គ្រោះថ្នាក់​ចរាចរណ៍ទូទាំង​ប្រទេស​​រយៈពេល​៤​ថ្ងៃ​ ​គិត​ពីថ្ងៃ​ទី​១០ដល់​១៣ ​តុលា ស្លាប់​​​៤១​នាក់ របួសធ្ងន់-​ស្រាល​២០២​នាក់

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈ​ពេល​៤​ថ្ងៃ គិត​ពីថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១៣ ​តុលា គឺមុនថ្ងៃ​ភ្ជុំ​បិណ្ឌ​ និង​ក្នុង​ថ្ងៃ​​បុណ្យ​ភ្ជុំ​បិណ្ឌ ​សរុប​មាន​ចំនួន​១០១​លើក បណ្តាលឱ្យ​មនុស្ស​ស្លាប់​៤១​នាក់ អ្នក​របួសធ្ងន់​១៣០​នាក់ និង​របួសស្រាល​៧២​នាក់​។

ក្នុង​ចំណោម​អ្នក​រង​គ្រោះ​សរុប​ទាំងអស់​មាន​អ្នក​ថ្មើរជើង​១៥​នាក់ ហើយ​អ្នកបើកបរ និង​អ្នក​រួម​ដំណើរ​ម៉ូតូ​ដោយ​មិន​ពាក់មួក​សុវត្ថិភាព​ចំនួន​១៨៨​នាក់​។

មូលហេតុ​ដែល​បង្ក​ឱ្យ​គ្រោះថ្នាក់​មាន ល្មើស​ល្បឿន​៣៧​លើក​,​ មិន​គោរព​សិទ្ធ​អាទិភាព​១៩​លើក​, ​ប្រជែង​គ្រោះថ្នាក់​១៧​លើក​,​ ស្រវឹង​១១​លើក​, បត់​ឆ្វេង​ស្តាំ​មិន​ប្រុង​ប្រយ័ត្ន​៩​លើក និង​មិន​ប្រកាន់​ស្តាំ​៨​លើក​​ ហើយ​ខេត្ត​ដែល​មាន​គ្រោះថ្នាក់​ និង​រង​គ្រោះ​ច្រើន​ រួម​មាន ខេត្តកណ្តាល​៩​លើក ស្លាប់​៦​នាក់ របួស​១៥​នាក់​, ខេត្តតាកែវ​៩​លើក ស្លាប់​៣​នាក់ របួស​២៥​នាក់​, ខេត្តស្វាយរៀង​៥​លើក ស្លាប់​៣​នាក់ របួស​៦​នាក់​, ខេត្តកំពង់​ចាម​​៤​លើក ស្លាប់​៣​នាក់ របួស​៦​នាក់ និង​ខេត្តព្រៃវែង​៣​លើក ស្លាប់​៣​នាក់ របួស​៦​នាក់​។

ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នោះ​មាន​យាន​បុក​ និង​ប៉ះទង្គិច​ រួមមាន​ ម៉ូតូ​ និង​ម៉ូតូ​៤៥​លើក​, ម៉ូតូ​ និង​រថយន្ត​តូច​១៨​លើក​, ម៉ូតូ ​និង​រថយន្ត​ធំ​៥​លើក​, ម៉ូតូ​ និង​ថ្មើរជើង​៨​លើក​, ម៉ូតូ​ដួល​ខ្លួនឯង​៦​លើក​, ម៉ូតូ ​និង​យាន​ផ្សេង​៨​លើក​, រថយន្ត​តូច​ និង​រថយន្ត​តូច​២​លើក​, រថយន្ត​តូច ​និង​រថយន្តក្រុង​១​លើក​, រថយន្ត​តូច​ និង​ថ្មើរជើង​២​លើក​, រថយន្ត​តូច ​និង​ថ្មើរជើង​២​លើក​, រថយន្ត​តូច​ និង​យាន​ផ្សេង​៣​លើក​, រថយន្ត​ធំ​ និង​ថ្មើរជើង​២​លើក​, គោ​យន្ត​កន្ត្រៃ ​និង​ថ្មើរជើង​១​លើក​។

​​គ្រោះថ្នាក់​នៅ​លើ​ផ្លូវជាតិ​ចំនួន​៧១​លើក ផ្លូវ​ខេត្ត​ក្រុង​១១​លើក និង​ផ្លូវលំ​ចំនួន​១៩​លើក​។ ​ដោយឡែក​យានយន្ត​ដែល​បង្ក​គ្រោះថ្នាក់​មាន ម៉ូតូ​ចំនួន​៧៥​លើក​,​ រថយន្ត​តូច​១៧​លើក​, រថយន្ត​ធំ​៦​លើក​,​ យាន​ផ្សេង​ៗ៣​លើក ៕​​