សម្គាល់​អាការ​មិន​ស្រួលខ្លួន​របស់​ទារក​

Sanofi

​ចំពោះ​«​ទារក​»​សំដៅលើ​ក្មេង​តូចៗ​ដែល​ពុំទាន់​ដឹងក្តី​ចូលចិត្ត​យំ​ពេល​ឃ្លាន ហើយ​គេង​ច្រើន ដែល​នេះ​ជា​ទម្លាប់​របស់គេ​ស្រាប់​ទៅហើយ ប៉ុន្តែ​ក្នុង​ករណីខ្លះ នៅពេល​ទារក​យំ​ច្រើន ហើ​ខ្លាំងមិន​ប្រាកដថា​ទារក​ឃ្លាន ឬ ងងុយគេង​នោះដែរ វា​មាន​ហេតុផល​ជាច្រើន​ដែល​អាច​បណ្តាលមកពី​គេ​មិន​ស្រួលខ្លួន​ត្រង់ចំណុចណាមួយ ឬ មាន​ជំងឺ ដូចជា​ក្តៅខ្លួន រលាក​ស្រោមខួរ​…​។ ដែល​ខ្លួន​ទារក​ផ្ទាល់​មិនអាច​និយាយប្រាប់​ម្តាយបានជា​ដើម ។ ហេតុនេះ​អ្នក ម្តាយ​គ្រប់រូប​គួរ​ចេះ​សង្កេតមើល​ពី​អាការ និង ទង្វើ​របស់​កូន​ដើម្បីឱ្យ​ដឹងថា​គេ​កើត​អ្វី​ពិតប្រាកដ ។

១)​ក្តៅខ្លួន​ ​ ​ ​ ​

*​របៀប​សម្គាល់​អាការ​
-​កម្តៅ​ខ្លួន​ឡើង​ខ្លាំង​
-​យំ​ច្រើន​
-​ក្តៅ​ឡើង​រងា​ញាក់ ។​

*​របៀប​បន្ថយកម្តៅ​
-​បិទ​បន្ទះ​ជេ​ល​បន្ថយកម្តៅ​លើ​ថ្ងាស​ទារក​
-​ដាក់​ទារក​នៅ​កន្លែង​ត្រជាក់​ដូចជា ក្នុង​បន្ទប់​ម៉ាស៊ីនត្រជាក់ ឬ បើក​កង្ហារ​ឱ្យចំ​ទារក​
-​ដោះ​ខោអាវ​ទារក​ចេញ​
-​បញ្ចុក​ទឹក​ទារក​ឱ្យបាន​ច្រើន​
-​ជូត​ខ្លួន​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ​
-​បើសិនណា​សីតុណ្ហភាព​ក្នុង​ខ្លួន​មិន​ថយចុះ គប្បី​ទៅរក​គ្រូពេទ្យ​ជាបន្ទាន់ ចៀសវាង​អាការ​ប្រែជា​ធ្ងន់ធ្ងរ ។​




២)ជំងឺរលាកស្រោមខួរ​
​បើ​ទារ​កមាន​ជំងឺរលាកស្រោមខួរ ទារក​នឹងមាន​អាការ​ដូចខាងក្រោម ៖
-​ទារក​ស្រែកយំ​ខ្លាំងៗ ឮៗ​
-​មិន​ចូលចិត្ត​ឱ្យ​ពរ បី ឬ កាន់​ឡើយ​
-​មាន​ស្នាម​កន្ទួល​តូចៗ​មិន​រលុប​
​ប្រសិនបើ​ទារក​នោះ​ក្តៅ​រហូតដល់​ប្រកាច់ យើង​ក៏មាន​វិធី​ការពារ និង ទប់ស្កាត់​ផងដែរ ។​

*​សកម្មភាព​គួរ​ធ្វើ​ពេល​ទារក​ប្រកាច់​
-​ការពារ​ទារក​ពី​ការរង​របួស​ផ្សេងៗ​
-​មិនត្រូវ​ដាក់​អ្វី​ក្នុង​មាត់​ទារក​
-​ដាក់​របស់​ទន់ៗ​ដូចជា​ខ្នើយ​ព័ទ្ធជុំវិញ់​ទារក​ដើម្បី​ការពារ​
-​នៅពេលដែល​ទារក​ឈប់​ប្រកាច់ ត្រូវ​ពិនិត្យមើល​សភាព​ដក ដង្ហើម និង បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្លាមៗ ។​

*​ការឱ្យ​ទារក​លេបថ្នាំ​
-​ប្រសិនបើ​អ្នក​មិនមែន​អាណាព្យាបាល​ទារក​ទេ នៅពេល​ផ្តល់​ថ្នាំ ត្រូវមាន​ការអនុញ្ញាត​ពី​ឪពុកម្តាយ​សិន ។​
-​អ្នក​ត្រូវ​ផ្តល់​ថ្នាំ​តាម​វេជ្ជបញ្ជា និង ត្រូវ​ពិនិត្យមើល​ស្ថានភាព​ពួកគេ​ឱ្យបាន​ជាប់លាប់ ។​
​ទាំងនេះ​ជា​អ្វីដែល​អ្នក​ម្តាយ​គ្រប់រូប​ត្រូវ​យល់ដឹង និង យកចិត្តទុកដាក់ ដើម្បី​បង្ការ​កូនៗ​ឱ្យ​ចៀស​ផុតពី​គ្រោះថ្នាក់ ហើយ​សំខាន់​ត្រូវ​ប្រញាប់​នាំ​ពួកគេ​ទៅ​មន្ទីរពេទ្យ ដើម្បី​ធានា​សុវត្ថិភាព និង សុខភាព​របស់​ពួកគេ ៕




Related