ភ្ញៀវ​ទេសចរ​ជាង ៩ ម៉ឺន​នាក់ បាន​មកលេង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ នៅ​ក្រុងព្រះសីហនុ​

ខេត្តព្រះសីហនុ: ក្រុម​កា​ងារ​របស់ CEN បាន​ចុះ​សួរ​លោក នូ សុផល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា នៅក្នុង​ថ្ងៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ មាន​ប្រជាពលរដ្ឋ​ខ្មែរ​យើង នាំគ្នា​មកលេង​ឆ្នេរសមុទ្រ​ដ៏​ស្រស់ស្អាត​របស់​ក្រុងព្រះសីហនុ គ្រាន់តែ​រយៈពេល ៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៥ ប្រមាណ​ជាង​៩ ម៉ឺន​នាក់​។ អ្នកទេសចរ​ជាតិ និង​អន្តរជាតិ បានធ្វើ​ដំណើរ​មកលេង​កម្សាន្ត​នៅ​តំបន់ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ ក៏ដូចជា​តាម​បណ្ដា​រមណីយដ្ឋាន និង​បណ្ដា​កោះ​នានា នៅក្នុង​ខេត្ត​ព្រះសីហនុ មួយចំនួនទៀត​ផងដែ​រ​។​

​សំរាប់​ភ្ញៀវទេសចរ នៅ​ថ្ងៃទី​១៤ ខែតុលា​នេះ ក៏មាន​ចំនួន​ច្រើន​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ​។ ប៉ុន្តែ​មិនទាន់​អាច​កំណត់​បាន​នៅឡើយ ដោយសារតែ​ចំនួន​ភ្ញៀវទេសចរ​ចេះតែ​បន្ត​ចូលមក​បន្ថែមទៀត​។​

​លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត បាន​បន្តទៀតថា ប្រទេសជាតិ មាន​សុខសន្តិភាព រួមផ្សំ​ការរៀបចំ​សន្តិសុខ​សណ្ដាប់ធ្នាប់ និង​ការរៀបចំ​សេវាកម្ម​ជូន​អ្នកទេសចរ មានដំណើរ​ការល្អប្រសើ​រ​ជាង​ឆ្នាំមុនៗ​ទៅទៀត ក៏ដូចជា​ការលក់ដូរ​មិនមាន​ការដំឡើងថ្លៃ កន្លែង​លក់​អាហារ មាន​រៀបចំ​ជា​សៀវភៅ​កំណត់​តម្លៃ​មុខម្ហូប​ច្បាស់លាស់ ទទួលស្គាល់​ដោយ​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ហើយ​នៅតាម​សណ្ឋាគារ និង​ផ្ទះសំណាក់​ផ្សេងៗ ក៏​ដូចគ្នា​ដែរ គឺមាន​ភ្ញៀវទេសចរ ចូលទៅ​ស្នាក់នៅ​ពេញៗ​បន្ទប់ ហើយ​រក្សាបាន​នូវ​តម្លៃ​ប្រាកដប្រជា​តាម​ការប្រកាស​របស់​អាជ្ញាធរខេត្ត​ព្រះសីហនុ ពោលគឺ​ប្រជាពលរដ្ឋ ដែលជា​អាជីវករ​មានការ​យល់​ដឹង​ល្អប្រសើរ​ជាង​មុន ពាក់ព័ន្ធ​លើ​សេវាកម្ម​បម្រើភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​។​

​នៅក្នុង​ខណៈពេល ដែលមាន​ភ្ញៀវទេសចរ មក​ដើរលេង​កម្សាន្ត​នោះ ក៏មាន​ការទប់ស្កាត់​ប​ទ​ល្មើស​អំពើចោរកម្ម ចោរលួច ចោរឆក់ ចោរប្លន់ ដោយមាន​ការពារ​ពី​សំណាក់​កងសន្តិសុខ​ប៉ូលិស និង​កងរាជអាវុធហត្ថ​។​

​ចំណែក​ប្រជាពលរដ្ឋ ដែល​ប្រកប​របរ​អាជីវកម្ម​ផ្សេងៗ ក៏មាន​ការសប្បាយរីករាយ​ជាមួយ​សេវាកម្ម​របស់ខ្លួន ដោយមាន​ការសហការ​ជាមួយ​ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្ត​ព្រះសីហនុ និង​អាជ្ញាធរ ខេត្ត​ព្រះសីហនុ បានល្អ​ប្រសើរ​ផងដែរ​៕​