ថ្ងៃបុណ្យភ្ជុំបិណ្ឌ និងឆ្លងបុណ្យភ្ជុំ នៅវត្តនានា ទើបមានមនុស្សមកច្រើន

បន្ទាយមានជ័យ: មានពុទ្ធបរិស័ទយ៉ាងច្រើនកុះករជាងរាល់ថ្ងៃ កាន់វេនបិណ្ឌ នាក្នុងថ្ងៃភ្ជុំធំ និងឆ្លង បុណ្យភ្ជុំបិណ្ឌ ថ្ងៃទី១២-១៣ តុលា ឆ្នាំ២០១៥នេះ នៅវត្តទាំងឡាយ នៃឃុំនានា ក្នុងស្រុកបាកានខេត្តពោធិសាត់។

ចាប់ពីព្រលឹមស្រាងដល់ជិតថ្ងៃត្រង់ ពុទ្ធបរិស័ទក្នុងសម្លៀកបំពាក់ ប្រពៃណី និងភាគច្រើនពណ៌ស បានកាន់ស្រាក់ដាក់ចង្ហាន់ គ្រឿងរបស់ទេយ្យទាន ផ្កាភ្ញី ទៀនធូប ជាដើម ដោយធ្វើដំណើរតាមមធ្យោបាយផ្សេងៗ រលះរលាំងទៅវត្តអារាម បើទោះបីក្រោមមេឃរលឹម ដើម្បីប្រគេនព្រះសង្ឃធ្វើកិច្ច ខាងសាសនា និងប្រពៃណី ឧទ្ធិសកុសល ជូនព្រលឹង បុព្វការីជន ជាអ្នកមានគុណ ជីដូនជីតាឱពុកម្តាយ សាច់ញាតិ ទាំង៧សន្តាន គ្រូបាធ្យាយនិងជូនផងដែរ ដល់អ្នកស្លាប់ ក្នុងបុព្វហេតុ ជាតិមាតុភូមិ និងអ្នកស្លាប់ ជំនាន់ប៉ុលពត។ ក្នុងនោះគេឃើញ អ្នករស់នៅជិតឆ្ងាយ បានមកស្រុកកំណើតដើម្បីជួបជុំញាតិមិត្ត។

ប៉ុន្តែគេសង្កតឃើញថា ឱកាសបុណ្យបិណ្ឌឆ្នាំនេះ ពុំសូវមាន អ្នកធ្វើដំណើរ ទៅលេង នៅទីឆ្ងាយៗដូចរាល់ឆ្នាំឡើយ។ អ្នកខ្លះនិយាយថា ដោយសារបញ្ហាជីវភាព មិន អំណោយផល ហើយគ្មានសង្ឃឹមលើផលស្រូវវស្សាដែលគ្មានទឹកគ្រប់គ្រាន់។អ្នកខ្លះដែលផលប្រយោលពីរបរកសិកម្មក៏រកកម្រៃមិនសូវបាន៕