ប្រទេស​អង់គ្លេស៖ ការ​អង្គុយ​មិន​ប៉ះ​ពាល់​សុខភាព​ច្រើន​ដូច​ការ​ឈរ​នោះ​ឡើយ

ប្រទេស​អង់គ្លេស៖ ការ​អង្គុយ​មិន​ប៉ះ​ពាល់​សុខភាព​ច្រើន​ដូច​ការ​ឈរ​នោះ​ឡើយ

 

ពី​ទីក្រុងឡុងដ៍ - ការ​អង្គុយ​ជាប់​គឺ​មិន​អាក្រក់​សម្រាប់​អ្នក​ជាង​ការ​ឈរ​ឡើង​នោះ​ឡើយ បើ​ប្រៀប​ទៅ​នឹង​ការ​ធ្វើ​លំហាត់​ប្រាណ​ជា​ទៀង​ទាត់។ ការ​សិក្សា​ពី​ប្រទេស​អង់គ្លេស បាន​និយាយ​កាល់​ពី​ថ្ងៃ​ច័ន្ទ​នេះ អំពី​មន្ទិល​ទៅ​លើ​បញ្ហា​សុខភាព​នៃ​ការ​ធ្វើ​ការងារ​ដោយ​ការ​អង្គុយ ឬឈរ។

ការសិក្សា​នេះ​បាន​ប្រឈម​នឹង​បញ្ហា​ការ​ផ្តល់​ដំបូន្មាន​ពី U.K. National Health Service (NHS) ដោយ​ផ្អែក​លើ​ការ​សិក្សា​ដទៃ​ទៀត​បាន​បញ្ជាក់​ថា៖ «ការ​អង្គុយ​ធ្វើ​ការ​យូរ​ពេក​គឺ​មិន​ល្អ​សម្រាប់​សុខភាព​របស់​អ្នក ដោយ​មិន​គិត​អំពី​ថា​តើ​អ្នក​បាន​ធ្វើ​លំហាត់​ប្រាណ​ប៉ុន្មាន​នោះ​ទេ»។

អ្នក​ស្រាវជ្រាវ​ដែល​មក​ពី Exeter University និង University College London បាន​ធ្វើការ​ស្រាវ​ជ្រាវ​ទៅ​លើ​មនុស្ស​ច្រើន​ជាង ប្រាំពាន់ (៥,០០០) នាក់ ដែល​មាន​អាយុ​លើ ១៦ឆ្នាំ និង​បាន​បោះពុម្ព​ផ្សាយ​នូវ​របកគំហើញ​នោះ​នៅ​ក្នុង International Journal of Epidemiology

ការ​ស្រាវជ្រាវ​នេះ​បាន​រក​ឃើញ​ថា​វា​មិន​មាន​ឥទ្ធិពល​លើ​អត្រា​មរណៈ​សម្រាប់​អ្នក​អង្គុយ​ធ្វើ​ការងារ ពេល​កំសាន្ត ឬ​មើល​ទូរទស្សន៍នោះ​ឡើយ។

UK. NHS បាន​និយាយ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​នៅ​ក្នុង​ការ​ផ្តល់​ដំបូន្មាន ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ​មុន​ដែល​បាន «បន្ថែមភស្ដុតាង» ដោយ​ការ​ភ្ជាប់​ទំនាក់ទំនង​រវាង​ការ​អង្គុយ​ច្រើន​ហួស​នឹង​ការ​ក្លាយ​ជា​ធាត់, ជំងឺ​ទឹកនោមផ្អែម​ប្រភេទទី 2, ជំងឺមហារីក​មួយ​ចំនួន និង​ការ​ស្លាប់​មុនអាយុ។

ជា​អនុសាសន៍​អ្នក​ត្រូវ​តែ​សម្រាក​នូវ​រាល់​ការ​អង្គុយ​បាន​ ៣០នាទី។ លោក Professor Stuart Biddle ជា​អ្នក​ជំនាញ​បាន​និយាយ​ថា «ការ​អង្គុយ​គឺ​ត្រូវ​ការ​ការសម្រាក» ។

 

ដោយ៖ មង្គលការ
ប្រភព៖ ctvnews

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ប្រទេស​អង់គ្លេស៖ ការ​អង្គុយ​មិន​ប៉ះ​ពាល់​សុខភាព​ច្រើន​ដូច​ការ​ឈរ​នោះ​ឡើយ