លោកសម រង្ស៊ី និងភរិយា បានចាក​ចេញពី​កម្ពុជា ទៅសាធារណរដ្ឋបារាំងកាលពីយប់ថ្ងៃទី១២​ ខែតុលា – នេន តូច

រាជធានីភ្នំពេញ៖ មន្រ្តីគណបក្សសង្ក្រោះជាតិ បានថ្លែងឲ្យដឹងនៅថ្ងៃទី១៣ ខែតុលានេះថា កាលពីម៉ោង២០ៈ៥០នាទីយប់ថ្ងៃទី១២​ ខែតុលា ឆ្នាំ២០១៥ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងភរិយា លោកស្រី ជូឡុង សុមូរ៉ា បានអញ្ជើញចាកចេញពីព្រះរាជណាចក្រកម្ពុជា ក្នុងដំណើរឆ្ពោះទៅកាន់សាធារណរដ្ឋបារាំង រយៈពេលប្រមាណ៣-៤សប្តាហ៍។

បើការគ្រោងទុកក្នុងរយៈពេលប្រមាណ៣-៤សប្តាហ៍នោះលោក សម រង្ស៊ី នឹងជួបពិភាក្សា ជាមួយថ្នាក់ដឹកនាំគណបក្សរបស់លោកនៅសាធារណរដ្ឋបារាំង ស្តីអំពីបញ្ហា នាពេលបច្ចុប្បន្ន មួយចំនួននៅក្នុងព្រះរាជណាចក្រកម្ពុជា៕Sam Rainsy01Sam Rainsy0102