ពេល​ណា​មិន​ត្រូវ​ប្រើ​ថ្នាំ​ផ្សះ​?

ពេល​ណា​មិន​ត្រូវ​ប្រើ​ថ្នាំ​ផ្សះ​?

​ថ្វី​បើ​ចំណេះដឹង​ទាក់ទង​នឹង​ការប្រើ​ថ្នាំ​ផ្សះ​របស់​យើង​គ្រប់​គ្នា​សុទ្ធតែ​ដឹងថា វា​មិន​អាច​សម្លាប់​វីរុស​បាន និង​អាច​ប្រឈម​នឹង​បញ្ហា​សុខភាព​នៅ​ពេល​ប្រើប្រាស់​ច្រើន​លើស​កំណត់​ក៏ដោយ ក៏​គ្រូពេទ្យ​ច្រើន តែ​ចេញ​ជា​ថ្នាំ​ផ្សះ​ឱ្យ​អ្នកជំងឺ​ប្រើ​ដែរ​។ រឿងនេះ​អាច​នាំឱ្យ​មាន​ការលូតលាស់​បាក់តេរី​ច្រើន​ដែល​មិន​អាច​គ្រប់គ្រង​បាន​ដោយ​ប្រើ​ថ្នាំ​ច្រើន​មុខ​ចូលគ្នា និង​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ទៀតផង​។​

​នៅ​សហរដ្ឋ​អាមេរិក​មាន​មាន​អ្នក​ឆ្លង​រោគ​ដែល​ស៊ាំ​ថ្នាំ​យ៉ាងហោចណាស់ ២​លាន​នាក់​ក្នុង​មួយ​ឆ្នាំៗ និង​សម្លាប់​មនុស្ស​យ៉ាងហោចណាស់ ២៣០០០​នាក់​ដែរ​។ អង្គការ​វេជ្ជសាស្ត្រ​សំខាន់ៗ​ជាច្រើន​ដូចជា American Academy of Family Physician និង American Academy of Pediatrics, ថ្មីៗ​បាន​ព្យាយាម ការសម្រួល​ការប្រើប្រាស់​ថ្នាំ​ផ្សះ​ដោយ​ការពន្យល់​ថា​ពេល​ណា​ដែល​ត្រូវ​ប្រើ និង​ពេលណា​ដែល​មិន ត្រូវ​ប្រើ​។


​ការបង្ក​រោគ​នៅ​ត្រចៀក​

​ពេល​មិន​ត្រូវ​ប្រើ​៖ ការបង្ក​រោគ​នៅក្នុង​ត្រចៀក​ភាគច្រើន​នឹង​ស្រួលបួល​មកវិញ​ដោយ​មិនបាច់​ប្រើ​ថ្នាំ ជាពិសេស​ក្មេង​ដែល​មាន​អាយុ​ចាប់ពី ២​ឆ្នាំ​ឡើង​ទៅ​។ ដូច្នេះ​ចូរ​រងចាំ​រយៈពេល​ពីរ​ទៅ​បី​ថ្ងៃ​ដើម្បី​មើលឃើញថា​រោគសញ្ញា​នឹង​ស្រាកស្រាន្ត​ទៅវិញ​។

​ពេល​ដែល​ត្រូវ​ប្រើ​៖ ថ្នាំ​ប្រហែលជា​ត្រូវ​ប្រើ​ភ្លាមៗ​លើ​ទារក​អាយុ​ចាប់ពី ៦​ខែ​ចុះក្រោម​ដែល​ឈឺ​ត្រចៀក ក្មេង​អាយុ​ចាប់ពី ៦​ខែ​ទៅ​២​ឆ្នាំ​មាន​ការឈឺ​ត្រចៀក​កម្រិត​មធ្យម​ទៅ​ធ្ងន់ធ្ងរ និង​ក្មេង​អាយុ​ចាប់ពី ២​ឆ្នាំ​ឡើង​ទៅ​មាន​រោគសញ្ញា​ធ្ងន់ធ្ងរ​។

ជំងឺ​តាអក​
ពេល​មិន​ត្រូវ​ប្រើ​៖ ថ្នាំ​ផ្សះ​ភាគច្រើន​មិន​អាច​បំបាត់​អា​ការៈរមាស់ និង​ក្រហម​ស្បែក​បានឡើយ​។ ផ្ទុយទៅវិញ ការ​ផ្តល់​សំណើម​ដល់​ស្បែក ឬ​ការសុំ​ការណែនាំ​ពី​គ្រូពេទ្យ​ដោយ​ប្រើប្រាស់​ជា​ក្រែម ឬ​ប្រេង​លាប​គឺជា​រឿង​ប្រសើ​ជាង​។
ពេល​ណា​មិន​ត្រូវ​ប្រើ​ថ្នាំ​ផ្សះ​?

ពេល​ដែល​ត្រូវ​ប្រើ​៖ បើសិនជា​មាន​សញ្ញា​នៃ​ការបង្ក​រោគ​ដោយ​បាក់តេរី​ដូចជា មាន​ដុំ​ឈឺ ឬ​មាន​ខ្ទុះ​ក្រោម​ស្បែក មាន​ក្រម​ពណ៌​ដូច​ទឹកឃ្មុំ ស្បែក​ទៅជា​ក្រហម​ខ្លាំង ឬ​ក្តៅ​ឧ​ណ្ហៗ និង​ក្តៅខ្លួន នោះ​ប្រហែល​ជា​ដល់ពេល​ប្រើ​ថ្នាំ​ផ្សះ​ហើយ​។

ការបង្ក​រោគ​នៅ​ភ្នែក​
ពេល​មិន​ត្រូវ​ប្រើ​៖ គ្រូពេទ្យ​ច្រើនតែ​ចេញ​ជា​ទឹក​បន្តក់​ភ្នែក​ជា​ប្រភេទ​ថ្នាំ​ផ្សះ​បង្ការ​ជំងឺ​ក្រោយពី​ព្យាបាល​ជំងឺ​ភ្នែក​រួច​ដូច​ជា​ជំងឺ Macula Degeneration ជាមួយនឹង​ការចាក់​ថ្នាំ​។ ប៉ុន្តែ​ទឹក​បន្តក​ភ្នែក​ជា​ប្រភេទ​ថ្នាំ​ផ្សះ​កម្រ​នឹង​ប្រើ​ក្រោយពី​ធ្វើ​ការចាក់​ថ្នាំ​បែបនេះ​ណាស់ ហើយ​វា​ក៏​អាច​នាំ​ឱ្យ​រលាក​ភ្នែក​បាន​ដែរ​។
ពេល​ណា​មិន​ត្រូវ​ប្រើ​ថ្នាំ​ផ្សះ​?

ពេល​ដែល​ត្រូវ​ប្រើ​៖ បើសិនជា​អ្នក​មាន​ការបង្ក​រោគ​នៅ​ភ្នែក​ដោយ​បាក់តេរី វា​គួរតែ​មាន​សញ្ញា​ដូចជា ភ្នែក​ទៅ​ជា​ក្រហម ហើម ហូរ​ទឹកភ្នែក មាន​ខ្ទុះ និង​មើលមិនឃើញ​។

ការបង្ក​រោគ​នៅ​ផ្លូវដង្ហើម​
ពេល​មិន​ត្រូវ​ប្រើ​៖ ជំងឺ​ផ្តាសាយ និង​ការ​ក្អក់​ភាគច្រើន​ព្រម​ទាំង​ករណី​រលាក​ទង​សួត​មួយ​ចំនួន​ដែល​បង្ក​ដោយ​វីរុស​គឺ​មិនចាំបាច់​ប្រើ​ថ្នាំ​ផ្សះ​ឡើយ​។ អា​ការៈឈឺ​បំពង់​ក​ដោយ​សារ​បាក់តេរី​គឺមាន​ប្រហែល មួយ​ភាគ​បី​ប៉ុណ្ណោះ​នៃ​ករណី​ដែល​កើត​លើ​កុមារ​។ បើសិន​ជា​អ្នក​សង្ស័យថា​មាន​ជំងឺ​នេះ​មែន ចូរ​ធ្វើតេស្ត​ដើម្បី​កំណត់​ឱ្យបាន​ច្រើន​លាស់​ទៅ​។
ពេល​ណា​មិន​ត្រូវ​ប្រើ​ថ្នាំ​ផ្សះ​?

ពេល​ដែល​ត្រូវ​ប្រើ​៖ បើសិនជា​ការ​ក្អកមាន​រយៈពេល​យូរ​ជាង ១៤​ថ្ងៃ ឬ​លទ្ធផល​ធ្វើតេស្ត​ឃើញថា​មាន​ការបង្ក​រោគ​ដោយ​បាក់តេរី​មែន​នោះ​គួរតែ​ដល់​ការប្រើ​ថ្នាំ​ផ្សះ​ហើយ​។

​ការបង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រ​
​ពេល​មិន​ត្រូវ​ប្រើ​៖ សម្រាប់​អ្នកជំងឺ​វ័យ​ចំណាស់ ជា​ពិសេស​អ្នក​ដែល​រស់នៅ​ក្នុង​មណ្ឌល​ថែរក្សា​មនុ​ស្ចាស់ គ្រូពេទ្យ​ច្រើនតែ​ចេញ​ជា​ថ្នាំ​ផ្សះ​ឱ្យ​ប្រើ​នៅ​ពេល​ធ្វើ​តេស្ត​ទឹកនោម​ឃើញ​មាន​បាក់តេរី​។ ប៉ុន្តែ​បើសិនជា​អ្នកជំងឺ​មិនមាន​រោគសញ្ញា​អ្វី​ទេ ថ្នាំ​នោះ​ក៏​គ្មាន​ជួយ​អ្វី​ដែរ​។
ពេល​ណា​មិន​ត្រូវ​ប្រើ​ថ្នាំ​ផ្សះ​?

ពេល​ដែល​ត្រូវ​ប្រើ​៖ អ្នក​នឹង​ត្រូវ​ប្រើ​ថ្នាំ​ផ្សះ​បើសិនជា​មាន​រោគសញ្ញា​ដូចជា ក្រហាយៗ​ក្នុងពេល​នោម និចេះ​តែ​បត់ជើង​តូច​ញឹក​៕

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី14  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។