តើ​ពោត​បារាំង​មាន​ប្រយោជន៍​អ្វីខ្លះ​ដល់​សុខភាព​?

តើ​ពោត​បារាំង​មាន​ប្រយោជន៍​អ្វីខ្លះ​ដល់​សុខភាព​?

​ពោត​បារាំង​គឺជា​បន្លែ​មួយ​ប្រភេទ​ដែល​គេ​ហៅ​ថា​ម្រាមដៃ​មនុស្ស​ស្រី ឬ Lady’s Finger ជាពិសេស​នៅ តំបន់​អាស៊ី​តែម្តង​។ បន្លែ​មួយ​នេះ​ផ្តល់​នូវ​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ក៏​ច្រើន​ណាស់​ដែរ​។ ចំពោះ​ការ​ទទួលទាន​បន្លែ​នេះ​វិញ គេ​តែង​ណែនាំ​ឱ្យ​ញ៉ាំ​វា​ពេល​ឆ្អិន​តែ​នៅ​សភា​ពរឹង​ទើប​អាច​ទទួលបាន​ជាតិ​សរសៃ​ខ្ពស់​។
​ពោត​បារាំង​មាន​កាឡូរី​ទាប ប៉ុន្តែ​ពោរពេញ​ទៅ​ដោយ​ជីវជាតិ ជាពិសេស​អាស៊ីតហ្វូលិ​ក​, ជាតិ​សរសៃ វីតាមីន A និង C​។ វា​ក៏​មាន​សារធាតុ Phytonutrients និង​អង់​ទី​អុកស៊ី​ដង់​ខ្ពស់​ដែរ​ដូចជា Lutein, Xanthin និង Beta-carotene​។

​ពោត​បារាំង​ប្រហែល​មិនមែន​ជា​ជម្រើស​បន្លែ​សម្រាប់​មនុស្ស​គ្រប់គ្នា​នោះទេ ប៉ុន្តែ​វា​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព​យ៉ាង​ច្រើន​ដូច​ខាងក្រោម​នេះ​៖

  • ​ជំនួយ​ដល់​ការផលិត​គ្រាប់​ឈាម​ក្រហម ដូច្នេះ​វា​អាច​បង្ការ​ជំងឺ​កង្វះ​គ្រាប់​ឈាម​បាន​។​
  • ​ផ្ទុក​ទៅដោយ​អង់​ទី​អុកស៊ី​ដង់​ខ្ពស់ សម្រាប់​ប្រឆាំងនឹង​រ៉ាឌីកាល​សេរី​ដែល​មាន​គ្រោះថ្នាក់​ដល់​កោសិកា​ក្នុង​រាងកាយ​។ វា​ក៏​ជួយ​បង្កា​រការ​បំបែក​កោសិកា​ផងដែរ​។
  • ​មាន​អាស៊ីតហ្វូលិ​ក​ដែល​អាច​ជួយ​បង្កើន​កំហាប់​ឆ្អឹង និង​ភាពរឹងមាំ​របស់​ឆ្អឹង ដូច្នេះ​វា​ពិតជា​ជួយ​បង្ការ​ជំងឺ​ពុក​ឆ្អឹង​បាន​។
  • ​វីតាមីន A និង C ក្នុង​ពោត​បារាំង​អាច​ជួយ​កាត់បន្ថយ​ការ​ធ្វើ​ទុក្ខ​របស់​ជំងឺហឺត​បាន​។​
  • ​ពោត​បារាំង​មាន​ជាតិ​សរសៃ​រលាយ​ដែល​អាច​ជួយ​កាត់បន្ថយ​ចំនួន​កូ​ឡេ​ស្តេ​រ៉ុល ដូច្នេះ​ហើយ​វា​នឹង​ទៅ​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ក្រិន​រឹង​សរសៃឈាម និង​ជំងឺ​បេះដូង​សរសៃឈាម​បាន​។
  • ​ជាតិ​សរសៃ​ដែល​មាន​ក្នុង​បន្លែ​មួយ​នេះ​នឹង​ជួយ​បង្កើន​ភាព​ធូរ​របស់​លាមក ដូច្នេះ​វា​ក៏​អាច​ទាញ​ជាតិពុល​ចេញពី​ក្នុង​ពោះវៀន​កាន់តែ​ងាយស្រួល​ផងដែរ​។
  • ​ពោត​បារាំង​មាន​សមាសធាតុ​ស្រដៀង​នឹង​អាំង​ស៊ុយ​លីន​ដែល​អាច​ជួយ​ថែរក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​។
  • ​វីតាមីន A និង C ក្នុង​ពោត​បារាំង​អាច​ជំនួយ​ដល់​ប្រព័ន្ធ​ភាពស៊ាំ​ក្នុង​ការប្រឆាំង​នឹង​ការបង្ក​រោគ​ដោយ​វីរុស​ខុសៗ​គ្នា​ជា​ច្រើន​ប្រភេទ​បាន​។
  • ​សារធាតុ Folate ក្នុង​ពោត​បារាំង​អាច​ជួយ​ទប់ស្កាត់​ការ​កើត​ជា​ជំងឺ​ពង​ខួរឆ្អឹងខ្នង​លើ​ទា​រកបាន​។
  • ​ពោត​បារាំង​សម្បូរ​ទៅ​ដោយ​សារធាតុ Lutein និង Beta carotene ដែល​មាន​ប្រយោជន៍​ជាពិសេស​ក្នុង​ការថែរក្សា​សុខភាព​ភ្នែក​តែ​ម្តង​៕

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី14  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។