លោកយ៉ែមបុញ្ញារិទ្ធ៖ បុណ្យភ្ជុំបិណ្ឌ សូមឲ្យអ្នកនយោយ​ ក្រុមដឹកនាំ លះបង់គំនិតទុច្ចរិត ល្មោភអំណាច បុណ្យស័ក្តិមាសប្រាក់ និងការកេងប្រវេញធ្វើបាបរាស្រ្ត – សច្ចៈ

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៥នេះ គឺជាថ្ងៃបុណ្យភ្ជំបិណ្ឌធំលោក យ៉ែម បុញ្ញឫទ្ធិ តំណាងរាស្រ្ត និងជាអ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានបួងសួងឧទ្ទិសឲ្យអ្នកនយោបាយ ក្រុមដឹកនាំ លះបង់គំនិតទុច្ចរិត ល្មោភអំណាច បុណ្យស័ក្តិមាសប្រាក់ និងការកេងប្រវេញធ្វើបាបរាស្រ្ត ហើយងាកមករួមគ្នាដោះស្រាយបញ្ហាដោយ សន្តិវិធី ចេះគោរពយោបល់គ្នាទៅវិញទៅមកក្នុងភាពថ្លៃថ្នូរ ពីព្រោះយើងជាខ្មែរ។

លោក យ៉ែម បុញ្ញឫទ្ធិ បានសរសេរនៅលើទំព័រ Facebook របស់លោកថា «ភ្ជុំបិណ្ឌ ប្រទក្សិណ ឧទ្ទិសទៅអ្នកនយោបាយ ក្រុមដឹកនាំ!រាស្ត្រប្រជារងទុក្ខវេទនា ជាច្រើនទសវត្សរ៍មកហើយ តើដល់ពេលណាអ្នកនយោបាយ ក្រុមដឹកនាំ គិតនាំគ្នាដោះស្រាយរាល់បញ្ហាទាំងនោះ? ភ្ជុំបិណ្ឌ យើងប្រទក្សិណ ឧទ្ទិសទៅអ្នកនយោបាយ ក្រុមដឹកនាំ សូមឲ្យដោះស្រាយរាល់បញ្ហា ដោយសន្តិវិធី ដោយយោគយល់គ្នា យកប្រយោជន៍រាស្ត្រប្រជា ជាគោលបំណងរួម។ សូមឲ្យលះបង់ គំនិតទុច្ចរិត ល្មោភអំណាច ល្មោភបុណ្យស័ក្តិមាសប្រាក់ កេងប្រវ័ញ្ចធ្វើបាបរាស្រ្ត ដោយយើងចេះស្តាប់ ចេះគោរព ទស្សនៈជំនឿយោបល់ គ្នាទៅវិញទៅមក ក្នុងភាពថ្លៃថ្នូរ ពីព្រោះយើងជាខ្មែរ ជាម្ចាស់វាសនា លែងខ្ញុំជាតិណា គ្រប់ៗជំនាន់»។

លោកក៏បានឧទ្ទិសទៀតថា «ភ្ជុំបិណ្ឌ យើងប្រទក្សិណ ឧទ្ទិសទៅអ្នកនយោបាយ ក្រុមដឹកនាំ សូមកុំឲ្យរើសអើងខ្មែរ សខ្មៅក្មេងចាស់ អស់ការភាំងភ័ន្ត សាមគ្គីរួសរាន់ កសាងស្រុកយើង។ សូមឲ្យឈប់ប្រកាន់បក្ខពួក ជ្រើសរើសមន្រ្តី ស្អាតស្អំឲ្យឡើងគ្រួសារនិយម រលំអស់ហើយ តូចធំជ្រើសតាំង តាមចិត្តប្រជា។ យើងរួមគ្នា កសាងកម្ពុជរដ្ឋ រុងរឿងថ្លៃថ្លា ក្រោមម្លប់សាសនា ព្រះបរមគ្រូយើង»៕សច្ចៈ

លោក យ៉ែម បុញ្ញឫទ្ធិ តំណាងរាស្រ្ត និងជាអ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ

លោក យ៉ែម បុញ្ញឫទ្ធិ តំណាងរាស្រ្ត និងជាអ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ