​អ្វី​ទៅ​ដែល​ធ្វើឱ្យ​ខ្ញុំ​ប្រឈម​កាន់តែខ្លាំង​នឹង​ជំងឺពកក​?

​អ្វី​ទៅ​ដែល​ធ្វើឱ្យ​ខ្ញុំ​ប្រឈម​កាន់តែខ្លាំង​នឹង​ជំងឺពកក​?

​ជំងឺពកក​គឺជា​ការរីក​ធំ​មិន​ធម្មតា​មួយ​របស់​ក្រ​ពេញទី​រ៉ូ​អ៊ីត ដែល​មាន​រាង​ដូច​មេអំបៅ​ស្ថិតនៅ​ផ្នែក​ខាងក្រោម​នៃ​ក និង​ក្រោម​គ្រាប់ពោត​នៅ​ក​បន្តិច​។ ទោះបីជា​ជំងឺពកក​ច្រើន​តែ​គ្មាន​ការឈឺចាប់​ក៏ដោយ ក៏​ការរីក​ធំ​របស់​វា​អាច​បណ្តាលឱ្យ​ក្អក និង​ពិបាក​លេបទឹកមាត់ ឬ​ដកដង្ហើម​ដែរ​។ មូលហេតុ​ចំបង​បំផុត​នៃ​ជំងឺពកក​គឺ​កង្វះ​ជាតិ​អ៊ីយ៉ូត​ក្នុង​របប​អាហារ​។

​ការព្យាបាល​អាស្រ័យទៅលើ​ទំហំ​របស់​ដុំ​ព​កក រោគសញ្ញា និង​មូលហេតុ​របស់​វា​។ ជំងឺពកក​ដែល​តូចៗ និង​មិន​អាច​សម្គាល់​ដឹង ព្រមទាំង​មិន​បង្ក​បញ្ហា​នោះ​ច្រើន​តែ​មិនបាច់​ព្យាបាល​អ្វី​ទេ​។

​ជំងឺពកក​អាច​កើត​លើ​មនុស្ស​គ្រប់គ្នា​ទាំងអស់​។ វា​ប្រហែលជា​អាច​កើតមាន​តាំង​ពី​កំណើត និង​ពេលវេលា​ណាមួយ​នៃ​ជីវិត ទោះបីជា​វា​ច្រើន​តែ​ឃើញ​មាន​ជា​ញឹកញាប់​លើ​មនុស្ស​វ័យ​ចាប់ពី ៤០​ឆ្នាំ​ឡើង​ទៅ​ក៏ដោយ​។ កត្តា​ប្រឈមមុខ​មួយចំនួន​ដែល​នាំឱ្យ​កើត​ជំងឺពកក​នោះ​មានដូចជា​៖

  • ​របប​អាហារ​កង្វះ​ជាតិ​អ៊ីយ៉ូត​
  • ​ជា​មនុស្ស​ស្រី​
  • ​អ្នកនឹង​មានឱកាស​កើត​ជំងឺ​នេះ​កាន់តែ​ច្រើន​នៅពេល​អាយុ​កាន់តែ​ចាស់​
  • ​មាន​ប្រវត្តិ​គ្រួសារ​ធ្លាប់​កើត​ជំងឺ​នេះ​
  • ​មាន​ផ្ទៃពោះ និង​រ៉ាំ​ង​រដូវ​
  • ​កំពុង​តែ​ប្រើប្រាស់​ថ្នាំ​ព្យាបាល​ជំងឺ​ដូចជា ថ្នាំ​ទប់ស្កាត់​ប្រព័ន្ធ​ភាពស៊ាំ ថ្នាំ​ព្យាបាល​ជំងឺអេដស៍ ជាដើម​
  • ​កំពុងតែ​ព្យាបាល​ដោយ​ប្រើ​កាំរស្មី​៕

ប្រែសម្រួលដោយ៖​ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី14  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។