​អគ្គីភ័យ​ឆេះ​រោង​ធ្វើ​ប្រហិតទំហំ​៨​ម៉ែត្រ​x១២​ម៉ែត្រ អស់ទាំង​ស្រុង​​​ នៅ​សង្កាត់​ចោម​ចៅ​ – បូរ៉ា

រាជធានីភ្នំពេញ៖ សមត្ថកិច្ចបានអោយដឺងថា នៅ​ថ្ងៃ​ទី​១៣ ខែ​តុលា​ ឆ្នាំ​២០១៥​ វេលា​ម៉ោង​០៥ៈ០០​នាទី​ព្រឹក មាន​អគ្គី​ភ័យមួយកន្លែង​កើតឡើង​នៅរោង​សិប្ប​កម្ម​ធ្វើ​ប្រហិត​ ​សង់​ឡើង​ពី​កូន​ឈើ​ជញ្ជាំង​ក្តា​លាយ​ស្លឹក ប្រក់​ស័ង្កសី​ទំហំ​៨ម៉ែត្រx​១២ម៉ែត្រ​ នៅភូមិ​ព្រៃ​ព្រីង​ត្បូង ​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ផ្ទះ​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​អគ្គី​ភ័យ​​នេះមាន​ម្ចាស់​ឈ្មោះ ​សេង​ ប៉ុង ​ភេទ​ស្រី​ អាយុ​៤៧​ឆ្នាំ ​មុខ​របរ​ធ្វើ​ប្រហិតលក់ ​រស់​នៅផ្ទះ​ជាប់​កន្លែង​កើត​ហេតុ​ខាង​លើ​។

ក្រោយ​ទទួល​បាន​ព័ត៌មាន​ទាន់​ហេតុការណ៍​ភ្លាម​ រថយន្ត​ពន្លត់អគ្គីភ័យ​​​៣​គ្រឿង​របស់​អង្គភាព​៧១១​ កង​ពល​តូច​លេខ​៧០​ចេញ​ទៅ​អន្តរាគមន៍ ​តែ​ពុំ​មាន​ផ្លូវ​រថយន្ត​ចូល​រួច​ក្រុម​ពន្លត់​អគ្គីភ័យ​ជួប​ការ​លំបាក ចូល​ទៅ​បាញ់​ទឹក​ធ្វើ​ឲ្យ​ភ្លើង​ឆាប​ឆេះ​ក្រដាស​ឡាំង​ដែល​ម្ចាស់​គ​ទុក​ក្នុង​រោង​និង​ឆេះ​ជញ្ជាំង​អស់ទាំង​ស្រុង។

បើតាម​មន្ត្រីសម​ត្ថកិច្ចមូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ករណីអគ្គី​ភ័យខាងលើនេះ បានកើតឡើងបន្ទាប់​ពី​ម្ចាស់​​រោង​ធ្វើ​ប្រហិតចាក់​សោ​ទុក​ចោល រវល់​ទៅ​ដើរ​លេង​ប្រទេស​ថៃ។ ហើយ​ពុំ​ទាន់​ដឹង​មូល​ហេតុ​ពិត​នៃគ្រោះអគ្គីភ័យនៅឡើយទេ ​ហើយ​ក៏​មិន​បង្ក​ឱ្យ​អ្នក​ណា​រង​របួស​ដែរ៕បូរ៉ាB121