World Cup៖ កម្ពុជា ប៊ូ​តាន់ ឥណ្ឌា និង​យ៉េ​មែន អស់​ឱកាស​ឈានទៅ​ជុំ​ទី​បី

ចាន់ វឌ្ឍនាកា ជាអ្នក​បង្កើតឱកាសឲ្យ សុះ ស៊ូហាណា ស៊ុត​បាល់​បញ្ចូលទី។ រូបថត Ismail Sulaiman (FASក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា ស្ថិតក្នុង​ចំណោម​ក្រុម​ចំនួន៤ដែល​អស់​ឱកាស​ក្នុង​ការឈាន​ទៅកាន់​ជុំ​ទី​បី​នៃ​វគ្គ​ជម្រុះ​ប្រចាំ​តំបន់​អាស៊ី​នៃ​ព្រឹត្តិការណ៍​ដណ្តើមពាន​រង្វាន់​ពិភពលោក បន្ទាប់ពី​ពួកគេ​បាន​រង​បរាជ័យ៥លើកជាប់ៗគ្នា​នៅក្នុង​ពូ​ល។

នា​ជំនួប​ពូ​ល E នៅលើ​ទីលាន Singapore Sport Hub កាលពី​ល្ងាច​ថ្ងៃទី១៣ ខែតុលា កម្ពុជា បាន​ចាញ់​ម្ចាស់ផ្ទះ​សឹង្ហ​បុរី ២-១ ។ Faris Ramli បាន​គ្រាប់​បាល់​នាំមុខ​ឲ្យ​សឹង្ហ​បុរី នៅ​នាទី ទី១៦ ។ អ្នកចាំទី អ៊ុំ សេរី​រ័ត្ន បាន​សង្គ្រោះ​បាល់​ពិន័យ១១ម៉ែត្រ របស់ Amri នៅ​ចុង​តង់​ទីមួយ ប៉ុន្តែ​ដើមតង់​ទី​ពីរ Fazrul Nawaz បានសម្រេច​លទ្ធផល ២-០ សម្រាប់​ម្ចាស់ផ្ទះ។

ខណៈ​ការប្រកួត​ដំណើរការបាន​ជាង​មួយ​ម៉ោង ចាន់ វឌ្ឍនាកា បាន​អូស​ចូល​ប្រអប់​គ្រោះថ្នាក់ ហើយ​បញ្ជូនទៅ​ឲ្យ សុះ ស៊ូ​ហា​ណា ដើម្បី​រក​គ្រាប់​បាល់​ដំបូង​សម្រាប់​កម្ពុជា ក្នុងការ​ប្រកួត​វគ្គ​ជម្រុះ World Cup ជុំ​ទី​ពីរ។ នេះ​ក៏​ជាការ​ស៊ុត​បាល់ប​ញ្ចួ​ល​ទី​លើកដំបូង​ផងដែរ​របស់ សុះ ស៊ូ​ហា​ណា បន្ទាប់ពី ខ្សែបម្រើ​ភ្នំពេញ​ក្រោ​ន​រូបនេះ ចូល​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​ចាប់តាំងពី​ឆ្នាំ២០១២ មក។

មកដល់ពេលនេះ កម្ពុជា​គឺជា​ក្រុម​ទីមួយ​នៅក្នុង​ពូ​ល E ដែល​បាត់បង់​ឱកាស​ក្នុង​ការឈាន​ទៅកាន់​ជុំ​ទី៣នៃ​វគ្គ​ជម្រុះ World Cup ឆ្នាំ២០១៨ ខណៈ​ស៊ី​រី ឈរ​លេខ​មួយ​បណ្តោះអាសន្ន ជប៉ុន និង​សឹង្ហ​បុរី ស្ថិតនៅ​លេខ​រៀង​បន្តបន្ទាប់ រីឯ​អា​ហ្វ​ហ្គា​នី​ស្ថាន អាចមាន​វាសនា ដូច​កម្ពុជា។
ក្រុម៣ផ្សេងទៀត ដែល​មិន​អាចឈាន​ទៅកាន់​ជុំ​ទី​បី​រួមមាន ប៊ូ​តាន់​នៅក្នុង​ពូ​ល C ឥណ្ឌា​នៅក្នុង​ពូ​ល D និង​យ៉េ​មែន នៅ ក្នុង​ពូ​ល H។

សូមបញ្ជាក់ថា លេខ​មួយ​នៃ​ពូ​លនីមួយៗ នឹង​ឈានទៅ​កាន់​ជុំ​ទី​បី​នៃ​វគ្គ​ជម្រុះ World Cup ខណៈ​ក្រុម​លេខ២ ត្រូវធ្វើ​ការប្រៀបធៀប​ពិន្ទុ​រវាង​ពូ​ល​ទាំង៨ ។ ទោះបីជា​យ៉ាងណាក៏ដោយ កម្ពុជា​នៅមាន​ឱកាស​ចូល​ប្រកួត​វគ្គ​ជម្រុះ Asian Cup ៕


​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?