ព្យាបាល​មុខ «​មុខ​» ដោយ​ខ្លួនឯង​យ៉ាង​មាន​ប្រសិទ្ធភាព​

Sanofi

​បញ្ហា​មុខ​កើត «​មុន​» តែងតែ​កើតមាន​ឡើងជា​ញឹកញាប់​ចំពោះ​មនុស្ស សឹងតែ​គ្រប់​វ័យ ក្នុងនោះ​ក្រុមមនុស្ស​ស្ថិតក្នុង​វ័យ​ជំទង់​មាន​បញ្ហា​ប្រឈម​ខ្លាំងជាងគេ ព្រោះតែ​មានការ​កើនឡើង​កម្រិត​អ័រម៉ូន​នៅក្នុង​ខ្លួន ។ គេង​មិន​គ្រប់គ្រាន់ អារម្មណ៍​តប់ប្រមល់​ច្រើន​ហួស​កម្រិត ទម្លាប់​ទទួលទាន​អាហារ​មិនល្អ​ចំពោះ​សុខភាព និង ខ្វះ​អនាម័យ​ផ្ទាល់ខ្លួន សុទ្ធតែជា​មូលហេតុ​ដែលនាំឱ្យ​មុខ​កើត «​មុន​» ។ ខាងក្រោម​នេះ​ជា​វិធីសាស្ត្រ​កំពូល​បែប​ធម្មជាតិ​សម្រាប់​ព្យាបាល​មុខ «​មុន​» ។​

* ប្រើ​ម្សៅ Baking Soda ឬ ម្សៅ​សូ​ដ្យូ​ម​ប៊ី​ការ​បូ​ណាត (Sodium bicarbonate)

​ម្សៅ Baking Soda ឬ ម្សៅ​សូ​ដ្យូ​ម​ប៊ី​ការ​បូ​ណាត​ពិត​ជាមាន​សមត្ថភាព​ខ្ពស់​ជួយ​ភ្ជិត​រន្ធ​ញើស និង ជម្រុះ​ចោល​ស្បែក​ខ្មៅ​ខូច​បាន យ៉ាង​មាន​ប្រសិទ្ធភាព ដោយ​វា​មាន​តួនាទី​គ្រប់គ្រង​តុល្យភាព​កម្រិត pH នៅលើ​ស្បែ​កមុខ ជាពិសេស​វា​អាច​ការពារ ប្រឆាំង ក៏ដូចជា កម្ចាត់​ចោលការ​រលាក​ស្បែក និង សម្លាប់​មេរោគ​ដែល​តោង​ស្អិត​នៅលើ​ស្បែក​ផងដែរ ។

វិធី​ប្រើ

​លាយ​ប​ញ្ជូ​ល​គ្នា​នូវ​ម្សៅ Baking Soda ឬ ម្សៅ​សូ​ដ្យូ​ម​ប៊ី​ការ​បូ​ណាត ២ ស្លាបព្រា​បាយ ម្សៅ​ឈើអែម ១ ស្លាបព្រា​បាយ ទឹក ក្រូចឆ្មារ​មួយ​ចំហៀង​ផ្លែ និង ទឹកឃ្មុំ ៥ ស្លាបព្រា​បាយ កូរ​ឱ្យ​សព្វ រួច​លាប​វា​លើ​ផ្ទៃមុខ ទុក​រយៈពេល​យ៉ាងហោចណាស់ ៥ នាទី មុន នឹង​លាង​សម្អាត ។ ដើម្បី​មាន​ប្រសិទ្ធភាព​ខ្ពស់​ចូរ​ប្រើ​វិធីសាស្ត្រ​មួយ​នេះ​ម្តង ឬ ពីរដង​ក្នុង​មួយ​សបា្តហ៍ ។​


*​ប្រើ​ម្សៅ​ធញជាតិ​អូត​មី​ល (Oatmeal)

ម្សៅ​ធញជាតិ​នេះ​ពិត​ជាមាន​អត្ថប្រយោជន៍​ខ្ពស់​ព្យាបាល​មុខ​កើត «​មុន​» ព្រោះ​វា​អាចជួយ​សម្អាត​ផ្ទៃមុខ ដោយ​ភ្ជិត​រន្ធ​ញើស និង កម្ចាត់​ចោល​ជាតិ​ខ្លាញ់​ដែលមាន​នៅលើ​មុខ ។

វិធី​ប្រើ

​ក​. លាយ​បញ្ចូល​គ្នា​រវាង​ទឹកឃ្មុំ ១ ស្លាបព្រា​បាយ ទឹកក្រូច​ឆ្មារ​មួយ​ចំហៀង​ផ្លែ​ទៅក្នុង​កែវ​ដែលមាន​ទឹក​ធញជាតិ​អូត​មី​ល​ដែល​បាន​ចម្អិន​រួចជាស្រេច ។​
​ខ​. លាប​ល្បាយ​ដែល​បាន​លាយ​ឱ្យ​សព្វ​លើ​ផ្ទៃមុខ ។​
​គ​. ទុក​រយៈពេល ៣០ នាទី រួច​សម្អាត​ដោយ​ប្រើ​ទឹក​ក្តៅ​ឧណ្ហៗ ។​
​ឃ​. ធ្វើ​ដូច្នេះ​មួយ​ទៅ​ពីរដង​ក្នុង​មួយ​សបា្តហ៍​ដើម្បី​ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់ ។​


* ធ្វើ​ម៉ាស​ធម្មជាតិ​ដោយ​ម្សៅ​ហ្វូ​លឺរ អឺស (Fuller’s Earth ៖ ផ្សំ​ឡើងជា​ពិសេស​ពី​ដីឥដ្ឋ​គ្មាន​ផ្ទុក​សារធាតុ​គីមី​)

ម្សៅ​ប្រភេទ​នេះ​ក៏មាន​អត្ថប្រយោជន៍​សម្អាត​ផ្ទៃមុខ​ប្រឆាំងនឹង​បាក់តេរី ភ្ជិត​រន្ធ​ញើស និង កម្ចាត់​ជាតិ​ខ្លាញ់​ដោយ​ពុំ​ធ្វើឱ្យ​ស្បែក​មុខ​របស់​អ្នក​ស្ងួត​ឡើយ ។​

​វិធី​ប្រើ

​ក​. លាយ​បញ្ចូល​គ្នា​ឱ្យ​សព្វ​រវាង​ម្សៅ​ហ្វូ​លឺរ អឺស ទឹក​ផ្កាកូលាប និង ម្សៅ​សាន​ដាល​វូត (Sandalwood) ។​
​ខ​. យក​សមាសធាតុ​ធម្មជាតិ​មួយ​នេះ​លាប​សព្វ​ផ្ទៃមុខ ។​
​គ​. លាង​សម្អាត​ក្រោយពី​វា​មាន​សភាព​ស្ងួត ។​
​ឃ​. ធ្វើបែបនេះ​ឱ្យបាន​យ៉ាងហោច ១ ដង ក្នុង ១ សបា្តហ៍ ។​


* ទឹកក្រូច​ឆ្មារ

​ជា​ការពិត​សារធាតុ​អាស៊ីដ​កម្រិត​ខ្ពស់​នៅក្នុង​ក្រូចឆ្មារ​ពិត​ជាមាន​ប្រយោជន៍​យ៉ាងសំខាន់​កម្ចាត់ និង ព្យាបាល​មុខ​កើត «​មុន​» ដោយ​កម្ចាត់​ចោល​ពពួក​បាក់តេរី​ដែល​តោង​ស្អិត​នៅលើ​ផ្ទៃមុខ ។

​វិធី​ប្រើ

​យក​ចំណិត​ក្រូចឆ្មារ​បន្ទាប់ពី​ចិត​រួចមក​ត្រដុស​លើ​ផ្ទៃមុខ​ឱ្យ​សព្វគ្រប់​ទីកន្លែង ជាពិសេស​ត្រង់​បរិវេណ​កើត «​មុន​» បន្ទាប់មក​ទុក​រយៈពេល​ពីរ​ទៅ​បី​ម៉ោង​មុននឹង​លាង​សម្អាត ។​


* ថ្នាំដុសធ្មេញ

​ថ្នាំដុសធ្មេញ​ក៏មាន​ប្រសិទ្ធភាព​ខ្ពស់​កម្ចាត់ «​មុន​» ដូចគ្នា​ដែរ ។

​វិធី​ប្រើ

​ត្រូវ​ប្រើ​ថ្នាំដុសធ្មេញ​ក្នុង​បរិមាណ​សមល្មម​លាប​លើ​បរិវេណ​ផ្ទៃមុខ ដែល​កើត «​មុន​» មុននឹង​ចូល​គេង ។ រយៈពេល​ត្រឹមតែ ២ ទៅ ៣ ថ្ងៃ អ្នកនឹង​ឃើញ​ប្រសិទ្ធភាព​ពុំខាន ។​


* ប្រើ​ប្រេង​ដើម «​តែ​» (Tea Tree Oil)

​ប្រេង​ដើម «​តែ​» ក៏មាន​តួនាទី​ទៅ​កម្ចាត់​មេរោគ​ដែលមាន​នៅក្នុង​រន្ធ ញើស​ដែរ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​សមត្ថភាព​ពិសេស​មួយ​ផ្សេងទៀត​នោះ​គឺ​វា​ចូលទៅ​កម្ចាត់​មេរោគ​នៅលើ​ផ្ទៃមុខ​ដែល​បាន​បណ្តាលឱ្យ​កើត «​មុន​» ។

​វិធី​ប្រើ

​ដើម្បី​ឱ្យមាន​ប្រសិទ្ធភាព និង ឃើញ​លទ្ធផល​ដោយ​ប្រើ​រយៈពេល​ខ្លី អ្នក​ត្រូវ​បន្តក់​តំណក់ទឹក​ប្រេង​ដើម «​តែ​» មួយ​តំណក់​ទៅលើ​បរិវេណ​កើត «​មុន​» ឱ្យបាន ៣ ដង ក្នុង ១ ថ្ងៃ ៕ បុត្រ​



Related