៣​ថ្ងៃ ជនជាតិ​បរទេស​៣​នាក់​ស្លាប់ ក្នុង​ករណី​ផ្សេង​ៗ​គ្នា

ខេត្តបន្ទាយមានជ័យ ៖ មនុស្ស​៣​នាក់​ស្លាប់​ក្នុង​ករណី​ផ្សេង​ៗ​គ្នា គិត​ចាប់ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១៣ តុលា ២០១៥ ក្នុង​នោះ​ម្នាក់​លង់ទឹក ម្នាក់​ចង​.​ក និង​ម្នាក់​ទៀត​ដេក​ស្លាប់ (​ជា​ជនជាតិ​ស៊ី​ង​ហ្គា​ពួរ​) ។

ករណី​ដេក​ស្លាប់ ត្រូវ​គេ​ប្រទះ​ឃើញ​កាលពី​វេលា​ម៉ោង​០៤​រសៀល​ថ្ងៃ​ទី​១១ តុលា នៅ​បន្ទប់​ជួល​នៃ​អគារ​របស់​ក្រុមហ៊ុន​កាស៊ីណូ​ហ្គោ​ល​ដឹ​ន​ក្រោ​ន ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ដោយ​ជន​រង​គ្រោះជា​ជនជាតិ​ស៊ី​ង​ហ្គា​ពួរ អាយុ​៧៣​ឆ្នាំ  មាន​ប្រពន្ធ​ជា​ជនជាតិ​ថៃ បើកហាង​ម៉ាស្សា​នៅ​កន្លែង​កើតហេតុ ។

ករណី​លង់ទឹក បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០២​រសៀល​ថ្ងៃ​ទី​១២ តុលា ស្ថិត​នៅ​ចំណុច​អូរ​ខៃ​ដ​ន ក្នុងភូមិ​កូន​ដំរី សង្កាត​និមិត្ត​ដោយ​ជន​រង​គ្រោះ​ឈ្មោះ​សួន រ៉ូ​សាន់ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយ​ប៉ែ​ត ។ ជន​រង​គ្រោះ​​ត្រូវ​គេ​ប្រទះ​ឃើញ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ តុលា នេះ ។

ដោយឡែក​ករណី​ចង​.​ក បាន​កើតឡើង​កាលពី​ម៉ោង​១​រសៀល​ថ្ងៃ​ទី​១៣ ស្ថិត​នៅ​ខ្ទម​មួយ ក្នុង​ចំការ​ស្វាយ​របស់​មន្ត្រី​អាវុធហត្ថ​ម្នាក់​ក្នុងភូមិ​ស្ទឹង​បត់ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ។

ទោះជា​យ៉ាងណា សព​ចង​.​ក​នេះ មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ទេព ដោយ​សព​ត្រូវ​បាន​សមត្ថកិច្ច​ដឹក​ទៅ​តម្កល់​នៅ​វត​ត្តបា​លិ
លេ​យ្យ ក្នុងភូមិ​ក្បាលស្ពាន​១ ដើម្បី​រង់ចាំ​សាច់ញាតិ ៕