ក្រុមស៊ើបអង្កេត៖ យន្តហោះ​ម៉ាឡេស៊ី MH17 ត្រូវ​វាយប្រហារ​ដោយ​មីស៊ីល​ប៊ូក​ផលិត នៅ​រុស្ស៊ី

ក្រុមអ្នកស៊ើបអង្កេត​អន្តរជាតិ នៅថ្ងៃ​អង្គារ​ទី ១៣​តុលា​បាន​ចេញផ្សាយ​របាយការណ៍​ផ្លូវការ ស្តី​ពី​លទ្ធផល​នៃការស៊ើបអង្កេត​ទៅលើ​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​ម៉ាឡេស៊ី MH 17 កាលពី​ថ្ងៃ​ទី ១៧​កក្កដា ២០១៤ ដែល​បាន​សម្លាប់​មនុស្ស​នៅ​លើ​យន្តហោះ ទាំង ២៩៨​នាក់។ នៅក្នុង​របាយការណ៍ អ្នកស៊ើបអង្កេត​អន្តរជាតិ​បាន​អះអាង​ថា គឺ​មីស៊ីល ប្រភេទ​ប៊ុក ផលិត​នៅ​រុស្ស៊ី ដែល​គេ​ប្រើ បាញ់​ទម្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​ម៉ាឡេស៊ី។