ធ្វើ​ម៉េច​ទើប​ដឹង​ពី​ភាព​បរិសុទ្ធ​របស់​ស្ត្រី​នៅ​វ័យ​ក្រមុំ

​ស្ត្រី​នៅ​ក្រមុំ​បរិសុទ្ធ ឬ​ព្រហ្មចារី​យ៍ ជា​ស្ត្រី​ដែល​មិន​ធ្លាប់​មានការ​រួមភេទ​តាម​ទ្វារមាស​។ ប្រុសៗ​មិនអាច​ដឹងថា ស្ត្រី​ម្នា​ក់នៅ​បរិសុទ្ធ​ក្រៅពី​ចម្លើយ​របស់​សាមីខ្លួន​ឡើយ​។ ការមើលឲ្យ​ដឹងថា​ស្ត្រី​ណា​ម្នា​ក់នៅ​ក្រមុំ ឬ​អត់​ពុំមែន​ជា​រឿង​ងាយស្រួល​នោះទេ​។​

​គេ​មិនអាច​ពិនិត្យ​តែ​សម្បក​ក្រៅ​ដោយ​គ្រាន់តែ​ឃើញ​សុដន់​រីក​ធំ ឬ​ត្រគាក​រីកសាយ​ថា ស្ដ្រី​នោះ​អស់​ភាព​បរិសុទ្ធ​នោះឡើយ​។ រហូតមកដល់​សព្វថ្ងៃ​នេះ​មិនទាន់មាន​វិធី​ពិនិត្យ​ភាព​បរិសុទ្ធ​របស់​ស្ដ្រី ក្រៅពី​ការពិនិត្យ​សន្ទះ​ព្រហ្មចារី​យ៍​ឡើយ​។​

​វិធី​ពិនិត្យ​សន្ទះ​ព្រហ្មចារី​នេះ​មានតែ​គ្រូពេទ្យ​ទេ​ដែល​អាច​មើល​ដឹង​។ បើ​ស្ដ្រី​ណា​នៅមាន​សន្ទះ​ព្រហ្មចារី​យ៍ បញ្ជាក់ថា​ស្ដ្រី​នោះ​នៅ​ក្រមុំ​បរិសុទ្ធ​។ ប៉ុន្ដែ​ជួនកាល​សន្ទះ​ព្រហ្មចារី​អាច​ដាច់​រហែក​ដោយ​សកម្មភាព​ផ្សេងៗ ក្រៅពី​ការរួម​ភេទ​ដូចជា អាច​ដាច់​រហែក​ដោយ​ការ​សេពកាម​ខ្លួនឯង​ដោយ​ដៃ ឬ​ការ​លូក​ម្រាមដៃ​ចូល​ការ​ជិះ​កង់ ការលេង​កីឡា សំឡី​អនាម័យ​ជាដើម​៕ ដោយ ស្រស់ រុះរោយ

ធ្វើ​ម៉េច​ទើប​ដឹង​ពី​ភាព​បរិសុទ្ធ​របស់​ស្ត្រី​នៅ​វ័យ​ក្រមុំ  ធ្វើ​ម៉េច​ទើប​ដឹង​ពី​ភាព​បរិសុទ្ធ​របស់​ស្ត្រី​នៅ​វ័យ​ក្រមុំ ធ្វើ​ម៉េច​ទើប​ដឹង​ពី​ភាព​បរិសុទ្ធ​របស់​ស្ត្រី​នៅ​វ័យ​ក្រមុំ