គ្រោះ​ថ្នាក់​ចរាចរណ៍ខេត្តបន្ទាយមានជ័យថ្ងៃ​បុណ្យភ្ជុំ​បិណ្ឌ​៣ថ្ងៃ​ ស្លាប់​ម្នាក់​ របួស​ធ្ងន់-​ស្រាល​៧នាក់

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ខេត្តបន្ទាយមានជ័យ​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​រយៈ​ពេល​៣​ថ្ងៃ​ គ្រោះថ្នាក់​ចរាចរណ៍​ កើតឡើង​៥​ករណី​ ស្លាប់​ម្នាក់​ របួសធ្ងន់​៥​នាក់​ បើ​ប្រៀបធៀប​ឆ្នាំ​២០១៤​មាន​តែ​៩​ករណី​។

​លោក សួន នី​ប៉ូ មន្ត្រី​នគ​បាល​ចរាចរ​ជើង​គោក​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា​ ខេត្តបន្ទាយមានជ័យ​ថ្ងៃ​បុណ្យ​ភ្ជំបិណ្ឌ ​រយៈពេល​៣​ថ្ងៃ​ ចាប់ពី​ថ្ងៃ​ទី​១១​ដល់​១៣ ​តុលា​ ២០១៥​​ ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​​៥​ករណី​ ស្លាប់​ម្នាក់​ របួសធ្ងន់​៥​នាក់ ​ស្រី​២​នាក់​ និងរបួសស្រាល​២​នាក់ ​បើ​ប្រៀបធៀប​ឆ្នាំ​២០១៤​ ​កើត​មាន​​៩​ករណី​៕​