រំជួលចិត្ត ! កូនប្រុសស្រីដ៏កតញ្ញូ សុខចិត្តឲ្យពេទ្យ បកស្បែកលលាដ៏ក្បាល ជួយព្យាបាលជំងឺឪពុក

ចិន៖ រឿងដ៏រំជួលចិត្តមួយបាន ធ្វើឲ្យមហាជនស្ងើចសរសើរនូវទឹកចិត្តកតញ្ញូរបស់ ក្មេងប្រុសអាយុ ៨ឆ្នាំ និង ក្មេងស្រីអាយុ ៦ឆ្នាំម្នាក់ ដែលបានស្ម័គ្រចិត្តបរិច្ចាគ ស្បែកលលាដ៏ក្បាល របស់ពួកគេ ដើម្បីជួយព្យាបាលឪពុក ឲ្យរួចពី សេចក្តីស្លាប់។

រំជួលចិត្ត ! កូនប្រុសស្រីដ៏កតញ្ញូ សុខចិត្តឲ្យពេទ្យ បកស្បែកលលាដ៏ក្បាល ជួយព្យាបាលជំងឺឪពុក
ក្មេងកតញ្ញូទាំងពីរនេះ​ដែលបានជួយលោកឪពុកឲ្យផុតពីសេចក្តីស្លាប់

តាមប្រភពព័ត៌មានបានឲ្យដឹងថា លោក Wang Xiyong បានជួបឧប្បទ្ទវហេតុ ឆក់ចរន្តអគ្គិសនី ដែលបណ្តាលឲ្យ រលាករបកស្បែកយ៉ាងឆ្ងន់ឆ្ងរ រហូតដល់ ៩១ភាគរយ ទៅលើស្បែកគ្របដណ្តប់ រាងកាយរបស់គាត់ទាំងអស់  កាលពីខែសីហា​។

ក្រោយមក លោក Xiyong ត្រូវបានគ្រូពេទ្យព្យាបាលដោយផ្សាំស្បែក ក្នុងរយៈពេលជាងពីរខែ ចុងក្រោយនេះ ប៉ុន្តែ​ស្ថានភាពជំងឺរបស់ Xiyoung នៅតែមិនធូរស្បើយ ។ លើសពីនេះ ការចំណាយលើ ការព្យាបាលរបស់ លោក Xiyoung កាន់តែច្រើន ឡើងរហូតធ្វើឲ្យគ្រួសារនេះ មិនគ្មានលទ្ធផល គ្រប់គ្រាន់ក្នុងការព្យាបាលលោក Xiyoung សូម្បីតែមានការផ្តល់ ប្រាក់បរិច្ចាគពី នាយកដ្ឋានអគ្គិសនីនិងថាមពលចិន ក៏ដោយ ។

យ៉ាងណាមិញ កាលពីខែមុននេះ គ្រូពេទ្យបានទូរសព្ទទៅប្រាប់ អ្នកស្រី ​ Li Changmei ប្រពន្ធ លោក Xiyoung ដោយបានប្រាប់ថា លោក Xiyoung ត្រូវការស្បែក មកផ្សាំបន្ថែមទៀតជាបន្ទាន់ ទើប លោក Xiyoung អាចមាន សង្ឃឹមរស់រានមានជីវិត ហើយ គ្រូពេទ្យបានប្រាប់ឲ្យ អ្នកស្រី Changmei សម្រេចចិត្ត វះកាត់បកស្បែកក្បាល កូនៗ របស់អ្នកស្រី ដើម្បីជួយ ប្តីរបស់អ្នកស្រី ដោយសារ ស្បែកលលាដ៏ក្បាលរបស់ ក្មេង គឺមានសុវត្ថិភាព បំផុត​ និង​ មិនត្រូវការចំណាយ ថវិការច្រើននោះទេ ។

រំជួលចិត្ត ! កូនប្រុសស្រីដ៏កតញ្ញូ សុខចិត្តឲ្យពេទ្យ បកស្បែកលលាដ៏ក្បាល ជួយព្យាបាលជំងឺឪពុក
លោក Xiyoung ដែលរលាករបកស្បែកពីរាងកាយស្ទើរទាំងស្រុង

ប៉ុន្តែ អ្នកស្រី Changmei បានបដិសេធភ្លាមៗ ចំពោះ ការផ្តល់យោបល់របស់គ្រូពេទ្យ ទោះបីជាគ្រូពេទ្យ បាន ពន្យល់ថា ស្បែកក្បាលរបស់ កូនទាំងពីរនាក់ នឹងកើតមានជាថ្មី ធម្មតាក៏ដោយ តែទោះជាយ៉ាងណា កូនទាំងពីរនាក់ បានធ្វើឲ្យអ្នកស្រី Changmei ភ្ញាក់ផ្អើល ដោយពួកគេទាំងពីរ បានសម្រេច ចិត្ត ដោយមិនរារែកហ៊ាន បរិច្ចាគស្បែកលលាដ៏ក្បាល ជួយឪពុករបស់ពួកគេ ។

លោក Xiyong កាលពីថ្ងៃសុក្រនេះ បានទទួល ស្បែកលលាដ៏ក្បាលពី កូនដ៏កតញ្ញូទាំងពីរ ហើយ លោកឪពុក ម្នាក់នេះ បានផ្តល់ក្តីស្រលាញ់ ខ្លាំងបំផុតដល់កូនទាំងពីរ នៅពេលដែល គិតដល់ កូនទាំងពីរ ហ៊ានប្រថុយនឹង ការឈឺចាប់ ដើម្បីជួយសង្គ្រោះ ជីវិតឪពុកពី ទ្វារមច្ឆរាជ ៕

រំជួលចិត្ត ! កូនប្រុសស្រីដ៏កតញ្ញូ សុខចិត្តឲ្យពេទ្យ បកស្បែកលលាដ៏ក្បាល ជួយព្យាបាលជំងឺឪពុក
កុមារាអាយុ ៨ឆ្នាំ ពីដេកនៅមន្ទីរពេទ្យធ្វើការបកស្បែកលលាដ៏ក្បាលជួយឪពុក

រំជួលចិត្ត ! កូនប្រុសស្រីដ៏កតញ្ញូ សុខចិត្តឲ្យពេទ្យ បកស្បែកលលាដ៏ក្បាល ជួយព្យាបាលជំងឺឪពុក
 កុមារទាំងពីរនាក់ និង ឪពុក ពេលមិនទាន់ជួបរឿងអកុសល

ប្រភព

ដោយ ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត