ធ្លាប់ឃើញអត់? នៅអេហ្ស៊ីប គេយកដីខ្សាច់ ឆុងកាហ្វេ (មានវីដេអូ)

អេហ្ស៊ីប៖ សូមនាំអារម្មណ៍ប្រិយមិត្ត មកទស្សនាកំសាន្តនូវវីដេអូឃ្លីប ប្លែកៗមួយ ដែលកំពុងទទួលបានការ ចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដោយមានអ្នកចុចមើល ជាង ២០លានដងឯណោះ។

ធ្លាប់ឃើញអត់? នៅអេហ្ស៊ីប គេយកដីខ្សាច់ ឆុងកាហ្វេ (មានវីដេអូ)

នេះជាសកម្មភាពមិនងាយបានជួបមួយ នៅក្នុងប្រទេសអេហ្ស៊ីប បង្ហាញអំពីការឆុងកាហ្វេ យ៉ាងចម្លែក ដោយប្រើដីខ្សាច់ជាជំនួយសំរាប់កម្តៅ ឲ្យកាហ្វេពុះក្តៅល្អ សំរាប់បម្រើដល់ភ្ញៀវ។ បើតាមការរៀបរាប់ពីប្រភពវីដេអូឲ្យដឹងថា នៅខាងក្រោមខ្សាច់ មានរងើកភ្លើងដុតពីក្រោម ធ្វើឲ្យខ្សាច់ក្តៅ ហើយកាហ្វេក៏ក្តៅជាប់រហូតដូចគ្នាផងដែរ។

នេះជាវីធីសាស្ត្រទាក់ទាញចំណាប់អារម្មណ៍មួយ ដែលត្រូវបានគេប្រើនៅក្នុងប្រទេសអេហ្ស៊ីប។ តើប្រិយមិត្តធ្លាប់ដឹង ឬឃើញពីមុនមកដែរទេ?

វីដេអូខាងក្រោម៖

ប្រភព៖ វីដេអូ៖ YouTube

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត