តារាចម្រៀង តារា​ម៉ូ​ដែល និង​តារាបាល់ទាត់ ប៉ះ​ជាមួយ​ស្មា​ត​ហ្វូ​ន ដ៏​អស្ចារ្យ​

ភ្នំពេញ: តារា​ចំនួន​បី​រូប មានដូចជា តារាចម្រៀង តារា​ម៉ូ​ដែល និង​តារាបាល់ទាត់ បានមក​ជួបគ្នា ថតរូប​លេង​កំសាន្ត ជាមួយ​ស្មា​ត​ហ្វូ​ន ដែល​ទើបតែ​ចេញ​ថ្មីៗ របស់​ក្រុមហ៊ុន ទូរស័ព្ទ Huawei ម៉ូ​ដែល Huwei G7 Plus​។​

​តារា​ទាំងបី​នោះ មាន កញ្ញា មាស សុខ​សោភា តារាចម្រៀង​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ឯកអគ្គរាជទូត​សុ​ឆន្ទៈ របស់​ក្រុមហ៊ុន ទូរស័ព្ទ Huawei ប្រចាំ​កម្ពុជា លោក ប្រាក់ ឧ​ត្ត​ម​មុនី ខ្សែប្រយុទ្ធ និង​ជា​កីឡាបាល់ទាត់​ដ៏​ឆ្នើម​ម្នាក់ ក្នុង​ក្រុម​ជំរើសជាតិ​កម្ពុជា និង​ចុងក្រោយ តារា​បង្ហាញ​ម៉ូត ចាន់ គង្គា ម្ចាស់​ជ័យលាភី​លេខ​មួយ Cambodia Top Next Model ជំនាន់​ទីមួយ​។​

​ពួកគេ​ទាំងបី កំពុងតែ​ល្បីល្បាញ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ សង្គម Facebook ដោយពេល​នេះ​មាន​អ្នក​ចូល​ទស្សនា​ប្រមាណ ៥០​ម៉ឹ​ន​នាក់ បានឃើញ​រូប​ដ៏​ស្រស់ស្អាត សង្ហា និង​សិច​ស៊ី​របស់​ពួកគេ ញញឹម​ជាមួយ​ស្មា​ត​ហ្វូ​ន Huwei G7 Plus​។​

​លោក ល៉ី​វ ស៊ី​យ៉ាង ហៅ ជេ​សុន នាយក​គ្រប់គ្រង​ផ្នែក​លក់ និង​ទីផ្សារ​ក្រុមហ៊ុន Huwei ប្រចាំ​ប្រទេស​កម្ពុជា បានអោយដឹងថា ចំណុច​លេចធ្លោ​បំផុត​របស់ Huwei G7 Plus គឺ​រូបរាង ថាមពល​ថ្ម កាមេរ៉ា និង​បច្ចេកវិទ្យា សម្គាល់​ក្រយៅដៃ​ជំនាន់​ថ្មី​។​

​លោក ល៉ី​វ ស៊ី​យ៉ាង បន្តថា អេក្រង់​របស់ Huwei G7 Plus ជា​ប្រភេទ FHD ទំហំ 5.5 អ៊ី​ញ​ដែលមាន​រាង​កោង 2.5D អាចបង្កើត​បាន​នូវ​រូបភាព​ដូច​ទៅនឹង​រូបភាព 3D និង​ការពារ​ស្នាម​ឆូត និង​ប្រេះ​បានល្អ​ប្រសើរ​។ កាមេរ៉ា មាន​សមត្ថភាព​ខ្ពស់​អាច​ថតរូប​បាន​គ្រប់​ស្ថានភាព​ពន្លឺ ព្រោះ​មានមុខ​ងារ​រក្សា​លំនឹង ក្នុងពេល​ថត (Optical Image Stabilisation) ដែលជា​ទូទៅ​មានតែ​នៅក្នុង​ប្រភេទ​កាមេរ៉ា អាជីព Digital-SLRs ប៉ុណ្ណោះ​។ ចំពោះ​ថ្ម មាន​ថាមពល 3000 mAh ដែល​អាច​មើល​វីដេអូ Online បាន​រហូតដល់ ៨​ម៉ោង និយាយ​ទូរស័ព្ទ​បាន​១០​ម៉ោង និង​លេង​អ៊ី​ន​ធើ​ណេ​ត​បាន​៦​ម៉ោង​។ រីឯ​បច្ចេកវិទ្យា​សម្គាល់​ក្រយៅដៃ​វិញ មាន​សភាព​លឿន និង​ឆ្លាត​ជាង​មុន ក្នុង​ការថត​រូបភាព ទទួល​ការហៅ​ចូល និង​បិត​ម៉ោង​រោ​ទ៌ និង​ដោះ​សោ​ដោយ​ប្រើ​ក្រយៅដៃ មិន​ថា​ស្ងួ​យ ឬ ក៏​សើម​ក្នុង​រយៈពេល​ត្រឹមតែ 0.5 វិនាទី ឬមួយ​ពព្រិច​ភ្នែក ប៉ុណ្ណោះ​៕​

តារាចម្រៀង តារា​ម៉ូ​ដែល និង​តារាបាល់ទាត់ ប៉ះ​ជាមួយ​ស្មា​ត​ហ្វូ​ន ដ៏​អស្ចារ្យ​

តារាចម្រៀង តារា​ម៉ូ​ដែល និង​តារាបាល់ទាត់ ប៉ះ​ជាមួយ​ស្មា​ត​ហ្វូ​ន ដ៏​អស្ចារ្យ​

តារាចម្រៀង តារា​ម៉ូ​ដែល និង​តារាបាល់ទាត់ ប៉ះ​ជាមួយ​ស្មា​ត​ហ្វូ​ន ដ៏​អស្ចារ្យ​