ចង់​បង្កើន​សមត្ថភាព​មានកូន​? សាកល្បង​ញ៉ាំ​អាហារ​ទាំងនេះ​!!!

ចង់​បង្កើន​សមត្ថភាព​មានកូន​? សាកល្បង​ញ៉ាំ​អាហារ​ទាំងនេះ​!!!

​តើ​អ្នក​មាន​ចាប់អារម្មណ៍​ទេ​ថា​ខ្លួនឯង​ដូចជា​ពិបាក​នឹង​មាន​កូន​នឹង​គេ​ណាស់​? យក​ល្អ​អ្នក​គួរតែ​ទៅ​ពិគ្រោះ​ជាមួយ​អ្នកជំនាញ​ខាង​ការ​បន្ត​ពូជ ជាពិសេស​បើសិនជា​អ្នក​មិន​អាច​មាន​ផ្ទៃពោះ​បាន​ទាល់តែសោះ​ក្រោយពី​ព្យាយាម​រួមភេទ​ដោយ​មិន​មាន​ការការពារ​ចាប់​ពី​រយៈពេល​មួយ​ឆ្នាំ​ឡើងទៅ​។

​មាន​ហេតុផល​ខុសៗ​គ្នា​ច្រើន​ណាស់​ដែល​អ្នក​មិន​អាច​មាន​កូន​បាន​។ ពេលខ្លះ អ្នក​គ្រាន់តែ​ត្រូវការ​បង្កើន​សមត្ថភាព​នៃ​ការ​មាន​កូន​ប៉ុណ្ណោះ​ជាមួយនឹង​អាហារ​ជាច្រើន​ដែល​គេ​ស្គាល់​ថា​អាច​បង្កើន​ឱកាស​មានកូន​បាន​។ ដូច្នេះ​អ្នក​គួរតែ​បញ្ចូល​អាហារ​ខាងក្រោម​នេះ​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​អ្នក​ទៅ​ដើម្បី​អាច​នឹង​មាន​ភាពងាយស្រួល​ដល់​ការ​មាន​ផ្ទៃពោះ។​

អង្ករ​សម្រូប​
អង្ករសម្រូប​ផ្ទុក​ទៅ​ដោយ​ជាតិ​កាបូ​អ៊ី​ដ្រាត​កំ​ផ្លេច ហើយក៏​អាច​ជួយ​សម្រួល​ដល់​ការផ្ទុះ​អូវុល​របស់​មនុស្ស​ស្រី​ទៀងទាត់​ដែរ​។ រឿង​ដ៏​ល្អ​មួយ​ទៀត​នោះ​គឺថា ការ​ញ៉ាំ​អង្ករសម្រូប​ទៀងទាត់​ក​ផ្តល់​ជា​សារ​ថា​តុ Folate ដែល​ជា​ជីវជាតិ​ដ៏​សំខាន់​សម្រាប់​ការលូតលាស់​ទារក ព្រោះ​វា​អាច​ជួយ​លុបបំបាត់​អាការៈ​ជំងឺ​ពក​ឆ្អឹង​កង​ខ្នង​លើ​ទា​រកបាន​។

ទឹកដោះគោ​ស្រស់​
ក្រៅ​ពី​ជួយ​ឱ្យ​ឆ្អឹង​រឹងមាំ កាលស្យូម​ត្រូវបាន​គេ​រកឃើញ​យ៉ាងច្រើន​ក្នុង​ទឹកដោះគោ​ស្រស់ ហើយ​ក៏​សំខាន់​ណាស់​ដែរ​ចំពោះ​សុខភាព​ផ្លូវ​បន្ត​ពូជ​។ ស្ត្រី​ជា​ច្រើន​ដែល​ពិបាក​នឹង​មាន​ផ្ទៃពោះ​បែរ​ជា​ទទួលបាន​ជោគជ័យ​វិញ​តាមរយៈ​ការ​ញ៉ាំ​ទឹកដោះគោ​ស្រស់​មួយ​កែវជា​រៀងរាល់ថ្ងៃ​។ ភេសជ្ជៈ​មួយ​នេះ​ក៏​ផ្តល់​ឱ្យ​រាងកាយ​នូវ​ជីវជាតិ​ផ្សេងៗ​ទៀត​ដែល​អ្នកត្រូវការ​ក្នុងពេល​មាន​ផ្ទៃពោះ​ដែរ​។
ចង់​បង្កើន​សមត្ថភាព​មានកូន​? សាកល្បង​ញ៉ាំ​អាហារ​ទាំងនេះ​!!!

ស៊ុត​
ការ​ញ៉ាំ​ស៊ុត​គឺជា​អត្ថប្រយោជន៍​ដ៏​ពិសេស​មួយ​សម្រាប់​ស្ត្រី​ព្រោះ​វា​ផ្ទុក​ទៅ​ដោយ​វីតាមីន D​។ តាម​ការសិក្សា​បានឱ្យដឹងថា ស្ត្រី​ដែល​ពិបាក​នឹង​មាន​ផ្ទៃពោះ​នោះ គឺ​កង្វះ​វីតាមីន​មួយ​នេះ​តែម្តង​។ រឿង​ដ៏​ល្អ​បំផុត​ចំពោះ​ស៊ុត​នោះ​គឺថា វា​ក៏​ផ្ទុក​ទៅដោយ​ជីវជាតិ​ជាច្រើន​ដែល​អាច​លុបបំបាត់​ការ​ខូច​អវៈយវៈ​របស់​កូន​ពេល​កើត​មក​ដែរ​ដូចជា​៖ អូ​មេហ្គា​បី និង​វីតាមីន B12​។
ចង់​បង្កើន​សមត្ថភាព​មានកូន​? សាកល្បង​ញ៉ាំ​អាហារ​ទាំងនេះ​!!!

ត្រី​សាល​ម៉ុង​
សូម​អរគុណ​ចំពោះ​សារធាតុ​សេ​ឡេ​ញ៉ូម​នៅក្នុង​ត្រីសាល​ម៉ុង ព្រោះ​វា​អាចជួយ​ការពារ​ទាំង​មេ​ជីវិត​ឈ្មោល និង​ញី​ពី​ការបំផ្លាញ់​របស់​រ៉ាឌីកាល​សេរី​។ ត្រី​សាល​ម៉ុង​ក៏​ផ្ទុក​ទៅដោយ​ខ្លាញ់​អាស៊ីត​អូ​មេហ្គាបី​សម្រាប់​សម្រួល​ដល់​អ័រ​ម៉ូន​មនុស្ស​យើង​ដែឬ​។ ប្រភេទ​នៃ​អូ​មេហ្គាបី​ផ្សេងៗ​ទៀត​នោះ​មានដូចជា ត្រី​សម្បូរ​ខ្លាញ់​សា​ឌី​ន ត្រីធូ​ណា​ជាដើម​។​
ចង់​បង្កើន​សមត្ថភាព​មានកូន​? សាកល្បង​ញ៉ាំ​អាហារ​ទាំងនេះ​!!!

សណ្តែក​ខ្មៅ​
បើសិន​ជា​អ្នក​កំពុងតែ​មាន​បញ្ហា​នឹង​ប្រព័ន្ធ​ភាពស៊ាំ ឬ​មាន​ជំងឺ​ពង​គីស​ច្រើន​គ្រាប់​ក្នុង​ក្រពេញ​អូ​វ៉ែ វា​ពិតជា​ពិបាក​នឹង​អាច​មាន​ផ្ទៃពោះ​ខ្លាំងណាស់ ដូច្នេះ​យក​ល្អ​គួរតែ​បញ្ជូល​សណ្តែកខ្មៅទៅ​ក្នុង​របប​អាហារ​អ្នកផង​ទៅ​។ នេះ​ដោយសារ​តែ​ជាតិ​សរសៃ​របស់​សណ្តែក​នេះ​អាច​ជួយ​សម្រួល​ដល់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​ដោះស្រាយ​បញ្ហា​មិន​អាច​មាន​ផ្ទៃពោះ​បាន​។
ចង់​បង្កើន​សមត្ថភាព​មានកូន​? សាកល្បង​ញ៉ាំ​អាហារ​ទាំងនេះ​!!!

អយ​ស្ទ័រ​
ជាតិស័​ង្គ​សីដែល​មានដ៏​ច្រើន​ក្នុងអយ​ស្ទ័រ​គឺជា​ជីវជាតិ​មួយ​ដែល​គេ​ស្គាល់​ថា​អាច​ជួយ​ពង្រឹង​ដល់​កម្រិត​អ័រម៉ូន​តេស្តូ​ស្តេ​រ៉ូន​លើ​មនុស្ស​ប្រុស​បាន​។ មន្ត្រី​ខាង​វេជ្ជសាស្ត្រ​និយាយថា ជាតិ​រ៉ែ​នេះ​ក៏​សំខាន់​សម្រាប់​បង្កើត​ជា​មេ​ជីវិត​ឈ្មោល​ដ៏​មាន​គុណភាព​ល្អ​ផង​ដែរ​។ ស្ត្រី​ដែល​កំពុង​ចង់​មាន​ផ្ទៃពោះ​ក៏​គួរតែ​ញ៉ាំ​អយ​ស្ទ័រ​ដែរ​ដើម្បី​អាច​លុបបំបាត់​ការ​មក​រដូវ​មិន​ទៀង និងរ​លូត​កូន​៕

ចង់​បង្កើន​សមត្ថភាព​មានកូន​? សាកល្បង​ញ៉ាំ​អាហារ​ទាំងនេះ​!!!

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី14  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។