ខឹង​ប្រពន្ធ​ស្តីបន្ទោស​រឿង​ផឹកស៊ី មួល​បំបាក់​ក​ប្រពន្ធ​ស្លាប់

ខេត្ត​ត្បូងឃ្មុំ ៖ បុរស​ជា​ប្តី​ចិត្ត​ទុរយស​បំផុត​​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន ដោយ​សារ​តែ​ ប្រពន្ធ​ស្តី បន្ទោស​បន្តិចបន្តួច​បែរជា​ បង្ក​ហិង្សា​វាយដំ​លើ​ រាង​កាយ​ប្រពន្ធ​យ៉ាង​ ចាស់ដៃ ថែម​ទាំង​បាន​ មួល​បំបាក់​ក បណ្តាល​ឱ្យ​ ស្លាប់​ភ្លាម​ៗ ។ ហេតុការណ៍​នេះ​កើតឡើង​ នៅ​វេលា​ម៉ោង​ ២​រសៀល ថ្ងៃ​ទី​១២ តុលា ២០១៥ ចំ​ថ្ងៃ​បុណ្យ​ភ្ជុំ​ធំ ស្ថិត​នៅ​ភូមិ​ជើង​ខាល ឃុំ​មង់​រៀវ ស្រុក​ត្បូងឃ្មុំ ។

សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា បុរស​ជា​ប្តី​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ឈ្មោះ ឆេ​ង វុ​ត្ថា ហៅ​ត្រេ​ន អាយុ​២៧​ឆ្នាំ មុខរបរ​កម្មករ​កិន​ដំឡូង​មី ចំណែក​ឯ​ប្រពន្ធ​ ដែល​ត្រូវ​ប្តី​របស់​ខ្លួន​មួល​.ក​ ស្លាប់​ឈ្មោះ អ៊ុ​ក សីហា អាយុ​២៧​ឆ្នាំ ដែល​មានមុខរ​បរជា​កម្មករ​ ស៊ី​ឈ្មួ​ល​លាងចាន​ ឱ្យ​គេ​នៅ​ភូមិ​ជើង​ខាល ។ ទាំង​២​នាក់​រួម​នឹង​ កូន​តូច​ម្នាក់​ឈ្មោះ ធា វុ​ទ្ធី អាយុ​៥​ឆ្នាំ​ រស់​នៅ​ភូមិ​-​ ឃុំ​កើត​ហេតុ ។

លោក​វរសេនីយ៍ត្រី ឡុ​ង សា​រិ​ន អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ បាន​ប្រាប់​ឱ្យ​ដឹង​ថា ពេល​មុន​ កើតហេតុ បុរស​ជា​ប្តី​បាន​ជួបជុំ​គ្នា​ ជាមួយ​មិត្តភក្តិ​បងប្អូន​ប្រមាណ​ ជាង​១០​នាក់ បាន​ផឹកស៊ី​រាំ​សប្បាយ​ នៅ​លើ​ផ្ទះ​ របស់​ខ្លួន ដោយ​បាន​ផឹកស្រា​បៀរ​ អស់​៣​កេស ធ្វើ​ឱ្យ​ម្នាក់​ៗ​ ស្រវឹង​ធ្លាក់​ភ្នែក ។ ក្រោយ​ពី​បាន​ផឹក ស៊ី​ចប់​នោះ ស្ត្រី​ជា​ប្រពន្ធ​ក៏​ បាន​បន្ទោស​ប្តី​ថា «​ខ្លួន​ក្រ​ហើយ​ ចំណាយ​លុយ​យក​ ទៅ​ផឹកស៊ី​អស់​ ច្រើន​ទៀត មិន​គិត​ពី​ ប្រពន្ធ​កូន​សោះ​» ។ គ្រាន់តែ​ពោល​ពាក្យ​បែប​នេះ ធ្វើ​ឱ្យ​ប្តី​ខឹង​យ៉ាង​ខ្លាំង ហើយ​បាន​វាយដំ​លើ​ រាង​កាយ​ប្រពន្ធ​យ៉ាង​ចាស់ដៃ ថែម​ទាំង​ បាន​ចាប់​មួល​បំបាក់​.ក​ បណ្តាល​ឱ្យ​ប្រពន្ធ​ដួល​ ស្លាប់​ភ្លាម​ៗ​នៅ​ លើ​ផ្ទះ​ឈើ​តូច​នោះ ។ តែ​ប្តី​នឹក​ស្មាន​តែ​ ប្រពន្ធ​មិនទាន់​​ស្លាប់​ក៏​ដឹក​​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ត្បូងឃ្មុំ ហើយ​ត្រូវ​បាន​គ្រូពេទ្យ​ប្រាប់​ថា ប្រពន្ធ​បាន​ស្លាប់​បាត់​ទៅ​ហើយ រួច​ក៏​បាន​ដឹក​ត្រឡប់​ យក​មក​ផ្ទះ​វិញ ដោយ​បាន​យំ​ សម្រក់​ទឹកភ្នែក​ហួសចិត្ត អាណិត​ដល់​ ប្រពន្ធ​របស់​ខ្លួន ។ លោក​វរសេនីយ៍ត្រី ឡុ​ង សា​រិ​ន បន្ត​ថា ក្រោយ​ពេល​ហេតុការណ៍​ នេះ​ភ្ញាក់ផ្អើល ក៏​បានដឹង​ដល់​ កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​មូលដ្ឋាន​ ឃុំ​មង់​រៀវ ចុះ​ទៅ​ជា​បន្ទាន់ បាន​ពិនិត្យ​សព​ឃើញ​ មាន​ស្លាកស្នាម​ជាំ ហើម​លើ​ផ្ទៃមុខ ជាំភ្នែក​ខាងស្តាំ និង​បាក់ឆ្អឹង​ក ។

លោក​អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ​បញ្ជាក់​ថា ក្រោយ​ពី​បានដឹង​ហេតុការណ៍​នេះ រូប​លោក​បាន​ រាយការណ៍​ទៅ​លោក​ឧត្តម សេនីយ៍ត្រី ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត និង​បាន​ឆ្លង​ យោបល់​ទៅ​ លោក​ព្រះរាជអាជ្ ញា​អម​សាលាដំបូង​ខេត្ត ហើយ​បាន​ធ្វើការ​ឃាត់ ខ្លួន​បុរស​ប្តី​បញ្ជូន​មក​ កាន់​អធិការដ្ឋាន​ នគរបាល​ស្រុក​ត្បូង ឃ្មុំ​សួរនាំ ។ ជនសង្ស័យ​ជា​ប្តី​ជា​បាន​ឆ្លើយ​ សារភាព​ពិតជា​បាន​ ប្រើ​អំពើ​ហឹ​ង្សា​លើ​ ប្រពន្ធ​របស់​ខ្លួន​ពិតមែន ៕
ខឹង​ប្រពន្ធ​ស្តីបន្ទោស​រឿង​ផឹកស៊ី មួល​បំបាក់​ក​ប្រពន្ធ​ស្លាប់

ខឹង​ប្រពន្ធ​ស្តីបន្ទោស​រឿង​ផឹកស៊ី មួល​បំបាក់​ក​ប្រពន្ធ​ស្លាប់
ខឹង​ប្រពន្ធ​ស្តីបន្ទោស​រឿង​ផឹកស៊ី មួល​បំបាក់​ក​ប្រពន្ធ​ស្លាប់
ខឹង​ប្រពន្ធ​ស្តីបន្ទោស​រឿង​ផឹកស៊ី មួល​បំបាក់​ក​ប្រពន្ធ​ស្លាប់
ខឹង​ប្រពន្ធ​ស្តីបន្ទោស​រឿង​ផឹកស៊ី មួល​បំបាក់​ក​ប្រពន្ធ​ស្លាប់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត