៦ រឿង​លើ​គ្រែ​ត្រូវបាន​ហាម​

Sanofi

រឿង​លើ​គ្រែ​យើង ច្រើនតែ​ចង់ឱ្យ​ដៃគូ​បំពេញ​ឱ្យ​បែបនេះ​បែប​នោះ ដើម្បី​បង្កើន​កម្រិត​សេចក្តីសុខ​ស្រួល​ឱ្យ​កាន់​តែមាន​សេចក្តីសុខ​ស្រួល​ខ្លាំង ប៉ុន្តែ​ក៏មាន​ទង្វើ​មួយចំនួន​ដែល​មិនគួរ​ធ្វើ ប្រសិនបើ​ចចេស​នៅតែ​ធ្វើ​នឹងធ្វើ​ឱ្យដៃ​គូ​អស់​អារម្មណ៍​លែង​ចង់​ធ្វើ​សកម្មភាព​លើ​គ្រែ​តទៅទៀត ។

១-​ហាម​ទើសទាល់​រឿង​ខ្នាត​របស់​បុរស​ជា​ដៃគូ​ជា​មធ្យម​ប្រវែង​ប្រដាប់​ភេទបុរស​ខ្មែរ​ស្ថិតនៅ​ចន្លោះ​ប្រមាណ​ជា ៥-៧ អ៊ី​ញ ប៉ុន្តែ​ភាគច្រើន​ស្ត្រីៗ​ច្រើនតែ​គិត​ខ្លួនឯង​ថា ត្រូវ​វែង​ជាង ៧ អ៊ី​ញក​ន្លះ ការពិតទៅ​អារម្មណ៍​ស្រើបស្រាល​បំផុត​របស់​ស្ត្រី​វា​ស្ថិតនៅលើ​បច្ចេកទេស​រួមរ័ក​របស់​ភាគី​បុរស​ច្រើនជាង ។ បើ​បុរស​មាន​ជំនាញ​គេ​មាន​ប្រដាប់ភេទ​ត្រឹម ៤ អ៊ី​ញ ក៏​ជាការ​គ្រប់គ្រាន់​ហើយ ។ ផ្ទុយទៅវិញ​ទោះបីជា​គេ​មាន​ប្រដាប់ភេទ​វែង​ជាង​នេះ ប៉ុន្តែ​ស្នៀត​ប្រយុទ្ធ​របស់គេ​បែរជា​មិនកើត​ទៅវិញ​នោះ​ប្រវែង​ប្រដាប់ភេទ​វែង​ល្អ​ប៉ុន្មាន​ក៏ដោយ​ក៏​ឥតប្រយោជន៍​ដែរ ។


២-​ហាម​រំលង​ដំណាក់កាល​បបោសអង្អែល​សិច​ដែល​ល្អ​គួរតែ​ចាប់ផ្តើម​ធ្វើការ​បបោសអង្អែល​ឱ្យ​គ្នា​តាំងពី​នៅ​សម្លៀក​បំ​ញក់​មិនទាន់​ដោះចេញ​អស់ ពោល​គឺអាច​បបោសអង្អែល​ដាស់​អារម្មណ៍​ឱ្យ​គ្នា​ទៅវិញទៅមក​ដោយ​ប្រើ​រយៈពេល​យ៉ាងតិច​បំផុត ១៥ នាទី ឡើងទៅ ។ ការ​បបោសអង្អែល​ឱ្យ​គ្នា​ទាំង​មិនទាន់​ស្រាត​ខោអាវ​បែបនេះ​វា​នឹង​សាង​អារម្មណ៍​មួយ​ប្លែក​ស្រើបស្រាល​ខុសពី​ការ​បបោសអង្អែល​បែប​សាច់​ប៉ះ​សាច់ ។ ការ​បបោសអង្អែល​ចាត់ទុកជា​រឿង​ចាំបាច់​ចំពោះ​ការ​ដាស់​ភ្ញោ​ច​អារម្មណ៍​ឱ្យ​កើតមាន​សម្រើប​ចង់​រួមរ័ក ហើយ​វា​ក៏​ជា​ចំណែក​មួយ​ជួយ​ឱ្យ​អារម្មណ៍​គូស្នេហ៍​ទាំងពីរ​អាចឈាន​ដល់​ចំណុចកំពូល​បាន​ព្រម​គ្នា​ទៀតផង ។​


៣-​ហាម​បង្អាក់​អារម្មណ៍​ភាគី​ម្ខាង​ទៀត​
​អ្វីដែល​ត្រូវ​ប្រយ័ត្ន​បំផុត​សម្រាប់​ការ​មាន​សិច​នោះ គឺ​មិនត្រូវ​ធ្វើឱ្យ​ភាគី​ម្ខាង​ទៀត​ខូច​អារម្មណ៍​ជាដាច់ខាត ជាពិសេស​ភាគី​បុរស ។ ប្រសិនបើ​អ្នកធ្វើ​ឱ្យគេ​អស់​អារម្មណ៍ លលក​របស់គេ​នឹង​លែង​បូល​ធ្វើ​អ្វីៗ​ក៏​លែងកើត ។ ភាគី​ស្ត្រី​ត្រូវ​ចៀសវាង​ភាពភ័យខ្លាច ឬ កិច្ចសន្ទនា​ណាមួយ​ដែល​ធ្វើឱ្យ​ធុញទ្រាន់​ក្នុងពេលដែល​អ្នក​កំពុង​តែមាន​សិច ដូចជា​រឿង​សុវត្ថិភាព សិច ឬ លក្ខខណ្ឌ​ក្នុងការ​មាន​សិច​ប្រកបដោយ​សុវត្ថិភាព ព្រោះ​វា​នឹងធ្វើ​ឱ្យ​អ្នក និង គូស្នេហ៍​របស់​អ្នក​ប្រឹង​រហូត​ទាល់តែ​អស់​ភាព​សុខ​ស្រួល ។


៤-​ហាម​លេង​ខ្លាំងៗ​ទាល់តែ​ឈឺខ្លួន​
​រឿង​លេង​ខ្លាំងៗ​នេះ​ការពិតទៅ​គួរតែ​ជា​រឿង​ដែល​ភាគី​បុរស​គួរតែ​ប្រុងប្រយ័ត្ន ប៉ុន្តែ​ជួនកាល​ភាគី​ស្ត្រី​ក៏​ត្រូវតែ​ប្រយ័ត្ន​ក្រចក​របស់ខ្លួន​ទៅ​កោស​មុត​កាយ​របស់គេ​ដែរ ។ បើ​ធ្វើ​ឱ្យគេ​ចេញឈាម​ដោយ​ក្រចកដៃ គេ​អាច​ត្រូវ​ឈប់​ធ្វើ​សកម្មភាព​ពាក់កណ្តាល​ទី​ក៏​ថា​បាន ។ ម្យ៉ាងវិញទៀត​ក៏​នៅមាន​បញ្ហា​មួយទៀត​ដែល​ត្រូវមាន​ការប្រុងប្រយ័ត្ន​ផងដែរ បញ្ហា​នោះ​គឺ​ការធ្វើ​អូ​រ៉ា​ល់​សិច​ឱ្យ​បុរស​ធ្វើយ៉ាងណា​ឱ្យមាន​លក្ខណៈ​ទន់ភ្លន់​ប្រុងប្រយ័ត្ន ពីព្រោះ​ប្រសិនបើ​ធ្មេញ​របស់​អ្នក​ប៉ះ​ត្រូវ​អាច្រមក់​របស់គេ វា​អាចធ្វើឱ្យ​អាច្រមក់​រលាត់ ហើយ​ប្រើ​ការលែង​បាន​រាប់​អាទិត្យ ជាពិសេស​ក្រុម​ស្ត្រី​ដែល​ដាក់​ដែកពត់​ធ្មេញ​ប្រយ័ត្ន​ដែក​ទៅ​កូត​មុត​របស់​សំខាន់​របស់គេ​វីវរ​ហើយ ។


៥-​ហាម​មាន​សិច​គំហុក​ពេក​
​មិនត្រូវ​មាន​សិច​រាល់ថ្ងៃ មួយថ្ងៃ ១ ដង ២ ដង ឬ ញឹកញាប់ ជ្រុល​ពេក​នោះទេ ព្រោះ​វា​នឹងធ្វើ​ឱ្យ​សិច​លែង​ជា​រឿង​ស្រើបស្រាល​ស្រៀវស្រាញ​លែង​សូវ​មាន​សេចក្តីសុខ​ស្រួល​ទៅទៀត ។ ដូច្នេះ​គួរតែ​ចេះ​អត់​ចេះ​ខាន​ដើម្បី​បង្កើន​ចំណង់​នោះ​វា​អាចជួយ​ឱ្យ​សិច​ជា​រឿង​ដែលមាន​ន័យ សម្រាប់​ជីវិត​គូ​ផងដែរ ។


៦-​ហាម​ភ្លេច​ការពារ​
​ប្រសិនបើ​បុរស​ជា​ដៃគូ​ឡើង​គ្រែ​មក​ដោយ​គ្មាន​ស្រោមអនាម័យ​មិនត្រូវ​ព្រមជាមួយ​គេ​ជាដាច់ខាត ។ បើ​ទុក​ណា​ជា​គេ​ខំប្រឹង​លើក​ហេតុផល​ថា ដាក់​ស្រោម​អត់​ស្រួល ឬ តែមួយ​ដង​មិន​អី​ទេ​ក៏ដោយ ក៏​មិនត្រូវ​ព្រមជាមួយ​គេ​ដែរ ព្រោះ​មាន​ដៃគូ​រួមភេទ​មិនតិច​ទេ​ដែល​បណ្តោយ​ខ្លួន​រួមភេទ​តែមួយ​ដង​គត់​ដោយ​មិន​ប្រើ​ស្រោមអនាម័យ លទ្ធផល​គឺ​វិប្បដិសារៈ​ហើយ​ត្រូវ​អង្គុយ​កើតទុក្ខ​អស់​មួយជីវិត ៕ ឆាន់​-​ចំ​រ៉ា (S-C)


Related