​ចោរ​មួយក្រុម​កាប់​ប្លន់​យក​ម៉ូតូ​ពី​សង្សារ​មួយគូ​បាន​សម្រាច ខណៈ​រវល់​ឈ្នះ​ប្រកែក​គ្នា​តាមផ្លូវ​

​រាជធានី​ភ្នំពេញ​៖​គូសង្សារ​មួយគូ​ត្រូវ​ក្រុមចោរ​មួយក្រុម​ប្រដាប់​ដោយ​ដាវ​សាម​រ៉ៃ និង​កា​បិត​បាន​កាប់​ប្រហារ រួច​ប្លន់​យក​ម៉ូតូ​មួយគ្រឿង​ម៉ាក​ឌ្រី​ម​សេ​១២៥​ទៅ​បាត់​ដោយ​សុវត្ថិភាព ខណៈដែល​ទើប​មកពី​ដើរលេង​នៅ​មាត់ទន្លេ លុះ​ជិះ​មកដល់​ជិត​ស្ពាន​អាកាស​ក្បាលថ្នល់​រវល់​តែ​ឈ្លោះប្រកែក​គ្នា​។ ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​១១ និង​១០​នាទី​យប់​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៥ ជិត​ស្ពាន​អាកាស​ក្បាលថ្នល់ ក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​តាម​សំដី​របស់​ជនរងគ្រោះ​បាន​រៀបរាប់ថា​៖ មុន​មាន​ករណី​កាប់​ប្លន់​នេះ​បាន​កើតឡើង​គឺ​ជនរងគ្រោះ​ទាំងពីរ បានមកពី​ដើរលេង​នៅ​ម្តុំ​មាត់ទន្លេ ដោយសារតែ​យប់​ហើយ ជនរងគ្រោះ​ទាំងពីរ​បាននាំគ្នា​មក​ផ្ទះ​នៅ​ម្តុំ​បឹងទំពន់ លុះ​ជិះ​មកដល់​ជិត​ស្ពាន​អាកាស​ក្បាលថ្នល់ ជនរងគ្រោះ​ទាំងពីរ​ក៏បាន​ប៉ះ​សំដី​គ្នា​បង្ក​ជា​ជម្លោះ ហើយ​បាន​ឈប់​ម៉ូតូ​ឈ្លោះ​គ្នា​កាន់តែខ្លាំង​ឡើង​។​

​ជនរងគ្រោះ​បាន​បញ្ជាក់ថា ពេល​កំពុង​ឈ្លោះ​គ្នា ស្រាប់​តែមាន​ចោរ​មួយក្រុម ប្រដាប់​ដោយ​ដាវ​សាម​រ៉ៃ និង​កាំបិត​បានធ្វើ​ការវាយប្រហា​រ និង​កាប់​មកលើ​ជនរងគ្រោះ​ទាំងពីរ​នាក់ ដោយសារ​ជនរងគ្រោះ​មិនមាន​អ្វី​សំរាប់​តតាំង​ជាមួយ​ក្រុមចោរ ហើយ​ភ័យខ្លាច​ផង​នោះ ទើប​ធ្វើ​ឲ្យ​ក្រុមចោរ​មានឱកាស​យក​ម៉ូតូ​របស់​ជនរងគ្រោះ ជិះ​គេចចេញ​បាត់​ដោយ​សុវត្ថិភាព ភ្លាមៗ​ដោយសារ​ក្រុមចោរ​មាន​គ្នាច្រើន មិនអាច​ជិះ​ម៉ូតូ​មួយ​អស់​បន្សល់ទុក​បក្សពួក​ម្នាក់ ដែលមាន​ដាវ​សាម​រ៉ៃ​នៅជាប់ និង​ខ្លួន​ព្យាយាម​រត់គេច តែ​ចៃដន្យ​ភ្លាមនោះ​មិត្តភក្តិ​របស់​ជនរងគ្រោះ​ក៏បាន​ជិះ​ម៉ូតូ​មកដល់​ដែរ ដោយ​ឃើញ​មិត្តភក្តិ ឈរ​នៅតាម​ផ្លូវ​ក៏បាន​ឈប់​សួរថា មានរឿង​អី​ពេលនោះ​ជនរងគ្រោះ​បាន​ប្រាប់ថា ចោរ​កាប់​ប្លន់​យក​ម៉ូតូ​បាត់​ហើយ តែមាន​គ្នា​វា​ម្នាក់​កំពុងតែ​រត់គេចខ្លួន ឮ​ដូច​នោះ​មិត្តភក្តិ​ហើយ និង​ជនរងគ្រោះ​បាន​នាំ​គ្នាំ​ដេញ​ក៏​ចាប់បាន​ចោរ​ម្នាក់ បន្ទាប់ពី​ចាប់បាន​ហើយ​ក៏បាន​នាំមក​កាន់​ប៉ុស្តិ៍​ផ្សារ​ដើមថ្កូវ ដើម្បី​សួរនាំ​រឿងហេតុ​កាប់​ប្លន់​នេះ​៕

​ចោរ​មួយក្រុម​កាប់​ប្លន់​យក​ម៉ូតូ​ពី​សង្សារ​មួយគូ​បាន​សម្រាច ខណៈ​រវល់​ឈ្នះ​ប្រកែក​គ្នា​តាមផ្លូវ​
​ចោរ​មួយក្រុម​កាប់​ប្លន់​យក​ម៉ូតូ​ពី​សង្សារ​មួយគូ​បាន​សម្រាច ខណៈ​រវល់​ឈ្នះ​ប្រកែក​គ្នា​តាមផ្លូវ​