ព្រឹក​នេះលោក​ហោ ណាំ​ហុង ទទួល​ជួប​ភ្ញៀវ​២​នៅ​ទី​ស្តី​ការ​ក្រសួង​ការ​បរទេស

រាជ​ធានី​ភ្នំពេញ​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា ​​បើ​មិន​មាន​អ្វី​ប្រែ​ប្រួល​ទេ នៅ​វេលាម៉ោង៩​ព្រឹក ថ្ងៃ​ទី​១៤ តុលា បន្តិច​ទៀត​នេះ លោក​ឧប​នាយក​រដ្ឋ​មន្ត្រី ហោ ណាំ​ហុង រដ្ឋ​មន្ត្រី​ក្ថសួង​ការ​បរទេស​នឹង​អនុញ្ញាត​ឱ្យ​ក្រុម​យុវ​ជន​​នាវា​អាស៊ាន​ជប៉ុន​លើក​ទី​៤២ចូល​ជួប​សម្តែង​ការ​គួរសម​នៅ​ទី​ស្តី​ការ​ក្រសួង​។

ដោយឡែក​នៅ​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ដដែល​នេះ លោក​ឧបនាយក​រដ្ឋ​មន្ត្រី ហោ ណាំ​ហុង នឹង​​អនុញ្ញាត​ឱ្យ​​អនុ​រដ្ឋ​មន្ត្រី​ការ​បរទេស​សាធារណ​រដ្ឋ​កូរ៉េ​ទទួល​បន្ទុក​នយោ​បាយ​ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការ​ងារ​នៅ​ទី​ស្តី​ការ​ក្រសួង​៕