អឿ សីហា មាន​ជំនាញ​ជា​ជាង​គំនូរ​មែន តែ​ចង់​ក្លាយ​ជា​តារា​

អឿ សីហា មាន​ជំនាញ​ជា​ជាង​គំនូរ​មែន តែ​ចង់​ក្លាយ​ជា​តារា​

កំលោះ​សង្ហា អឿ សីហា បាន​ប្រាប់​ឲ្យ Sabay ដឹង​ថា ​រូប​លោក​ពី​ដំបូង​មាន​ជំនាញ​ជា​ជាង​គំនូរ​ទេ តែ​ក្រោយ​មក​ព្រោះតែ​ស្រលាញ់​សិល្បៈ​ទើប​វិវត្តន៍​ខ្លួន​មក​ជា​តារា​សម្ដែង និង​ អ្នក​រាំ ម្នាក់​ផង​ដែរ។

 

អឿ សីហា មាន​ជំនាញ​ជា​ជាង​គំនូរ​មែន តែ​ចង់​ក្លាយ​ជា​តារា​

 

“ពី​មុន​ខ្ញុំ​ គឺជា ​ជាង​គំនូរ ដែល​អាច​គូរ​រូប​បាន​គ្រប់​ប្រភេទ និង ​ធ្លាប់​បាន​រៀន​ជាច្រើន​ឆ្នាំ​ផង​ដែរ ហើយ​បច្ចុប្បន្ន​កំពុងតែ​មាន​ការងារ​ជា​តារា​សម្ដែង។ តែ​ទោះ​ជា​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ក៏​ដោយ ក៏​ខ្ញុំ​បាទ​នៅតែ​បន្ត​ការងារ​ជា​ជាង​គូរ​គំនូរ​នេះ​ដដែល។”

 

សីហា គឺជា​កូន​ពៅ​ក្នុង​ត្រកូល​កសិករ ដែល​មាន​បងប្អូន ៥ នាក់ ស្រី ២ ប្រុស ៣ និង​ បាន​បញ្ចប់​ការសិក្សា​ត្រឹម​ថ្នាក់​ទី ១២។ លោក​បាន​រៀន​គូរ​គំនូរ​ពី​បងប្រុស​ជីដូន​មួយ​អស់​រយៈ​ពេល ៤ ឆ្នាំ និង​ បាន​មក​បន្ត​ការសិក្សា​ផ្នែក​គំនូរ​នេះ​នៅ​ភ្នំពេញ​ ២ ឆ្នាំ​ទៀត។

 

អឿ សីហា មាន​ជំនាញ​ជា​ជាង​គំនូរ​មែន តែ​ចង់​ក្លាយ​ជា​តារា​

 

“ពេល​មក​ភ្នំពេញ​ខ្ញុំ​បាន​ចូលរួម​ជា​អ្នក​រាំ​តាម​បណ្ដា​កម្មវិធី និង​ ផលិតកម្ម​ក្រៅ​ស្រុក និង​ ក្នុង​ស្រុក​មួយ​ចំនួន។ ដើមចម​ដំបូង​ដែល​ធ្វើឲ្យ​ខ្ញុំ​ឈានជើង​ចូល​ក្នុង​វិស័យ​ក្នុង​ក្ដី​ស្រមៃ​នេះ​បាន គឺ​តាមរយៈ​តារា​សម្ដែង​ល្បី​ឈ្មោះ ​លោក អ៊ុន សុទ្ធា គាត់​ជា​អ្នក​ណែនាំ។”

 

មិន​ត្រឹមតែ​ជា​តារា​សម្ដែង អ្នក​រាំ និង ​ជាង​គំនូរ​ប៉ុណ្ណោះ​ទេ អឿ សីហា ក៏​ជា​អនុប្រធាន​មូលនិធិ “ស្នាម​ញញឹម​ខ្មែរ” ហើយ​ក៏​ធ្លាប់​បាន​ចុះ​ជួយ​ដល់​កុមារ​ក្រីក្រ​នៅ​កម្ពុជា​ផង​ដែរ។ “រឿង​ដំបូង​ដែល​ធ្វើឲ្យ​គេ​ស្គាល់​ខ្ញុំ​នោះ គឺ​រឿង “​ស្បែក​គង់” ហើយ​ក្រោយ​ៗ​មក​ក៏​មាន​គេ​ទាក់ទង​ឲ្យ​ថត​ក្នុង​ឈុត​ខារ៉ាអូខេ និង​ ស្ពត​បន្តបន្ទាប់៕”

 

អឿ សីហា មាន​ជំនាញ​ជា​ជាង​គំនូរ​មែន តែ​ចង់​ក្លាយ​ជា​តារា​

ស្នាដៃ​គំនូរ អឿ សីហា

 

អឿ សីហា មាន​ជំនាញ​ជា​ជាង​គំនូរ​មែន តែ​ចង់​ក្លាយ​ជា​តារា​

 

អឿ សីហា មាន​ជំនាញ​ជា​ជាង​គំនូរ​មែន តែ​ចង់​ក្លាយ​ជា​តារា​

 

 

អត្ថបទ៖ទ្រី រ៉ាវី
រូបថត៖ ផ្ដល់​ឲ្យ