ក្រុង​ឡុង​ដ៍ ៖ អាង​ហែល​ទឹក​ផ្ទាំង​កញ្ចក់​នឹង​ស្ថាបនា​ឡើង​នៅ​ចន្លោះ​អគារ​ពីរ


នៅ​ទីក្រុង​ឡុង​ដ៍ គម្រោង​ស្ថាបនា​អាង​ហែល​ទឹក​ធ្វើ​ពី​កញ្ចក់​នៅ​ចន្លោះ​អគារ​ពីរ​ដែលមាន ១០ ជាន់ ត្រូវបាន​អាជ្ញាធរ​ក្រុង​អនុញ្ញាត​ហើយ។ នៅ​ឆ្នាំ ២០១៨ អាង​ហែល​ទឹក​ផ្ទាំង​កញ្ចក់​លើ​អាកាស​នឹង​លេចចេញ​ជា​រូបរាង។

នៅ​បី​ឆ្នាំ​ខាងមុខ​ទៀត គេ​នឹង​អាច​ហែល​ទឹក​លើ​លំហ​អាកាស កម្ពស់ ៣៥ ម៉ែត្រ​ពី​ដី​ហើយ។ នេះ​គឺជា​គម្រោង​សាងសង់​របស់​ក្រុមហ៊ុន Embassy Garden នៅក្នុង​សង្កាត់​ថ្មី Nine Elms នៃ​ទីក្រុង​ឡុង​ដ៍។ អាង​ហែល​ទឹក​កញ្ចក់​នេះ​មាន​ប្រវែង ២៥ ម៉ែត្រ ជម្រៅ ១,២ ម៉ែត្រ ហើយ​វា​គឺជា​អាង​ហែល​ទឹក​លើ​អាកាស​ចន្លោះ​អគារ​ដំបូង​បំផុត​ក្នុង​ពិភពលោក។

អាង​នេះ​ធ្វើ​ពី​កញ្ចក់​សុទ្ធ​ដែលមាន​កម្រាស់ ២០ សង់ទីម៉ែត្រ។ មានតែ​អ្នកស្នាក់នៅ​ក្នុង​អគារ​ប៉ុណ្ណោះ ទើប​អាច​ហែល​ទឹក​ក្នុង​អាង​នេះ​បាន ហើយ​ដើម្បី​អាច​ស្នាក់​នៅក្នុង​អគារ​ដ៏​ប្រណីត​ទាំងនេះ អ្នក​ត្រូវ​ចំណាយ​ប្រាក់​យ៉ាងហោចណាស់​ក៏ ៩៤ ម៉ឺន​ដុល្លារ​ដែរ។

គំនិត​បង្កើត​ថ្មី​នេះ​នឹង​ត្រូវគេ​យកទៅ​ប្រើប្រាស់​នៅក្នុង​គម្រោង​សាងសង់​នានា​ដូចជា សាងសង់​អគារ​ការិយាល័យ អគារ​ពាណិជ្ជកម្ម និង appartment ប្រណីតៗជាដើម៕


​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?