ឆ្កែចេះដោះស្រាយ គណិតវិទ្យា និងវាយឈឹង ជួយដោះស្រាយជីវភាព លោកតា អាយុ ៨០ឆ្នាំ

ចិន៖ រឿងរ៉ាវចម្លែកៗ និងចាប់អារម្មណ៍ ភាគច្រើន គឺកើតមានឡើង នៅក្នុងប្រទេសចិន ដែលមនុស្សជាច្រើន នៅជុំវិញ ពិភពលោក សុទ្ធសឹងតែ បានឃើញ និងដឹងលឺ តាមរយៈការចែកចាយតាម បណ្ដាញអិនធើណេត។

ក៏ដូចជា កាលពីពេលថ្មីៗនេះ លោកតា អនាថា អាយុ ៨០ឆ្នាំម្នាក់ ដែលជា អ្នករស់នៅក្នុងទីក្រុង  Changchun នៃខេត្ដ Jilin បានល្បីពាសពេញ បណ្ដាញអនឡាញ ដោយសារតែ សត្វឆ្កែរបស់គាត់។ ទាំងនេះ ត្រូវអរគុណ ដល់ដៃគូ ដែលជាឆ្កែដ៏គួរឲ្យស្រឡាញ់របស់គាត់ ដែលវាជា ឆ្កែ ដ៏ឆ្លាតមួយក្បាល ចេះវាយឈឹង និង អាចដោះស្រាយ គណិតវិទ្យាបែប ងាយៗ។ សកម្មភាពរបស់វាទាំងនេះ បានជួយឲ្យលោកតា អាចជួយរកចំណូល បន្ដិចបន្ដួច តាមរយៈ អ្នកដំណើរដែលឆ្លងកាត់។

យ៉ាងណាមិញ គាត់ត្រូវបាន អ្នកដំណើរ នៅតាមដងផ្លូវ នាំគ្នាចោមរោមមើល​ និងកោតសរសើពី ភាពស្មោះត្រង់ ភាពឆ្លាត របស់ឆ្កែនេះ តែក៏មាន អ្នកផ្សេងទៀត នាំគ្នារិះគន់ ទៅលើ កូនៗរបស់លោកតា ដែលមិនបានមើលថែលោកតា ដែលមានវ័យចាស់ជរា៕

រូបភាពរបស់លោកតា និងឆ្កែរបស់គាត់ឆ្កែចេះដោះស្រាយ គណិតវិទ្យា និងវាយឈឹង ជួយដោះស្រាយជីវភាព លោកតា អាយុ ៨០ឆ្នាំ

ឆ្កែចេះដោះស្រាយ គណិតវិទ្យា និងវាយឈឹង ជួយដោះស្រាយជីវភាព លោកតា អាយុ ៨០ឆ្នាំ
ឆ្កែចេះដោះស្រាយ គណិតវិទ្យា និងវាយឈឹង ជួយដោះស្រាយជីវភាព លោកតា អាយុ ៨០ឆ្នាំ
ឆ្កែចេះដោះស្រាយ គណិតវិទ្យា និងវាយឈឹង ជួយដោះស្រាយជីវភាព លោកតា អាយុ ៨០ឆ្នាំ
ឆ្កែចេះដោះស្រាយ គណិតវិទ្យា និងវាយឈឹង ជួយដោះស្រាយជីវភាព លោកតា អាយុ ៨០ឆ្នាំ
ឆ្កែចេះដោះស្រាយ គណិតវិទ្យា និងវាយឈឹង ជួយដោះស្រាយជីវភាព លោកតា អាយុ ៨០ឆ្នាំ

ប្រភពពី

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត