លោក ហ៊ុន សែន ប្រាប់​ពលរដ្ឋ​ខ្មែរឥស្លាម​ឲ្យ​ប្រយ័ត្ន​នយោបាយ​ដែល​នាំ​ឲ្យ​មានការ​ផ្លាស់ប្តូរ

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន បាន​ផ្ញើ​សារ​ជូនពរ​ដល់​ពលរដ្ឋ​ខ្មែរឥស្លាម​នាឱកាស​ចូល​ឆ្នាំ​ថ្មី​របស់​សាសនិក​ឥស្លាម​ទូទាំង​ពិភពលោក នៅ​ថ្ងៃ១៤ ខែតុលា ឆ្នាំ២០១៥ នេះ ដែល​ត្រូវ​នឹង​ថ្ងៃទី១ ខែ​មូ​ហា​រ៉ា​ម ម​ហាំ​ម៉ាត់ (Muharram) សករាជ១៤៣៧ ។

តាមរយៈ​សារ​ជា​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស លោក ហ៊ុន សែន បាន​សរសេរ​រៀបរាប់​ពី​នយោបាយ​ដឹកនាំ​របស់ខ្លួន​នា​រយៈពេល​ជាង៣០ឆ្នាំ​កន្លងមកនេះ លើ​ការគាំទ្រ និង​លើកតម្កើង​សិទ្ធិសេរីភាព ជំនឿ​សាសនា ជាពិសេស​ការចាត់ទុក​ខ្មែរឥស្លាម ជា​សាច់ឈាម​តែមួយ ទោះបី​មាន​ជំនឿ​ខុសគ្នា​ក៏ដោយ។

លោក​បាន​លើកឡើងថា កាលពី​ជាង៣០ឆ្នាំមុន នយោបាយ​ផ្លាស់ប្តូរ​របស់​ខ្មែរក្រហម គឺ​បានធ្វើ​ឲ្យ​សាសនិក​ខ្មែរឥស្លាម​ត្រូវបាន​កម្ទេច​ស្ទើរ​ទាំងស្រុង ប៉ុន្តែ​ក្រោយ​ការដួលរលំ​ប្រល័យពូជសាសន៍​នេះ រដ្ឋាភិបាល​កម្ពុជា បាន​យកចិត្តទុកដាក់​ជួយ​ពង្រឹង​ពលរដ្ឋ​ខ្មែរឥស្លាម​ឲ្យ​មានឱកាស​គ្រប់យ៉ាង​ឡើងវិញ។

ជាមួយគ្នានេះ​ផងដែរ លោកនាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ក្រើន​រំលឹកថា៖ «នៅពេលនេះ សូម​បងប្អូន​ខ្មែរឥស្លាម​ប្រុងប្រយ័ត្ន​ជាថ្មី​ម្តងទៀត​ចំពោះ​ការឃោសនា​ញុះញុង​អូសទាញ​អោយមាន​ការផ្លាស់ប្តូ​រដែ​ល​ស្រដៀង​ទៅនឹង​ការផ្លាស់ប្តូរ​សម័យ​ខ្មែរក្រហម។ ដូច​បងប្អូន​បានឃើញ​ស្រាប់​នឹង​ភ្នែក​ហើយ អំពី​ការផ្លាស់ប្តូរ​ដែល​កំពុង​កើតមានឡើង​នៅ​ម​ជ្ឈឹ​ម​បូព៌ា គឺ​ផ្លាស់ប្តូរ​ពី​មាន​ទៅ​ក្រ ពី​មាន​វិហារ​ទៅជា​អត់​វិហារ មាន​សាលា​ទៅជា​អត់​សាលា មាន​ពេទ្យ​ទៅជា​អត់​ពេទ្យ មានផ្ទះ​រស់នៅ​បែរជា​ទៅ​រស់នៅ​តាម​តង់​កៅស៊ូ​នៅតាម​ព្រំ
ដែន​រត់លូន​កាត់​សង្គ្រាម​ស្ទើរ​រាល់ថ្ងៃ​យ៉ាង​លំបាក​វេទនា»។

លោក ហ៊ុន សែន អះអាង​ប្រាប់​ពលរដ្ឋ​ខ្មែរឥស្លាម​ថា រដ្ឋាភិបាល​តែង​តែង​ការពារ​ថែរក្សា​សន្តិភាព​ដែលជា​កត្តា​ដ៏​សំខាន់បំផុត​សម្រាប់​ពលរដ្ឋ​ទូទាំងប្រទេស៕


​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?