“ខ្ញុំ” ក្ដារចុច​ផ្តល់​ជម្រើស​ថ្មី​សម្រាប់​អ្នក​ប្រើ​ប្រព័ន្ធ iOS

“ខ្ញុំ” ក្ដារចុច​ផ្តល់​ជម្រើស​ថ្មី​សម្រាប់​អ្នក​ប្រើ​ប្រព័ន្ធ iOS

ប្រិយមិត្ត​​ដែល​កំពុង​ប្រើ​ប្រាស់ Smartphone ប្រតិបត្តិការ​ជាមួយ​ប្រព័ន្ធ iOS មាន​ជម្រើស​ជា​ច្រើន​ក្នុង​ការ​ប្រើប្រាស់​ក្តារចុច​ខ្មែរ។ តែ Sabay សូម​ណែនាំ​ក្ដារចុច​ថ្មី​មួយ​ទៀត​មាន​ឈ្មោះ​ថា “ខ្ញុំ” (Khnom) ​សម្រាប់​ប្រិយមិត្ត​អាច​សាកល្បង​ប្រើប្រាស់។

 

ក្ដារចុច​ថ្មី​នេះ​មាន​លក្ខណៈ​ពិសេស ជា​ក្ដារចុច​ខ្មែរ​ដំបូង​ដែល​មាន​ព្យញ្ជនៈ​និង​ស្រះ​ស្ថិត​នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា។ “ខ្ញុំ” ក៏​ជា​ក្ដារចុច​ខ្មែរ​ដំបូង​ដែល​ភ្ជាប់​ជាមួយ​ក្តារចុច​អង់គ្លេស និង​ការ​ប្រើប្រាស់​មាន​ភាព​ប្រសើរ​និង​លឿន​ជាង​មុន។

 

“ខ្ញុំ” ក្ដារចុច​ផ្តល់​ជម្រើស​ថ្មី​សម្រាប់​អ្នក​ប្រើ​ប្រព័ន្ធ iOS

 

កុំ​អោយ​ខាត​ពេល​យូរ​ តោះ​ទៅ​ Install ​ទាំង​អស់​គ្នា​!

 

ជំហាន​ទី​១៖

 

អ្នក​ប្រើ​ប្រាស់​ត្រូវ​មាន​ Smartphone ​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ iOS ដែល​មាន Version ចាប់​ពី 8.0 ឡើង​​ទៅ និង​ត្រូវ​ភ្ជាប់​ប្រើ​ជាមួយ​អ៊ីនធឺណិត។

 

ជំហានទី២៖

 

ចូល​ទៅ​កាន់ App Store ដោយ​វាយ​ពាក្យ​ថា​ “ខ្ញុំ” (Khnom) ឬ ចុច​នៅ​ទី​នេះ​ http://goo.gl/iuOGte

 

ជំហានទី៣៖

 

សូម​ធ្វើ​ការ​ Install។ ពេល Install ចប់​អ្នក​ប្រហែល​ជា​ ចង់​ដឹង​ពី​របៀប​ប្រើ​ប្រាស់​។ ខាង​ក្រោម​នេះ​ជា​ វីដេអូដែល​បង្ហាញ​ពីរបៀប​ប្រើប្រាស់​នៅ​លើ “ខ្ញុំ” (Khnom) ។