លោះ​ព្រលឹង​ស្រឡាញ់​បុរស​ប៉ះចំ​ឪពុក និង កូន​ក្នុងពេល​តែមួយ​

Sanofi

បច្ចុប្បន្ន​នាង​ខ្ញុំ​អាយុ ២៧ ឆ្នាំ ជា​អ្នកគ្រប់គ្រង​ផ្នែក​អាហារ និង ភេសជ្ជៈ​នៅ​សណ្ឋាគារ​មួយ​នៅ​ទីក្រុង​ភ្នំពេញ ។ នាង​ខ្ញុំ​ស្គាល់​មនុស្ស​ជាច្រើន​ក្នុងសង្គម ក្នុងនោះ​ក៏មាន​អ្នកជំនួញ​វ័យ​ចំណាស់​ម្នាក់​ផងដែរ ដែលក្រោយមក​គាត់ និង នាង​ខ្ញុំ​បាន​ស្រឡាញ់គ្នា​តែ​នាង​ខ្ញុំ​ត្រូវ​ធ្លាក់​ទៅក្នុង​វិបត្តិ​ធំ ព្រោះ​សង្សារ​ផ្លូវការ​របស់​នាង​ខ្ញុំ​គឺជា​កូនប្រុស​របស់គាត់ ។​

​ដើមឡើយ​នាង​ខ្ញុំ​ជា​កូន​អ្នកស្រុក​ស្រែ និង មាន​ជីវភាព​លំបាក ដូច្នេះ​ការតស៊ូ​រៀន​រហូតដល់​ចប់​បរិ​ញ្ញា​គឺ​នាង​ខ្ញុំ​បាន​ឆ្លងកាត់​ឧបសគ្គ​រាប់មិនអស់​តាំងពី​ការហូបចុក​ស្នាក់នៅ និង ការស្វែងរក​ការងារ​ដើម្បី​រកប្រាក់​មក​បង់ថ្លៃ​សាលា ។ ក្នុងចំណោម​ការងារ​ទាំ​ង​ឡាយ​ដែល​ខ្ញុំ​ធ្លាប់​បានធ្វើ​ការងារ​រត់​តុ​គឺជា​ការងារ​ដែល​នាង​ខ្ញុំ​ចូលចិត្ត​ជាងគេ ព្រោះ​វា​ជួយ​ឱ្យ​នាង​ខ្ញុំ​ទទួលបាន​ប្រាក់ខែ ប្រាក់​ទឹក​«​តែ​»​ច្រើន​គួរសម និង បាន​ស្គាល់​ភ្ញៀវ​ស្ទើរ​គ្រប់​វណ្ណៈ ។ ដោយសារ​មានមុខមាត់​ស្រស់ស្អាត មាន​កម្ពស់​សមល្មម និង ឆាប់​យល់​ពី​ការងារ​នាង​ខ្ញុំ​ក៏ត្រូវ​បាន​គេ​ដំឡើង​ឋានៈ​ជា​បន្តបន្ទាប់​រហូត​ក្លាយជា​អ្នកគ្រប់គ្រង​ផ្នែកF&B (​អាហារ និង ភេសជ្ជៈ​)នៅ​សណ្ឋាគារ​មួយ។​

​នាង​ខ្ញុំ​ត្រូវ​ជួប​ដៃគូ​រកស៊ី និង ភ្ញៀវ​ជាច្រើន ក្នុងនោះ​ក៏មាន​បុរស​អ្នកជំនួញ​ម្នាក់​មាន​វ័យ ៥៧ ឆ្នាំ ។ គាត់​ជា​ម្ចាស់​ក្រុមហ៊ុន​ផ្គត់ផ្គង់​ស្រា​បៀរ​មួយ​នៅ​ភ្នំពេញ ។ ដំបូង​ទំនាក់ទំនង​របស់​នាង​ខ្ញុំ និង គាត់​ក្នុងនាម​ជា​ដៃគូ​រកស៊ី ប៉ុន្តែ​ការជួបគ្នា​ញឹកញាប់ រួម​នឹង​សម្តី​ផ្អែម​ការប្រព្រឹត្ត​ល្អ​របស់​បុរស​ពោះម៉ាយ​មានកូន​បី​រូបនេះ​បានធ្វើឱ្យ​ទំនាក់ទំនង​នេះ​ក្លាយជា​ស្នេហា ហើយ​នាង​ខ្ញុំ​ស្ទើរ​ភ្លេច​ថា​ខ្លួន​កំពុងមាន​ស្នេហា​ជាមួយ​កំលោះ​វ័យ ២៨ ឆ្នាំ​ម្នា​ក់រួច មកហើយ ។​​ជាង​មួយខែ​មុននេះ ហេតុការណ៍​អាក្រក់​បានកើត​ឡើង​ចំពោះ​នាង​ខ្ញុំ​ក្នុង​ហាង​កាហ្វេ​មួយ​នៅពេល​នាង​ខ្ញុំ និង សង្សារ​វ័យ ៥៧ ឆ្នាំ កំពុង​ផឹក​កាហ្វេ​ជាមួយគ្នា​កូនប្រុស​របស់គាត់​បាន​យក​ឯកសារ​មក​ជូន​គាត់​ពិនិត្យ ។

ពេលដែល​បាន​ជួប​កូនប្រុស​គាត់ នាង​ខ្ញុំ​ភ័យ​ស្ទើរតែ​ដួល​ទៅលើ​តុ ព្រោះថា​សង្សារ​វ័យ ២៨ ឆ្នាំ របស់​នាង​ខ្ញុំ​តាមពិត​គឺជា​កូនប្រុស​របស់​បុរស​ពោះម៉ាយ ដែល​កំពុង​ផឹក​កាហ្វេ​ជាមួយ​នាង​ខ្ញុំ ។ ពេលឮ​ឪពុក​គាត់​ប្រាប់ថា «​នេះ​ជា​អនាគត​ម្តាយ​របស់​កូន​» ភ្លាមនោះ​គាត់​ស្រែក​ខ្លាំង​ថា «​នាង​ជា​ស្រី​ប្រភេទ​ណា​បានជា​ស៊ី​មិន​រើសមុខ​សោះ​អីចឹង !» ។ សំឡេង​គាត់​ធ្វើឱ្យ​ភ្ញៀវ​ក្នុង​ហាង​ភ្ញាក់ផ្អើល ហើយ​គាត់​ក៏​ចាកចេញ​ទៅដោយ​ការខឹង​សម្បា​យ៉ាងខ្លាំង ។ បញ្ហា​នេះ​ធ្វើឱ្យ​នាង​ខ្ញុំ​ហាក់​ជាប់​ក្នុង​ចំណង​មិនអាច​ស្រាយ​បាន​សូមជួយ​ផ្តល់​ជា​គំនិត​ដល់​នាង​ខ្ញុំ​ផង ៕



Related