ទឹក​ផ្លែឈើ​ចម្រុះ​រសជាតិ​ឆ្ងាញ់​

Sanofi

*គ្រឿងផ្សំ​

– ផ្លែ​ស្ត្រ៊​ប៊ឺ​រី​ក្លាស្សេ ១៣០ ក្រាម​
– ទឹក​ស៊ីរ៉ូប៍​ក្លិន​ផ្លែ​ស្ត្រ៊​ប៊ឺ​រី កន្លះ​កូន​ពែង​
– ទឹក​សុទ្ធ ១,៤ កូន​ពែង​
– ផ្លែ​ស្ត្រ៊​ប៊ឺ​រី​ស្រស់​សម្រាប់​តុបតែង​
– ខ្ទិះដូង ៥០ ក្រាម​
– ទឹកដោះគោ​ជូរ ១៣៥ ក្រាម​
– ចេក​ក្លាស្សេ ១២០ ក្រាម​
– ស្វាយ​ទុំ​ក្លាស្សេ ១២០ ក្រាម​

*​វិធី​ធ្វើ

១ – យក​ផ្លែ​ស្ត្រ៊​ប៊ឺ​រី ទឹក​ស៊ីរ៉ូប៍ និង ទឹក​សុទ្ធ មក​កិន​បញ្ចូល គ្នា​ឱ្យ​ម៉ដ្ឋ រួច​បន្ថែម​ចេក និង ស្វាយ​កិន​បញ្ចូល​គ្នា​រហូត​ទាល់ តែ​ម៉ដ្ឋ ហើយ​ចាក់​ដាក់​ក្នុង​កែវ ។​

២ – ចាក់​ខ្ទិះដូង និង ទឹកដោះ​គោះ​ជូរ​បន្ថែម​ពីលើ បន្ទាប់មក​យក​ផ្លែ​ស្ត្រ៊​ប៊ឺ​រី​ស្រស់​មក​តុបតែង​លម្អ​ពីលើ​បន្ថែម​មុននឹង​យកមក​បរិភោគ ៕

Related