តារាចម្រៀង​ឈ្មោះ​ល្បី​បង្ហោះ​ល្បែង​អប្រិយ ក្នុងន័យ​អ្វី​ដែរ​?

តារាចម្រៀង​ឈ្មោះ​ល្បី​បង្ហោះ​ល្បែង​អប្រិយ ក្នុងន័យ​អ្វី​ដែរ​?

​រាជធានី​ភ្នំពេញ :  ពាក្យចាស់​លោក​ពោលថា “​ឆ្កួត​មាន​បី ឆ្កួត​មួយ​ព្រោះ​ស្រា ឆ្កួត​ពីរ​ព្រោះ​ស្រី និង​ឆ្កួត​បី​ព្រោះ​ល្បែង​” ខ្លឹមសារ​ទាំងអស់នេះ​ត្រូវបាន​ដាស់តឿន និង​ក្រឿន​រំ​ឮ​ក​ជារឿយៗ តាំងពី​ជំនាន់​ដូនតា​មកម្ល៉េះ ដើម្បី​អប់រំ និង​ទូន្មាន​ដោយ​កុលបុត្រ កុលធីតា​ខ្មែរ ឲ្យ​ដើរ​តាម​គន្លង​នៃ​មាគ៌ា​ល្អប្រសើរ​។​

 

​តែ​រឿងហេតុ​មួយ​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គឺ​តារាចម្រៀង​កំពុងតែ​មានឈ្មោះ​ល្បី​នៅក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស បាន​បង្ហោះ​រូបភាព​របស់ខ្លួន​ដែល​កំពុង​លេងបៀ​រលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ នៅក្នុង​រូបភាព​នោះ​យើង​ឃើញ​មាន​នារី​៣​រូប​ក្នុងចំណោម​នោះ​មាន កញ្ញា ទេព បូ​ព្រឹក្ស និង​កញ្ញា ពេជ្រ សូលី​កា​។​

 

​នៅក្នុង​នោះ​យើង​សង្កេតឃើញ Comment មួយចំនួន​ដែល​បាន​សរសេរ​លើ​រូប បាន​ស្ដីបន្ទោស​ជាខ្លាំង​ចំពោះ​ការ​បង្ហោះ​រូបភាព​លេងល្បែង​ខុសច្បាប់ ហើយ​ហ៊ាន​ថត​បង្ហោះ​បង្អួត​គេ​នៅលើ​ហ្វេ​ស​ប៊ុ​កទៀត​។​

តារាចម្រៀង​ឈ្មោះ​ល្បី​បង្ហោះ​ល្បែង​អប្រិយ ក្នុងន័យ​អ្វី​ដែរ​?

តារាចម្រៀង​ឈ្មោះ​ល្បី​បង្ហោះ​ល្បែង​អប្រិយ ក្នុងន័យ​អ្វី​ដែរ​?