ កំឡុង​ពេល​ហ្វឹក​ហាត់​នៅ​ទី​នេះ ចំណង​មិត្តភាព​នេះ​បាន​បន្ត​រីក​ដុះ​ដាល​មុន​ពេល​ពួក​គេ​ក្លាយ​ជា​សមាជិក​របស់ TVXQ និង Super Junior រៀង​ៗ​ខ្លួន។ នៅ​ពេល​មាន​ជម្លោះ​ជាមួយ SM កាល​ពី​ឆ្នាំ ២០០៩ Junsu និង​សមាជិក​ពីរ​នាក់​ទៀត​ ត្រូវ​ដើរ​ចេញ​ពី​ក្រុម TVXQ។ ផ្ទុយ​ពី​ការ​គិត​មនុស្ស​ជា​ច្រើន​ថា​ចំណង​មិត្តភាព​របស់​ពួក​គេ​នឹង​បែក​បាក់ តារា​ចម្រៀង​ទាំង​ពីរ​នៅ​តែ​ស្និទ្ធ​ស្នាល​ដូច​គ្មាន​អ្វី​បាន​កើត​ឡើង។ ពួក​គេ​នៅ​តែ​ជួប​គ្នា​ជា​សាធារណៈ​ជា​ញឹក​ញាប់៕

 

តារា​​កូរ៉េ​ដែល​មាន​​​ចំណង​មិត្តភាព​ជ្រាលជ្រៅ​នឹង​គ្នា​​​តាំង​ពី​នៅ​រៀន

 

តារា​​កូរ៉េ​ដែល​មាន​​​ចំណង​មិត្តភាព​ជ្រាលជ្រៅ​នឹង​គ្នា​​​តាំង​ពី​នៅ​រៀន

 

ចុចអាន៖តារា​​សម្ដែង​ប្រុស ​ស្រី​ថៃ​ល្បី​ៗ​១០​រូប​ដែល​ជា​​​កូន​កាត់​​អាស៊ី​និង​អឺរ៉ុប​

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ បរទេស