គំរូ​​​សម្រាប់​អ្នក​​​​ជំនាន់​ក្រោយ បើ​អ្នក​បាន​​ដឹង​នឹង​យល់​ពី​​តម្លៃ​នៃ​អំពើ​ល្អ

គំរូ​​​សម្រាប់​អ្នក​​​​ជំនាន់​ក្រោយ បើ​អ្នក​បាន​​ដឹង​នឹង​យល់​ពី​​តម្លៃ​នៃ​អំពើ​ល្អ

អ្នក​ប្រព្រឹត្ត​អំពើ​ល្អសប្បុរស តែង​ចែក​រំលែក​នូវ​អ្វី​ដែល​ខ្លួន​មាន​លើស​ពី​តម្រូវ​ការ​​​ទៅ​​អ្នក​​​អត់​ជាង​ខ្លួន​ ដោយ​សេចក្ដី​ជ្រះ​ថ្លា​​បរិសុទ្ធ​ចេញ​ពី​ចិត្ត។ អំពើ​​ល្អ​​សាមញ្ញ​​មួយ​ អាច​ជា​គំរូ​សម្រាប់​អ្នក​ជំនាន់​ក្រោយ និង​បន្ត​គ្មាន​​ទី​បញ្ចប់…។ ​​ដើម្បី​ឲ្យ​​មនុស្ស​ជា​ច្រើន​​​យល់​ពី​តម្លៃ​​នៃ​ទង្វើ​ល្អ​តូច​មួយ​ តែ​ជា​គំរូ​ជំនាន់​មនុស្ស​​ជំនាន់​ក្រោយ វីដេអូ​អប់​រំ​ខ្លី​មួយ​ ត្រូវ​​បាន​​គេ​ផលិត​ឡើង។

 

 គំរូ​​​សម្រាប់​អ្នក​​​​ជំនាន់​ក្រោយ បើ​អ្នក​បាន​​ដឹង​នឹង​យល់​ពី​​តម្លៃ​នៃ​អំពើ​ល្អ
 
 

សាច់​រឿង​​ផ្ដើម​ពី​​ក្មេង​ស្រី​​តូច​ម្នាក់​ទៅ​​ទិញឥវ៉ាន់​​ក្នុង​ហាង​​​មួយ​ ជា​មួយ​​ជីដូន ​និង​​បង​ប្រុស​​​​​​​ សម្រាប់​ខួប​កំណើត​របស់​ជីតា​របស់​នាង។ លោក​យាយ​​​​បាន​ប្រាប់​នាង​តូច​ឲ្យ​រើស​យក​របស់​អ្វី​មួយ​​សម្រាប់​​ជូន​ជីតា​នាង។ ពេល​នោះ​នាង​តូច​បាន​ជ្រើស​យក​​នំ​ខេក​មួយ​សម្រាប់​ជីតា​ ប៉ុន្តែ​ពួក​គេ​គ្មាន​ប្រាក់​គ្រប់​គ្រាន់​នោះ​ទេ​ក៏​សម្រេច​ចិត្ត​​មិន​យក​នំ​ខេក​នោះ​រួច​ដើរ​ចេញ​ទៅ…។ ប៉ុន្តែ​បុរស​ម្នាក់​បាន​សម្រេច​ចិត្ត​​ទិញ​នំ​នោះ​ឲ្យ​ទៅ​​ក្មេង​ស្រី​ដែល​ចង់​បាន​​នំ​ខេក​នោះ។

 

មុន​ដំបូង​លោក​យាយ​របស់​ក្មេង​ស្រី​បាន​បដិសេធ​​​មិន​ទទួល​​នំ​ពី​បុរស​​នោះ​​ទេ ប៉ុន្តែ​​អ្វី​​​​ជា​ហេតុផល​នៅ​ពី​ក្រោយ​ដែល​បុរស​នោះ​បាន​ប្រាប់​…​​ធ្វើ​ឲ្យ​លោក​យាយ​​ទទួល​យក។ បុរស​នោះ​បាន​ហុច​ក្រដាស​​​​​កត់​​ត្រា​​លេខ​ទូរសព្ទ​​ដែល​លោក​យាយ​ក្មេង​ស្រី​សុំ​ពី​គាត់​​​​ និង​បាន​​ផ្តាំ​​​ទៅ​ក្មេង​ស្រី​​ឲ្យ​ចេះ​​ធ្វើ​ទង្វើ​ល្អ​ផង​ដែរ។ នៅ​ក្រោយ​ពេល​ដែល​​​ជីតា​របស់​ក្មេង​ស្រី​បាន​​ទទួល ​​និង​បើក​មើល​ក្រដាស​​របស់​បុរស​​ដែល​ទិញ​នំ​ឲ្យ​ចៅ​ស្រី​ ​​​​​​បាន​ធ្វើ​ឲ្យ​គាត់​រំភើប​ចិត្ត​​​​នឹក​ឃើញ​​ពី​​ទង្វើ​ល្អ​​​នៃ​អតីតកាល​​ដោយ​ស្នាម​ញញឹម…អំពើ​ល្អ​​ជា​គំរូ​​​​គ្មាន​ទី​បញ្ចប់​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​​ហើយ​វា​​​សង​គុណ​ត្រលប់​ទៅ​កាន់​អ្នក​​ប្រព្រឹត្ត​ទង្វើ​នោះ​វិញ ៕

 

 

ចុចអាន៖ ក្មេង​ស្រី​​ប្រាប់​ឪពុក​ថា ​លទ្ធផល​ប្រឡង​មិន​សូវ​ល្អ​ តែ​​ហេតុ​ផល​អាច​​​ធ្វើ​ឲ្យ​រំជួល​ចិត្ត!

ចុចអាន៖ អាច​ស្រក់​ទឹក​ភ្នែក! ជាង ៧​នាទី​បង្ហាញ​ពី​ការ​សង​គុណ​របស់​កូន​ប្រុស​ចំពោះ​ឪពុក

 
ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ Viddsee (Youtube)​​​​​​​​​​​​​​​​​