វិធី​ធ្វើ ៖ ញាំ​គមដូង​ជាមួយ​បង្គា​

Sanofi

*​គ្រឿងផ្សំ​

​-គមដូង​ខ្ចី​ហាន់​ជា​ចង្វា​រមូល​ ​ ​២០០ ក្រាម​
-​បង្គា​ស្រុស​បកសម្បក​ត្រាំ​ទឹក​គីម​បួ​យ​ ​៥ ក្បាល​
​-ស្លឹក​ជីរវ៉ាន់ស៊ុយ​ ​ ​ ​១ ស្លាបព្រា​បាយ​
​-ទឹកខ្មេះ ​ ​ ​ ​៤ ស្លាបព្រា​បាយ​
​-ទឹកត្រី ​ ​ ​ ​៣ ស្លាបព្រា​បាយ​
​-ស្ករត្នោត ​ ​ ​ ​២ ស្លាបព្រា​បាយ​កន្លះ​
​-ខ្ទឹមក្រហម​ចិញ្ច្រាំ ​ ​ ​១០ មើម​
​-ម្ទេសខ្មាំង​ពណ៌​បៃតង និង ក្រហម​ចិញ្ច្រាំ ១០ គ្រាប់ ។​

​*របៀប​ធ្វើ​

១-​ធ្វើ​ទឹកត្រី​ញាំ​ប្រហែល​កន្លះ​កូនចាន​ដោយ​លាយ​ទឹកខ្មេះ ទឹកត្រី និង ស្ករត្នោត ខ្ទឹមក្រហម​ចិញ្ច្រាំ និង ម្ទេសខ្មាំង​ចិញ្ច្រាំ ដាក់​ក្នុង​ចានគោម កូរ​បញ្ចូល​គ្នា​ភ្លក្ស​ឱ្យមាន​រសជាតិ​ជូរអែម​ហឹរ​ត្រៀម​ទុក ។​

២-​ត្រាំ​គមដូង​ក្នុង​ចានដែក​ដោយ​ប្រើ​ទឹក​ត្រជាក់​លាយ​ជាមួយ​ទឹកក្រូច ឆ្មារ​បន្តិច​ប្រមាណ ១០ នាទី រហូតដល់​គមដូង​ប្រែជា​ពណ៌​ស​ស្អាត និង ស្រួយ​ឆ្ងាញ់ បន្ទាប់មក​ស្រង់​ដាក់​កញ្ច្រែង​ទុកឱ្យ​ស្រស់ទឹក ។​

៣-​ដាក់​គមដូង បង្គា​ស្រុស និង ស្លឹក​ជីរវ៉ាន់ស៊ុយ​ក្នុង​ចាន​ទឹកត្រី​ញាំ យក​វែក​កូរ​ច្របល់​បញ្ចូល​គ្នា ប៉ុន្តែ​មិនត្រូវ​កូរ​យូរពេក​ឡើយ ព្រោះ​គមដូង នឹង​ឡើង​ជាំ និង មិន​ស្រួយ​ឆ្ងាញ់ ។ រួចរាល់​ហើយ​ដួស​ដាក់​ចាន​ហើយ បរិភោគ​តែម្តង ៕


Related