ផ្ទុះ​អា​គុយ​ ប្រើ​​ថាម​ពល​ពន្លឺព្រះអាទិត្យ ​ឆេះ​ផ្ទះ​នៅ​កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ អគ្គិភ័យ​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១២ តុលា ២០១៥​នៅ​ក្នុង ភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង ដោយសារ​ផ្ទុះ​អា​គុយ​ប្រើ​ថា​ម​ពល​ពន្លឺព្រះអាទិត្យ ​បណ្តាល​ឱ្យ​ឆេះ​គ្រឿង​ក្នុងផ្ទះ​ស្ទើរ​អស់ ខណៈ​ពេល​ម្ចាស់ផ្ទះ​មិន​នៅ តែ​ត្រូវ​អ្នក​ជិតខាង​ជួយ​ពន្លត់​ទាន់​ពេល ។

សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បានឱ្យ​ដឹង​ថា ម្ចាស់ផ្ទះ​រង​គ្រោះ​ឈ្មោះ គាត សា​រិ​ន ហៅ​ហូ​យ អាយុ​៥១​ឆ្នាំ អាជីវករ​ទិញ​ត្រី​ស្រស់ នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

ប្រភព​បន្ត​ទៀត​ថា មុន​ពេល​កើល​ហេតុ ម្ចាស់ផ្ទះ​បាន​ទៅ​ធ្វើបុណ្យ​នៅផ្ទះ​បងប្អូន ដោយ​បើក​ចរន្ត​ថា​ម​ពល​ពន្លឺព្រះអាទិត្យ​បញ្ជូន​អា​គុយ​ចោល ។ ពេល​នោះ​ស្រាប់តែ​ផ្ទុះ​អា​គុយ​សម្រាប់​ប្រើ​ពន្លឺព្រះអាទិត្យ​ទំហំ​១៥០​អំពែ​រទាំង​ពីរ​គ្រឿង បង្ក​ឱ្យ​មាន​អគ្គិភ័យ​ឆាបឆេះ​ឡើង និង​មាន​ផ្សែង​ខ្មៅខ្មួល​ខ្មាញ់​ចេញពី​ក្នុងផ្ទះ ផ្អើល​អ្នក​ជិតខាង​បាន​នាំ​គ្នា​គាស់​ទ្វារផ្ទះ​ចូល​ទៅ​ជួយ​ពន្លត់ ព្រមទាំង​ប្រើ​ម៉ាស៊ីនបូមទឹក​បាញ់​ពន្លត់​រហូត​ពន្លត់​បាន​ទាំងស្រុង ។

ប្រភព​ដដែល​បាន​បន្ត​ថា ក្នុង​ហេតុការណ៍​នោះ​បណ្ដាល​ឱ្យ​ខូចខាត​អា​គុយ​១៥០​អំពែរ​២​គ្រឿង ឆេះ​ពិ​ដាន និង​ជញ្ជាំង​ផ្ទះ​មួយ​ចំនួន សំណាង​ហើយ​បាន​អ្នក​ជិតខាង​ជួយ​ទាន់​ពេល បើ​មិន​ដូច​ឆ្នេះ​ទេ​ផ្ទះ​ទាំងមូល​នឹង​ពិតជា​ឆេះ​ខ្ទេច​ទាំងស្រុង​ជា​ពុំខាន​ឡើយ ៕

ផ្ទុះ​អា​គុយ​ ប្រើ​​ថាម​ពល​ពន្លឺព្រះអាទិត្យ ​ឆេះ​ផ្ទះ​នៅ​កំពង់ឆ្នាំង
ផ្ទុះ​អា​គុយ​ ប្រើ​​ថាម​ពល​ពន្លឺព្រះអាទិត្យ ​ឆេះ​ផ្ទះ​នៅ​កំពង់ឆ្នាំង
ផ្ទុះ​អា​គុយ​ ប្រើ​​ថាម​ពល​ពន្លឺព្រះអាទិត្យ ​ឆេះ​ផ្ទះ​នៅ​កំពង់ឆ្នាំង
ផ្ទុះ​អា​គុយ​ ប្រើ​​ថាម​ពល​ពន្លឺព្រះអាទិត្យ ​ឆេះ​ផ្ទះ​នៅ​កំពង់ឆ្នាំង

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត