អាថ៌កំបាំង​របស់ ស្រី​តូច ចំណាន ក្នុង​រយះពេល​10​ឆ្នាំ

Sanofi

​រហូតមកដល់​ពេលនេះ​គេ​នៅតែមាន​ការងឿងឆ្ងល់​មិន​អស់​មិន​ហើយ​អំពី​មូល​ហេតុដែល ស្រី​តូច ចំណាន អតីត​អ្នកសិល្បៈ​ម្នាក់​អាច​ថ្ពក់​ទាញ​បេះដូង​អ្នកឧកញ៉ា គិត ម៉េង ឲ្យ​ទោរទន់​យល់ព្រម​រៀប អាពាហ៍ពិពាហ៍​ជា​ចំហរ​ក្រោយពី​បានរស់នៅ​ជាមួយគ្នា​យ៉ាង​ស្ងាត់ស្ងៀម​ជាង​១០​ឆ្នាំ​និង​មានកូន​បាន ដល់​ទៅ​៤​នាក់​រួចទៅហើយ​។​


​ជាការ​ពិត​គ្មាន​អ្នកណា​នឹកស្មាន​ដល់​ទេ​ថា ការតស៊ូ​ព្យាយាម​យ៉ាង​អំណត់​ជាទីបំផុត​របស់​ស្រី​តូច ចំណាន ត្រូវបាន​ហុច​ផល​មកវិញ​នូវ​ក្ដី​សណ្ដោស​ប្រណី​ស្រឡាញ់​ពេញចិត្ត​និង​បាន​យកឈ្នះ ចិត្ត​មហា សេដ្ឋី​លំដាប់​កំពូល​គឺ​អ្នកឧកញ៉ា គិត​ម៉េង ឡើយ​។ ការរស់នៅ​ជាមួយគ្នា​ក្នុងនាម​ប្ដី​ប្រពន្ធ​លួចលាក់​គេ ជឿ ថា​ពិតជា​វិប្បដិសារី​មួយ​ពិបាក​ទ្រាំទ្រ​បំផុត សម្រាប់​ស្ត្រី​ទូទៅ ហើយ​ស្ត្រី​គ្រប់ៗ​រូប​ពិតជា​មិន​ចង់បាន ជីវិត ស្នេហា​បែបនេះ​ឡើយ ទោះបីជា​ស្នេហា​លាក់លៀម​មួយ​នេះ បានរស់នៅ​លើ​គំនរ​មាស​គំនរ​ប្រាក់ មាន​លុយ​ចាយ​លែង​អស់​ក្ដី​។​ប៉ុន្តែ​ក្នុងនាម​ជា​ស្ត្រី ដែលមាន​ការអត់ធ្មត់ ការពិចារណា​ពី​សុភមង្គល បាន​ត្រឹម​ត្រូវការ​យល់ចិត្ត​គ្នា​ខ្ពស់​ក្នុង​រង្វង់​គ្រួសារ ការចេះ​ថែទាំ​ទំហំ​ក្ដី​ស្នេហ៍ និង​ភាពស្មោះត្រង់​របស់ ស្រី​តូច ចំណាន បានធ្វើ​ឲ្យ​អ្នកឧកញ៉ា គិត ម៉េង ទន់​ចិត្ត​ហើយ​ងាក​មក​គិតពី​ភាពស្របច្បាប់​នៃ​ក្ដី​ស្នេហ៍ និង​ការបំពេញ​កិត្តិយស​ដ៏​សក្តិសម​ជូន​ភរិយា​ជាទី​ស្រឡាញ់ ធ្វើជា​ឪពុក​ប្រកបដោយ​ព្រហ្ម​វិហារធម៌ និង​គុណធម៌​ខ្ពស់​ចំពោះ​កូនៗ ។​


​ក៏​ព្រោះតែ​ភាព​អត់ធ្មត់​សង្កត់ចិត្ត ក្នុងនាម​ជា​ស្រី​ម្នាក់ រស់នៅក្នុង​ស្ថានភាព ជា​ភរិយា លួចលាក់ មិន​ពេញ មុខ​ពេញ មាត់​របស់ ស្រី​តូច ចំណាន អស់​រយៈពេល​ជាង​១០ ឆ្នាំ​កន្លងទៅនេះ​ធ្វើ​ឲ្យ ក្ដី​ប្រាថ្នា ទាំងឡាយ ដែល​កើតចេញ ពី​ការអត់ធ្មត់ និង​ការ ព្យាយាម គ្មាន​ទី បញ្ចប់​នេះ បានទទួល ផ្លែផ្កា​ជា មោទនៈ ក្នុងពេល ដែល​ពិធីមង្គលការ ជា​ផ្លូវការ ជាមួយនឹង ស្វាមី​ជា មហាសេដ្ឋី អ្នកឧកញ៉ា គិត ម៉េង បាន​លេច ចេញ​ជា រូបរាង​កាលពី ថ្ងៃទី ២០ ខែមីនា ឆ្នាំ​២០១៥ កន្លងទៅនេះ ។​


​គេ​ចាំបាន​ថា​កាលនោះ​សំបុត្រ​ប្រកាស​អាពាហ៍ពិពាហ៍​របស់​អ្នកឧកញ៉ា គិត ម៉េង និង ស្រី​តូច ចំណាន គ្រាន់តែ​ធ្វើ​នៅ ថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០១៥ ភ្លាម ពោលគឺ​២​ថ្ងៃ​បន្ទាប់​ពត៌មាន​ស្តីពី​សំបុត្រ ប្រកាស អាពាហ៍ពិពាហ៍ របស់​មហាសេដ្ឋី ស្រុក​ខ្មែរ អ្នកឧកញ៉ា គិត ម៉េង ជាមួយនិង ស្រី​តូច ចំណាន ត្រូវបាន ធ្លាយ​ចេញ តាម​បណ្តាញ ទំនាក់ ទំនង​សង្គម Facebook នៅ​ថ្ងៃទី ១១ ខែមីនា ឆ្នាំ​២០១៥​ភ្លែត​ដែរ​។​


​គួរ​រំលឹក​ដែរ​ថា ស្រី​តូច ចំណាន បាន​ក្លាយជា​ប្រពន្ធ​លួចលាក់​អស់​រយៈពេល​ជាង ១០ ឆ្នាំ​មក ហើយ ដោយ​អ្នក ទាំងពីរ បាន​សំងំ សាង សុភមង្គល ស្នេហ៍ ជាមួយគ្នា ទទួលបាន កូន​ជា ចំណងដៃ រហូត ដល់​ទៅ ៤​នាក់​(​ស្រី​២ ប្រុស​២) ប៉ុន្តែ​គេ កម្រ​បាន ឃើញ ស្រី​តូច ចំណាន បង្ហាញមុខ មាត់ ក្នុងនាម ជា​ភរិយា​ពេញលក្ខណៈ​របស់​អ្នក ឧកញ៉ា គិត ម៉េង ឲ្យ​មហាជន និង​មន្ត្រី​ធំៗ បានឃើញ​ជា សាធារណៈ​ណាស់​។ ពាក្យចាស់ តែង​ពោល ថា «​ព្យាយាម​គង់ បានសម្រេច​» យ៉ាងណាមិញ​រយៈពេល ជាង ១០​ឆ្នាំ​របស់ ស្រី​តូច ចំណាន ដែលជា​ការ ទន្ទឹង​រង់ ចាំ​យ៉ាង អន្ទះសារ ត្រូវបាន​សម្រេច​ជា​ផ្លែផ្កា និង​លទ្ធផល នៅ​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៥ យ៉ាង ប្រាកដ​។​


​ទស្សនិកជន​ក៏ដូចជា​អ្នកសិល្បៈ បាន​សម្តែង​ការកោតសរសើរ​យ៉ាងខ្លាំង ចំពោះ​មហា សំណាង​របស់ ស្រី​តូច ចំណាន ដែល​បាន គ្រង​បេះដូង អ្នកឧកញ៉ា​សម្បូរ​ស្នេហ៍ និង​បាន ក្លាយជា​ជំទាវ ពេញ​ច្បាប់ របស់ បុគ្គល​ខ្លាំង ផ្នែក​ជំនួញ ដែលមាន​ប្រាក់ រាប់លាន​ដុល្លារ​។ អស់​រយៈពេល ជាច្រើន​ឆ្នាំ ស្រី​តូច ចំណាន ត្រូវបាន គេ​ដឹងថា នាង​បាន ក្លាយជា សេដ្ឋីនី​ម្នាក់ មាន​ប្រាក់ និង​មុខ ជំនួញ​ធំៗ តម្លៃ​រាប់ លាន​ដុល្លារ នៅក្នុង​ដៃ​។ ក្នុងចំណោម ទ្រព្យ​ដែល​គេ​ដឹង ស្រី​តូច ចំណាន ត្រូវបាន លោក​ឧកញ៉ា​ប្រគល់ សិទ្ធិ​ឲ្យ នាង​ក្លាយ ជា​ម្ចាស់ សណ្ឋាគារ និង​កាស៊ីណូ​ដ៏​ធំ នៅ​ក្រុង​បាវិត ខេត្តស្វាយរៀង និង​មានមុខ ជំនួញ​មួយ ចំនួន​បន្ថែមទៀត​។ ក្រៅពីនោះ គេ​បានដឹងថា ស្រី​តូច ចំណាន បាន​ទិញ ផ្ទះ​វីឡា​មួយ កន្លែង​តម្លៃ រាប់លាន​ដុល្លារ នៅ​ប្រទេស ស៊ី​វិ​ល័យ សិង្ហ​បុរី ហើយ​លើសពីនេះ នាង​ជា​ម្ចាស់ អចលន ទ្រព្យ​តម្លៃ​រាប់លាន នៅ​រាជធានី ភ្នំពេញ​ផងដែរ​។​


​ពេលនេះ​បើ​ទោះ​បាន​ក្លាយជា​ជំទាវ​ក៏ដោយ​ក៏ ស្រី​តូច ចំណាន នៅតែ​ត្រូវបាន​គេ​សរសើរ​ថា នាង​ចេះ​រក្សារ​អាកប្បកិរិយា​សាមញ្ញ​មិន​ឆ្មើងឆ្មៃ​សោះឡើយ​ហើយ​ទទួលបាន​នូវ​ការគោរព​ស្រឡាញ់​ពី សំណាក់​បងប្អូន​មិត្តភក្តិ​និង​ពី​បុគ្គលិក​ក្រោម​ឱវាទ​ទៀតផង​៕ ដេវីត​


Related