ផ្តល់អាហារ​ដល់ទណ្ឌិត ជិត១.០០០នាក់ នៅក្នុងពន្ធនាគារ ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៥ គឺជាថ្ងៃបញ្ចប់ភ្ជុំបិណ្ឌប្រពៃណីជាតិ លោក លី សារីអភិបាលរងខេត្តបន្ទាយមានជ័យ លោក អាត់ ខែម ស្នងការនគបាល ខេត្តបន្ទាយមានជ័យ លោក ឧកញ៉ា ហង្ស ស៊ីផា និង លោក ជួន សុផល សប្បុរសជន បាននាំយកអំណោយមានដូចជា នំប៉័ង១០០០ដើម ទឹកសុទ្ធ៩០យួរ ស្កសរ ៥០០ គីឡូក្រាម បារី១០សុង យកទៅចែកជូនដល់ទណ្ឌិត ៩៩៨នាក់ ដែលជាប់នៅ ពន្ធនាគារ។

មន្ត្រីពន្ធនាគារម្នាក់បានប្រាប់ អ្នកយកព៌ត័មានឲ្យដឹងថា កាលពីប្រធានពន្ធនាគារ ចាស់ក្តោបក្តាប់ នៅក្នុងកុកពុំមានផាសុខភាពឡើយក្នុងការរស់នៅ របស់ទណ្ឌិត នោះមានភាព កខ្វក់ធ្វើទារុណកម្មដោយភាពអយុត្តិធម៌ សរុបគឺទណ្ឌិត ដែលរស់ ក្នុងគុកពុំបានសេក្តីសុខឡើយ។

មន្ត្រីនោះបាននិយាយបន្តទៀតថាក្រោយពេលដែលលោក ឧត្តមអគ្គានុរក្ស ហ៊ិន សុផល ឡើងមកក្តោបក្តាប់ថ្មីនោះក្នុងពន្ធនាគាមានភាពប្រែប្រួលយ៉ាងខ្លាំង។

មន្ត្រីនោះបានបន្តទៀតថាក្នុងពន្ធនាគារលោកបានសាងសង់ដាច់ដោយឡែកពីគ្នាមានបន្ទប់ ស្រីផ្សេង ប្រុសផ្សេង មានផ្ទះបាយរៀបចំដោយមានសណ្តាប់ធ្នាប់ គ្មានសំរាមមួយទង មានតារាងលេងបាល់សំរាប់ហាត់ប្រាណ មានកន្លែងបណ្តុះបណ្តាលវិជ្ជាជីវៈ ទណ្ឌិតអាចដាំបន្លែក្នុងពន្ធនាគារអាចរួមផ្សំក្នុងការហូបចុកបានជាច្រើន និយាយរួម ក្នុងពន្ធនាគាមានផាសុភាពល្អអាចឲ្យទណ្ទិតរស់នៅបានស្រួល។

ក្នុងការចែកអំណោយនោះដែរលោកឧត្តមអគ្គាអនុរក្សលោក ហ៊ិន សុផល និយាយថា ទណ្ឌិតទាំងអស់លោកបានធ្វើការនែនាំជារឿយៗ ត្រូវចេះធ្វើអំពើល្អៗ ឧស្សាហ៍ ព្យាយាម ក្នុងកិច្ចការ នៅក្នុងពន្ធនាគារ ពិសេសត្រូវចេះលត់ដំខ្លួន ដើម្បីឲ្យក្លាយខ្លួន ជាមនុស្សល្អ ក្រោយពីលោកប្រធានគុក សង្កេតឃើញថា ទណ្ឌិតនោះ ចេះកែខ្លួន បាន ល្អហើយ លោកនិងធ្វើសំណើរដល់រដ្ឋាភិបាល និងដល់ព្រះមហាក្សត្រ ឲ្យធ្វើ ការលើកលែងទោសជាបន្តបន្ទាប់។

ក្នុងនោះលោក លី សារី អភិបាលរងខេត្ត ក៏បានធ្វើការផ្តាំផ្ញើដល់ ទណ្ឌិតទាំងអស់ ត្រូវចេះកែខ្លួនលោកនិយាយថាមនុស្សម្នាក់ៗ អ្នកណាដែលគ្មានកំហុសនោះ ក្រោយ ពេលដឹងថាខ្លួនមានកំហុសហើយជននោះត្រូវចេះកែខ្លួននោះទើបបានគេហៅថាមនុស្សល្អអាចរស់នៅក្នុងសង្គមចុះសំរុងនឹងគេ។ស្របក្នុងពេលនោះដែរទណ្ឌិតទាំងអស់បានធ្វើការ ថ្លែងអំណរគុណដល់ លោក លី សារី លោក ឧកញ៉ា ហង្ស ស៊ីផា លោកជួនសុផសដែលជាសប្បុរសជន ដែលបាន យកអំណោយមកចែកជូនដល់ពួកគាត់។ ទណ្ឌិតទាំងអស់សូមបួងសួង ដល់វត្ថុ ស័ក្តិសិទ្ធ ក្នុងលោក ឲ្យជួយបីបាច់ថែរក្សា ដល់អស់លោក ឲ្យជួបតែនិងសេចក្តីសុខ និងសេចក្តិចំរើនតរៀងទៅ៕

ផ្តល់អាហារ​ដល់ទណ្ឌិត ជិត១.០០០នាក់ នៅក្នុងពន្ធនាគារ ខេត្តបន្ទាយមានជ័យ

ផ្តល់អាហារ​ដល់ទណ្ឌិត ជិត១.០០០នាក់ នៅក្នុងពន្ធនាគារ ខេត្តបន្ទាយមានជ័យ

ផ្តល់អាហារ​ដល់ទណ្ឌិត ជិត១.០០០នាក់ នៅក្នុងពន្ធនាគារ ខេត្តបន្ទាយមានជ័យ