គ្រោះថ្នាក់​ចរាចរ​ណ៏ រយៈពេល​៣​ថ្ងៃ ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ស្លាប់​មនុស្ស​៣៤​ របួស​១៤៧ – សណ្តាប់

រាជធានីភ្នំពេញ៖ ​គ្រោះ​​ថ្នាក់​​ចរាចរណ៏​ផ្លូវគោក​ នៅទូទាំងប្រទេស ដែលកើតមានឡើង នៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១០-១១-១២ ខែតុលា ឆ្នាំ២០១៥ មានចំនួន ​៧៤​លើក ថយចុះ៣លើក បើធៀបនឹងថ្ងៃដូចគ្នាកាលពីឆ្នាំមុន បណ្តាល​ឲ្យ​មនុស្ស ៣៤នាក់បានស្លាប់ (ថយចុះម្នាក់)របួសធ្ងន់​ ៩៥​នាក់ និង​របួសស្រាល ​៥២​នាក់(ថយចុះ៩នាក់)។

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ចំនួន ៧៤លើកនេះបានបង្កឲ្យខូចខាតយានយន្ត​សរុប​ចំនួន ​​១៥៤គ្រឿង ក្នុងនោះមាន ម៉ូតូ​ ៩៦​គ្រឿង រថយន្ត​ធុន​ធ្ងន់​ ០៣​គ្រឿង រថយន្ត​ធុន​ស្រាល ​២០​គ្រឿង និយានយន្ត​ផ្សេងៗ​ ០៨​គ្រឿង​។​

​របាយការណ៍​ខាងលើ​បាន​ឲ្យ​ដឹង​ទៀតថា មូល​ហេតុដែល​បណ្តាលឲ្យ​កើតមាន​ហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍ទំាង​នេះបណ្តាលមកពី ការបើកល្មើសល្បឿន ស្រវឹង ប្រជែងគ្រោះថ្នាក់ មិនប្រកាន់ស្តាំ មិនគោរពច្បាប់ចរាចរណ៏ និង​មិន​ប្រុងប្រយ័ត្នជាដើម៕សណ្តាប់Traffic-accident-13-Oct-2015