រថយន្ត​ក្រុងសូរិយា បុករថយន្ត CRV ស្លាប់៣ របួស៧ នៅស្រុកត្រាំកក់ – សណ្តាប់

តាកែវ៖ សេចក្តីរាយការណ៍​ បាន​ឲ្យ​ដឹងថា​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៏​មួយកើតឡើង ដោយរថយន្តក្រុងក្រុមហ៊ុនសូរិយា បើកបុក​ជាមួយរថយន្ត CRV បណ្តាលឲ្យមនុស្សស្លាប់​៣ និងរបួស៧នាក់។

ហេតុការណ៍​នឹះបានកើត​ឡើង​នៅតាមបណ្តោយផ្លូវលេខ៣១ ចន្លោះគីឡូំម៉ែត្រ៣១-៣២ នៅភូមិគ្រញូង ឃុំញ៉ែញ៉ង ស្រុកអង្គតាសោម ខេត្តតាកែវ កាលពី​ម៉ោង​១៣ៈ០០នាទីរសៀល​ថ្ងៃទី​១១​ ខែតុលា ​ឆ្នាំ​២០១៥​។

សមត្ថកិច្ច​ជំនាញ​ចរាចរ​ណ៏ស្រុក​ត្រាំកក់ ប្រាប់​ឲ្យ​ដឹងថា គ្រោះថ្នាក់ដ៏រន្ធត់នេះបានកើតនៅ គ្រាដែលរថយន្តក្រុងរបស់ក្រុមហ៊ុនសូរិយា ដែលដឹកដំណើរ៣០នាក់ ក្នុងទិសដៅពីរាជធានីភ្នំពេញ ទៅកាន់ខេត្តកែប បានបើកជែងម៉ូតូមួយគ្រឿង ហើយក៏ជ្រុលទៅបុករថយន្ត CRV ពាក់ស្លាកលេខ ភ្នំពេញ 2W-4867 ដែលបើកបរ ក្នុងទិសដៅបញ្ច្រាសទិសគ្នា រួញចូលគ្នា បណ្តាលឲ្យមនុស្ស ៣នាក់បានស្លាប់នៅនឹងកន្លែង​ (ប្រុសពីរនាក់ ស្រី១នាក់) និងរងរបួស ៧នាក់ (ប្រុស៣នាក់ ស្រី៤នាក់)។

ក្រោយកើតហេតុអ្នកបើកបររថយន្តក្រុងបានរត់គេចខ្លួន។ សពរបស់ជនរងគ្រោះត្រូវបានក្រុមគ្រួសារទទួលយក ទៅធ្វើបុណ្យតាមប្រពៃណី អ្នករងរបួសយកទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តតាកែវ៕សណ្តាប់CRV02CRV01 CRV03