ក្រសួង​អប់រំ​៖ ការកែសន្លឹកកិច្ចការ ការផ្តល់ និងការបូកពិន្ទុនៃការប្រឡង​ឌុប ពិតជា​ត្រឹមត្រូវ

ភ្នំពេញ: ក្រសួង​អប់រំ យុវជន និង​កីឡា បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី​១៤​តុលា ឆ្នាំ​២០១៥ ស្ដីពី លទ្ធផល​នៃ​ការប្ដឹងតវ៉ា​របស់​បេក្ខជន មាតាបិតា ឬ​អាណាព្យាបាល ដែល​មិន​ពេញ​ចិត្តនឹង​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ថ្ងៃ​២៤ សីហា ឆ្នាំ​២០១៥​។ ក្រោយពី​ត្រួតពិនិត្យ​លើ​លទ្ធផល​​ប្រឡង​តាម​ពាក្យបណ្ដឹង​​ឡើង​វិញ​នោះ ក្រសួងអប់រំ បានប្រកាសថា ក្រសួង​អប់រំ​៖ ការកែសន្លឹកកិច្ចការ ការ​ផ្តល់ និងការបូកពិន្ទុនៃការប្រឡង​ឌុប ពិតជា​ត្រឹមត្រូវ ហើយលទ្ធផល​នោះ ពិតជា​បាន​ឆ្លុះ​បញ្ចាំង​​ពី​សមត្ថភាព​របស់​បេក្ខជន​​។​

​សម័យ​ប្រឡង​បាក់​ឌុប ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ២០១៥ ត្រូវបាន​ក្រសួង​អប់រំ ប្រកាស​លទ្ធផល​កាលពី​ថ្ងៃទី​១២ និង​ថ្ងៃទី​១៣​កញ្ញា បង្ហាញថា សិស្ស​ដែល​ប្រឡង​ជាប់​បាក់​ឌុប មាន​ចំនួន ៤៦.៥៦០ នាក់ ស្មើនឹង ៥៥,៨៨ % នៃ​ចំនួន​បេក្ខជន​ប្រឡង​សរុប ៨៣.៣២៥ នាក់​។ ក្នុងនោះ បេក្ខជន​ប្រឡង​ជាប់​និទ្ទេស A  ចំនួន ១០៨ នាក់ និទ្ទេស B ចំនួន ១.០៨៥ នាក់ និទ្ទេស C ចំនួន ៣.២៩២ នាក់ និទ្ទេស D ចំនួន ៦.០៩៣ នាក់ និង​និទ្ទេស E ចំនួន ៣៥.៩៨២ នាក់​។

ក្រោយពីប្រកាសលទ្ធផលប្រឡងនោះ ក្រសួងអប់រំ បានប្រកាសឲ្យ​បេក្ខជន ឬអាណា​ព្យា​បាល និងឪពុកម្តាយ​បេក្ខជនប្រឡងបាក់ឌុប ដែលមិនសុខចិត្ត មានសិទ្ធិ​ដាក់​ពាក្យ​​ប្តឹង​តវ៉ា រយៈពេល ៣០ ថ្ងៃ។ ក្នុងនោះ ពាក្យប្តឹងតវ៉ា ជាង ១០០ នាក់ បានទាម​ទារ​​ឲ្យ​ក្រសួងអប់រំ ពិនិត្យ​លើ​កំណែ​សំណេរ​​ឡើងវិញ​៕

ក្រសួង​អប់រំ​៖ ការកែសន្លឹកកិច្ចការ ការផ្តល់ និងការបូកពិន្ទុនៃការប្រឡង​ឌុប ពិតជា​ត្រឹមត្រូវ